បេីតាមការលេីកឡេីង របស់មេធាវី ជ្រ គីមហេង តំណាងដោយអាណត្តិ របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរៀបរាប់ និងបំភ្លឺ ដូចមានក្នុងលិខិតបំភ្លឺ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា៖ ក្នុងបណ្ដឹង របស់ កូនក្ដី នៅតុលាការ រាប់ពីសាលាដំបូង រហូតដល់ តុលាការកំពូល បានសម្រេចឱ្យកូនក្ដីរបស់ខ្លួនឈ្នះគ្រប់ជាន់ថ្នាក់ និងបានផ្ដន្ទាទោស ឈ្មោះ អុឹង លីប៉េង ផងដែរ។
ក្នុងអំឡុងសាលដីការជាស្ថាពរ និងសម្រេចផ្ដន្ទាទោសលេីឈ្មោះ អុឹង លីប៉េង របស់សាលាដំបូង និងតុលាការកំពូល ប៉ុន្តែឈ្មោះ អុឹង លីប៉េង បានរត់គេចខ្លួន មិនដឹងនៅទីណា ក៏ប៉ុន្តែ ទណ្ឌិត អុឹង លីប៉េង បានបន្ដធ្វើការឃោសនាអកុសលតាមបណ្ដាញសង្គម បំភ្លៃ និងមួលបង្កាច់បង្ខូចកិត្តិយស កូនក្ដីរបស់ខ្លួន ម្យ៉ាងទៀតក្នុងនាមជាមេធាវីតំណាងដោយអាណត្តិរបស់កូនក្ដី សូមធ្វេីការបំភ្លឺ ដេីម្បីរក្សាបាននូវភាពស្អាតស្អំ ជូនកូនក្ដីរបស់ខ្លួន។
គួររំលឹកផងដែរថា កន្លងមក ទណ្ឌិត លីប៉េង តែងតែធ្វេីការចោទប្រកាន់ បរិហារកេរ្តិ៍មកលេីឯកឧត្ដម អ៊ាង សុផល្លែត ទាំងគ្មានមូលដ្ឋាន និងមិនមែនជាការពិតនោះទេ ក្នុងន័យនេះ ឈ្មោះ អុឹង លីប៉េង ដែលជាទណ្ឌិត ត្រូវបានតុលាការកំពុងស្វែងរកមុខ ដេីម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ដែលបានឃោសនា អកុសល បង្កាច់បង្ខូចឈ្មោះ អ្នកដទៃ បង្កឱ្យមានការយល់ច្រឡំពីមហាជន ដូច្នេះ មេធាវីតំណាងដោយអាណត្តិ សូមអំពាវនាវ ដល់សារធារណជន និងអ្នកសារព័ត៌មាន ជាតិ អន្ដរជាតិ មេត្ដាជ្រាបជាព័ត៌មាន និងសូមឱ្យមហាជន និងអ្នកសារព័ត៌មាន កុំមានការយល់ច្រឡំ។