គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ក្រុមឈ្មួញរកស៊ីលៀសដឹកចេញរាប់សិបតោនក្នុងមួយថ្ងៃៗ ដែលគេស្គាល់ឈ្មោះ  ប៉ោង ឈ្មោះស្រីលាភ និងឈ្មោះ ស្រីអុីម ស្ថិតក្រោមក្រសែភ្នែកលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង….

ក្រុមឈ្មួញរកស៊ីលៀសដឹកចេញរាប់សិបតោនក្នុងមួយថ្ងៃៗ ដែលគេស្គាល់ឈ្មោះ  ប៉ោង ឈ្មោះស្រីលាភ និងឈ្មោះ ស្រីអុីម ស្ថិតក្រោមក្រសែភ្នែកលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង….

ខេត្តកំពង់ឆ្នាំង÷ លៀសរាប់សិបតោនដែលក្រុមឈ្មួញជាច្រើនមកចាំប្រមូលទិញពីក្រុមឈ្មួញនេសាទស្មើសច្បាប់និងលើកឡើងឡានដឹកយកទៅលក់បន្តនៅប្រទេសជិតខាងនៅតែបន្តកើតមានជារៀងរាល់ថ្ងៃ បើទោះបីកន្លងមកប្រមុខថ្នាក់ដឹកនាំបានដាក់បទបញ្ជាឲ្យអភិបាលខេត្ត បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប់ជាប្រចាំ ដូចជាភ្លៀងរលឹម ក្នុងករណីមានបទល្មើសនេសាទកើតឡើងត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុបរួមគ្នាបង្ក្រាបឲ្យបានធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាព
ទាក់ទងនិងបញ្ហាលៀស ហាមដាច់ខាតការនេសាទលៀសប្រភេទចំណីសត្វនាំចេញទៅក្រៅប្រទេស។

បើតាមសេចក្ដីរាយការណ៍ថា មានមេឈ្មួញមួយក្រុម បានកំពុងបំផុសប្រជាពលរដ្ឋ នេសាទលៀសដោយខុសច្បាប់ និងដាក់កម្លាំងកម្មករ ប្រមូលទិញលៀសល្អិតល្អិត សង្ស័យអត់មានលិខិតអនុញ្ញាតិ ខណ:កំពុងល្បីល្បាញជាក្រុមឈ្មួញជើងខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង ដែលសមត្ថកិច្ចនៅទីនោះ នៅស្ងាត់ស្ងៀមឈឹង ហាក់ធ្វើមិនដឹង ធ្វើមិនឮ សង្ស័យឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ.?

សេចក្ដីរាយការណ៍បានឲ្យអ្នកសារព័ត៌មានយើងដឹងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមឈ្មួញនេសាទចាក់លៀសប្រើសុទ្ធតែរទូកម៉ាស៊ីនខ្នាតយក្សជាច្រើនគ្រឿង ខិតខំប្រឹងអូស ឬកាវលៀសតូចៗ សូម្បីតែកូនលៀស និងចៅលៀស អូសកកូពេញផ្ទៃទឹកបឹងទន្លេសាប ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ ជីវ:ចម្រុះ ពពួកប្លុងតុង អេកូឡូស៊ី ដែលជាពពួកចំណីត្រី និងជាប្រភពត្រីពងកូនក្រោមទឹកដ៏មានសារៈសំខាន់ ទោះរដូវបិទនេសាទ ឬបើកនេសាទក៏ដោយ.។

បើយោងតាមប្រភពមួយបានបង្ហើបឲ្យដឹងថា លៀសទាំងអស់នោះ គឺក្រុមឈ្មួញនេសាទដោយប្រើឧបករណ៍ខុសច្បាប់រកនៅក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ធំ ហើយបាននាំគ្នាដឹក យកមកលក់ឱ្យក្រុមឈ្មួញដ៏ល្បីប្រចាំនៅខេត្តកំពង់ឆ្នាំង ឈ្មោះ ប៉ោង.ឈ្មោះ ស្រីលាភ និងឈ្មោះ ស្រីអុីម  ដែលជាក្រុមឈ្មួញយ៉ាងសកម្មក្នុងការប្រមូលទិញលៀស និងច្រកដាក់ការុងជាច្រើន កំពុងលើកឡើងលើគោកនៅមាត់ទឹកក្រោយផ្សារសមុទ្រទឹកសាបនិងតាមប្រឡាយស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដើម្បីដឹកជញ្ជូនតាមរថយន្តយកទៅឡើងបន្តនៅផ្លូវជាតិលេខប្រាំដើម្បីដឹកឆ្លងដែនយកទៅលក់នៅឯប្រទេសវៀតណាម និងដឹកទៅ ឡ.បកសាច់ក្នុងស្រុកក្រគរ ដោយរលូន ខណ:គេនៅមិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចេញមកធ្វើការទប់ស្កាត់ និងចាត់វិធានការបង្ក្រាបនៅឡើយ។

បើតាមមន្ត្រីជំនាញរដ្ឋបាលជលផលម្នាក់បានប្រាប់ថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនខ្នាតយក្សដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស៉ី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវានិងរលួយ ហើយក្លាយជាចំណីរពពួកត្រីធំៗជាច្រើនប្រភេទ ដូចជាប្រភេទត្រី ប្រាខ្ចៅ ត្រីប្រម៉ា ត្រីដំរី ត្រីគល់រាំង ត្រីសណ្ដាយ ត្រីក្រពាត់ ត្រីគ្រុំ និងពពួកត្រីល្អៗជាច្រើនប្រ ភេទទៀត។ល។។

មិនតែប៉ុណ្ណោះផ្ទៃបាតផុកនៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើនេះ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។

ប្រជានេសាទលក្ខណៈគ្រួសារ រាយមងចងសន្ទូចនៅទីនោះ បានសំណូមពរឲ្យអង្គភាពសារព័ត៌មានយើងខ្ញុំជួយផ្សព្វផ្សាយ និងរាយការណ៍ជូនទៅឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង សូមជួយមានប្រធានការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ  និងដាក់ឲ្យជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ចុះមកស៊ើបអង្កេតឲ្យច្បាស់កុំឱ្យថា អ្នកសារព័ត៌មានសរសេរឬ ចុះផ្សាយមិនពិត នាំឱ្យមានការភាន់ច្រឡំ ឬជាព័ត៌មានក្លែងក្លាយណាមួយនោះ។

ប្រជាពលរដ្ឋសូមសំណូមពរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ សូមដាក់ឱ្យកម្លាំងជំនាញពាក់ព័ន្ធគ្រប់បណ្ដាខេត្ត ជុំវិញបឹងទន្លេសាបចុះមកធ្វើការទប់ស្កាត់និងចាត់វិធានការបង្ក្រាបទាន់ពេលវេលា។

អ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ រាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំ អោយបានជ្រាប! រិះគន់ក្នុងន័យស្ថាបនា ពុំមានចេតនាណាមួយ មួលបង្កាច់ ឬជាន់ពន្លិចស្ថាប័នណាមួយឡើយ។ អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕IMG_20241111_193335_790 IMG_20241111_193343_109 IMG_20241111_193343_713 IMG_20241111_193343_687 IMG_20241111_193343_235 IMG_20241111_193343_302 IMG_20241111_193343_617 IMG_20241111_193342_903

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |