គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ល្បែង​ស៊ីសង​អាណាធិបតេយ្យ​ កំពុង​ធ្វេី​សកម្មភាព​ក្នុង​ទឹកដី​ក្រុង​សំពៅពូន​ បានយ៉ាង​ល្អប្រសើរ​

ល្បែង​ស៊ីសង​អាណាធិបតេយ្យ​ កំពុង​ធ្វេី​សកម្មភាព​ក្នុង​ទឹកដី​ក្រុង​សំពៅពូន​ បានយ៉ាង​ល្អប្រសើរ​

កណ្តាល ៖ បេីតាម​ប្រភព​ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យេីង​ថា​ សង្វៀនជល់មាន់​ ​និង​យូគី​ មានជនជាតិវៀតណាមជា​មេ​ក្លោង​កំពុង​ធ្វេី​សកម្មភាព​យ៉ាង​សស្រាក់សស្រាំ​ លេីទឹក​ដីក្រុង​ សំណៅពូន​ ខេត្ត​កណ្តាល​ មេក្លោង​ដែលគេដឹង​ថា​ ជាជនជាតិ​វៀតណាម​  បានកៀគរ​ជនជាតិ​វៀតណាម​ និង​ពលរដ្ឋ​ខ្មែរ​ ឱ្យចូលលេងទាំងថ្ងៃទាំងយប់ទាំង ហាក់​ដូចជាពុំខ្លាចញញើតនឹង​ច្បាប់ បន្តិចសោះឡើយ។

បើទោះបីមានការចុះបង្រ្កាប ជាហូរហែកន្លងមកក៏ដោយ នៅតែមានការលួចលេងជាប្រចាំថ្ងៃដដែល ឬមួយក៏សមត្ថកិច្ច​ ពុំដឹងឬមេីលមិនគ្រប់ជ្រុងជ្រោយ​ ទេីប​ក្រុមមេក្លោង​ល្បែង​ស៊ីសង​ ជាសង្វៀនជល់មាន់​ និង​យូគីនៅបន្ដធ្វេី​សកម្មភាព​យ៉ាង​រលូត​ បេីតាម​ប្រភព​បាន​បានប្រាប់​ថា​ ទីតាំង​បេីកល្បែង​ខាងលេីនេះ​ ស្ថិតនៅភូមិ៩ ឃុំព្រែកស្បូវ ក្រុងសំពៅពូន ខេត្តកណ្តាល ។

ប្រភពព័ត៌មានមួយទៀតបានបញ្ជាក់យ៉ាង​ដូច្នេះថា​ ទីតាំង​ល្បែង​ខាងលេីនេះ​ អាចបេីក​ដំណេីរការ​ភ្នាល់​ទៅបាន​ ប្រហែល​មានមន្ត្រីយោធាវរៈការពារព្រំដែនម្នាក់ បានបើកដៃអោយជនជាតិវៀតណាម ចូលមកលេងនៅទីតាំងសង្វៀងល្បែងជល់មាន់​ និងយូគីខាងលើនេះ​ ទាំងយប់ទាំងថ្ងៃ ប្រកបដោយមានភាពកក់ក្តៅ គ្មានក្តីបារម្ភបន្តិចសោះឡើយ ។

ប្រភព​បាន​រម្លិច​ឈ្មោះ​មន្ត្រីយោធាវរៈការពារព្រំដែនម្នាក់នេះ​មក​អង្គភាព​សារព័ត៌មាន​យេីង​ថា​ មាន​ ឈ្មោះ​ ផន​ ធារិទ្ធ​ សព្វថ្ងៃ​ឈរជេីង​នៅក្រុង​សំពូន​ ខេត្ត​កណ្តាល​ មាន​តួនាទី​ជា​មន្រ្តី​យោធា​វរៈ​ការពារ​ ព្រំដែន​ គឺមានឥទ្ធិពល​ អំណាច​ ខ្លាំងខ្លាណាស់​ ដែលហ៊ានបើកអោយជនជាតិវៀតណាមញៀនល្បែងជាច្រេីននាក់​  ចូលមកលេងល្បែងជលមាន់​ និង​ល្បែង​យូគី​ ក្នុង​ភូមិ​សាស្ត្រ​ក្រុង​សំពៅ​ពូន។

ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ​ ដោយ​កេីតក្ដីបារម្ភ​ និង​ភ័យខ្លាច​ភូមិ​ឃុំ​គ្មាន​សុវត្ថិភាព​ សូមស្នើសុំទៅដល់មន្រ្ដីជំនាញ​ និងអាជ្ញាធរមាន​សមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ នឹងបង្រ្កាបទីតាំងបេីកល្បែងខាងលេីនេះ​ ឱ្យ​ខានតែបានផង ស្របតាម​ប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​  ដើម្បីធានា​ និងរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។IMG_20241115_163939_334 IMG_20241115_163939_238 IMG_20241115_163938_957 IMG_20241115_163939_088 IMG_20241115_163938_561 IMG_20241115_163938_505 IMG_20241115_163939_355 IMG_20241115_163938_783 IMG_20241115_163939_193 IMG_20241115_163938_809

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |