គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សន្និសីទសារព័ត៍មានស្តីពី. ដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន.

សន្និសីទសារព័ត៍មានស្តីពី. ដំណើរឆ្ពោះទៅកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន.

នៅទីស្តីការ÷អាជ្ញាធរមីនបានរៀបចំសន្និសីទសារព័ត៍មានស្តីពី”វឌ្ឍនភាពឆ្ពោះទៅកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១អាជ្ញាធរមីននិងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថាប្រទេសកម្ពុជាមានកិត្តិយសដែលបានក្លាយទៅជាប្រទេសដំបូងគេនៅអាសុីប៉ាសុីហ្វិក ក្នុងការធ្វើជាប្រធាននិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលបន្ទាប់ពីអនុសញ្ញាអូតាវ៉ាអស់រយ:ពេល២៥ឆ្នាំកន្លងមកនេះ។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកគ្មានមីននឹងបានការអញ្ជើញចូលរួមពីបណ្តាលប្រទេសនិងអង្គការពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាចំនួន១៥០ប្រទេស ហើយកិច្ចប្រជុំនេះក៏ជាកិត្តិយសដ៏ឧត្តុងឧត្តមផងដែរសំរាប់ប្រទេសកម្ពុជាហើយបានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្រ្គាមនឹងគ្រាប់មីនក្នុងការចូលរួមលុបបំបាត់គ្រាប់មីននៅលើសកលលោក។
កិច្ចប្រជុំនេះនឹងចាប់ផ្តើមពីថ្ងៃទី២៥ខែវិច្ឆកាដល់ថ្ងៃទី២៩ខែវិច្ឆកាឆ្នាំ២០២៤នៅលើទឹកដីអង្គរខេត្តសៀមរាបនៃកម្ពុជាដែលធ្លាប់រងគ្រោះយ៉ាងខ្លោចផ្សាដោយសារសង្រ្គាមនិងគ្រាប់មីន។
ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ានិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសអនុសញ្ញាអូតាវ៉ានិងដៃគូពាក់ព័ន្ធកម្ពុជានឹងជជែកពិភ្សាដើម្បីឈានឆ្ពោះទៅកាន់ពិភពលោកមួយគ្មានមីនដែលជាការនាំមកនូវភាពសុខសានសំរាប់មនុស្សជាតិទាំងមូល។
ព្រឹកថ្ងៃពុធទី៥រោចខែកត្តិកឆ្នាំរោង ឆ-ស-ព-ស២៥៦៨ ត្រូវនឹងថ្ងៃពុធទី២០ខែវិច្ឆកាឆ្នាំ២០២៤។/IMG_20241121_063037_045 IMG_20241121_063041_569

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |