បាត់ដំបង ៖ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង នៅវេលាម៉ោង៣និង៤៥ទៀបភ្លឺ
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦មានគ្រោះថ្នាក់ចរាចរណ៍មួយករណីបង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរ ជារបស់ក្រុមហ៊ុនកម្ពុជាអង្គរអ៉ិចស្ព្រេសដឹកអ្នកដំណើរបានពន្លះគូថរថយន្តដឹកខ្សាច់យ៉ាងពេញទំហឹងខណៈពេលរថយន្តម៉ាកHYUDAIពណ៍សពាក់ស្លាកលេខភ្នំពេញ3B.1182 កំពុងប្តូរកង់ចត់នៅលើចិញ្ចើមផ្លូវផ្នែកខាងស្តាំចំពីបង្ករ ឲ្យមានគ្រោះថ្នាក់ រវាងរថយន្តក្រុងក្រុមហ៊ុន កម្ពុជាអង្គរអ៉ិចស្ព្រេសជាមួយរថយន្តកូរ៉េដឹកខ្សាច់ទទួលរងគ្រោះថ្នាកដល់ រថយន្តនិងមនុស្សរួមដំណើររងរបួសធ្ងន់ចំនួន៣នាក់ ។
ជនរងគ្រោះទាំង៣នាក់ ជាមនុស្សប្រុសដោយមិនស្គាល់ឈ្មោះនិងអត្តសញ្ញាណអ្នកទាំងនោះឡើយ ។បន្ទាប់ពីហេតុការនេះបានកើតឡើងសមត្ថកិច្ចបានចុះដល់
កន្លែងកើតហេតុដើម្បីត្រួតពិនិនត្យនិងនាំយកអ្នករងរបួសទាំងនោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តនិងនាំយករថយន្តបង្កទាំង២ទៅរក្សាទុកនៅអធិការដ្ឋានស្រុកសង្កែដើម្បីរងចាំម្ចាស់ចូលទៅធ្វើការដោះ ស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕