គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បើទោះបីក្រុមសារព័ត៌មាន ផ្តិតយករូបភាពបទល្មើសជូនទៅដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធយ៉ាងណាក្តី គេឃើញមានម៉ូតូកែច្នៃ និងរថយន្តសាំយ៉ុង ដឹកជញ្ជូនធ្យូងនឹងឈើយ៉ាងអនាធិបតេយ្យស្ទើរតែរាល់ថ្ងៃយប់ដដែល..? 

បើទោះបីក្រុមសារព័ត៌មាន ផ្តិតយករូបភាពបទល្មើសជូនទៅដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធយ៉ាងណាក្តី គេឃើញមានម៉ូតូកែច្នៃ និងរថយន្តសាំយ៉ុង ដឹកជញ្ជូនធ្យូងនឹងឈើយ៉ាងអនាធិបតេយ្យស្ទើរតែរាល់ថ្ងៃយប់ដដែល..? 

ខេត្តក្រចេះ÷ ស្ទើរតែរាល់ថ្ងៃ យប់គេឃើញមាន បទល្មើសព្រៃឈើ នៅតែបានប្រើរូបភាព ផ្សេងៗគ្នា កើតមានជាបន្តបន្ទាប់ ប្រើរម៉ូតូកែច្នៃ ដឹកជញ្ជូនឈើ ចេញពីច្រករបៀង ព្រៃឡង់ តាម ផ្លូវមុខស្នាក់ការរង បរិស្ថាន ត្រពាំងសង្កែ ស្ថិតនៅចំណុច ស្ពានក្ដា ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

ជាក់ស្ដែងចាប់តាំង ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ រហូត មកដល់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងបានទៅផ្តិតរូបភាព ឃើញមាន ម៉ូតូកែច្នៃដឹកជញ្ជូនឈើ និងមានជាប្រភេទរថយន្តសាំយ៉ុង បានដឹកធ្យូង បន្តដឹកចេញពីចំណុចច្រករបៀង ព្រៃឡង់ តាម ផ្លូវមុខស្នាក់ការរង បរិស្ថាន ត្រពាំងសង្កែ ស្ថិតនៅចំណុច ស្ពានក្ដា ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដឹកបន្តទៅទម្លាក់នៅមាត់ទន្លេក្នុង ភូមិប្រិយ បន្តលក់ឲ្យទៅក្រុមម៉ូតូកែច្នៃ ដឹកឆ្ពោះទៅ ឃុំវឌ្ឍនៈ ដើម្បីលក់ចែកចាយ តាមបណ្ដាលរាជធានីខេត្តក្រុងផ្សេងៗបានយ៉ាងរំភើយគ្មានរំខានអ្វីទាំងអស់? ដោយគេឃើញមានសកម្មភាពក្រុមឈ្មួញទាំងនោះ មិនខ្លាចញញើតនិងច្បាប់ទាល់តែសោះ ។  ថែមទាំងយ៉ាងគឃ្លើន ជាមួយនឹងរាជរដ្ឋាភិបាល ដែលលោក កំពុងបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការចូលរួមអោយថែរក្សាការពារគម្របព្រៃឈើ អនុផលព្រៃឈើនៅកម្ពុជា ។

អង្គភាពសារព័ត៌មានយើង បានធ្វើសេចក្ដីរាយការណ៍ជូន
១.លោកអភិបាលនៃគណៈអភិបាលស្រុកសំបូរតាមប្រព័ន្ធតេលេខក្រាមលោកបានឆ្លើយតបយ៉ាងខ្លីថា «អរគុណបង»។
២.មន្ត្រីបរិស្ថានស្នាក់ការរងត្រពាំងសង្កែលោកបានតបមកតាមតេលេខក្រាមថា«លោកនឹងដាក់កម្លាំងតាមស្ទាក់ចាប់»។៣.កងរាជអាវុធហត្ថ ខេត្តក្រចេះ ប្រចាំ ការទិសព្រៃឡង់ ចូលមើលតែមិនឆ្លើយតប។
៤.លោកនាយសង្កាត់រដ្ឋបាលព្រៃឈើយាវ ចូលមើលហើយ មិនមានការឆ្លើយតម។
ជុំវិញករណីខាងលើ អង្គភាពយើងខ្ញុំក៏មិនដឹង មានមូលហេតុអ្វីបានជាមាន ម៉ូតូដឹកឈើ និងរថយន្ត សាំយ៉ុង ដឹកធ្យូងបានជាហូរហែនៅដដែល។

មហាជនក៏មានការសំណូមពរយ៉ាងទទូចទៅដល់ មន្ត្រីស្ថាប័នពាក់ព័ន្ធ  ជាពិសេសឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមមេត្តា មន្ត្រីជំនាញពាក់ព័ន្ធចុះស្រាវជ្រាវ ចាត់វិធានការ ទប់ស្កាត់ក្រុមឈ្មួញរកសុី អនុផលព្រៃឈើទាំងនោះផងទាន  បើពុំដូច្នោះទេ ព្រៃឈើអាចនឹងរលាយហិនហោចអស់ដោយសារតែក្រុមពួកឈ្មួញខិលខូចរកស៊ីខុសច្បាប់ ជាក់ជាមិនខានឡើយ។

គួររំលឹកផងដែរថា  បញ្ហាបទល្មើស ដឹកជញ្ជូនអនុផលព្រៃឈើខាងលើនេះ ក្រុមអ្នកសាព័ត៌មានតែតែង ធ្វើការផ្ដល់ព័ត៌មានជូនដំណឹងដល់ អាជ្ញាធរពាក់ពន្ធ័ ក្នុងតំបន់ជាច្រើនលើកច្រើនសារមកហើយ ដែរ តែបទល្មើសដឹងជញ្ជូនឈើ តាមម៉ូតូកែច្នៃ នឹងដឹកធ្យូង តាមរថយន្តសាំយ៉ុង នៅតែកើតមានកើតឡើងជាបន្តបន្ទាប់ ។

ជំវិញការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយ បំភ្លឺពី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីច្បាប់អ្នកសារព័ត៌មាន នៅកម្ពុជា។សូមអគុណIMG_20241109_140717_672 IMG_20241109_140725_065 IMG_20241109_140724_514 IMG_20241109_140724_452 IMG_20241109_140732_114 IMG_20241109_140737_068 IMG_20241109_140737_623 IMG_20241109_140737_685 IMG_20241109_140737_095 IMG_20241109_140737_467 IMG_20241109_140737_460 IMG_20241109_140737_678 IMG_20241109_140737_480 IMG_20241109_140737_418 IMG_20241109_140737_049

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |