គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថានចុះត្រួតពិនិត្យ​សហគមន៍តំបន់ការពារធម្មជាតិ​ ដើម្បីបន្តពង្រឹងការអភិរក្សធនធានធម្មជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថានចុះត្រួតពិនិត្យ​សហគមន៍តំបន់ការពារធម្មជាតិ​ ដើម្បីបន្តពង្រឹងការអភិរក្សធនធានធម្មជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន​ អញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយ ប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត និងគ្រួសារលោក បេន ដេវីស ដែលបានចូលរួមសកម្មជាមួយសហគមន៍ ដេីម្បីបន្តការការពារធនធនធានធម្មជាតិបន្តទៀត​ និងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ​ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤​ ។

នាឱកាស​ដឹកនាំប្រតិភូ​ក្រសួង​បរិស្ថាន​ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមាន​ប្រសាសន៍​ថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងទេសចរណ៍លំហែរបៃតង ដែលជាយុទ្ធសាស្រ្តចម្បង ជួយពង្រឹងលើការអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ ។

គូសបញ្ជាក់ផងដែរថា​ ក្រសួងបរិស្ថាន​ បានអនុវត្ត​តាមរយៈបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងអាណាតិ្តទី៧​ ក្រោមការដឹកនាំដ៍ឈ្លាសវៃ​របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញវិធានការម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ​ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការច្បាប់ចំនួន៤ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាទប់ស្កាត់ការទន្ទ្រានដីព្រៃសហគមន៍​ គ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តមរដ្ឋមន្ត្រី​ បានបន្ដលើកឡើងពីគម្រោងគោលដៅផ្តល់ជូនការអភិវឌ្ឍសហគមន៍ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការធានាសន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថាន ជុំវិញតំបន់សហគមន៍ភ្នំត្នោតផងដែរ។

ជាថ្មីម្តងទៀត​ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រជាសហគមន៍ ក្នុងនោះក៏មានគ្រួសារលោក បេន ដេវីស ដែលរស់នៅជាមួយប្រជាពលរដ្ឋកម្ពុជា ជួយថែរក្សាការពារព្រៃឈើ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ​ ។

ជាចុងក្រោយ​ លោក​ បេន ដេវីស ក៏បានថ្លែងអំណរគុណ​ ចំពោះ​ ឯកឧត្តមរដ្ឋមន្រ្តី ដែលគាំទ្រដល់សកម្មភាពរបស់សកម្មរបស់លោក និងយកចិត្តទុកដាក់ចំពោះការការពារព្រៃ កន្លងមកដោយមានការជួយជ្រុំជ្រែងពីរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន ភ្ញៀវទេសចរណ៍ និងអង្គការអន្តរជាតិផងដែរ​ ជាពិសេស​លោក​ បេន​ ដេវីស​ បានបញ្ជាក់ថា​ គ្រួសារលោកផ្ទាល់​ ព្រមទាំងប្រជាសហគមន៍​នឹងបន្ត​ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដូចជាសត្វព្រៃ ព្រៃឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទទៀត នៅក្នុងតំបន់អភិរក្សនេះ នឹងរក្សាបានយូរអង្វែងតកូនចៅ។IMG_20241201_140019_642 IMG_20241201_140019_238 IMG_20241201_140019_846 IMG_20241201_140019_346 IMG_20241201_140019_217 IMG_20241201_140019_420 IMG_20241201_140019_525 IMG_20241201_140019_435 IMG_20241201_140025_406 IMG_20241201_140025_361 IMG_20241201_140024_941

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |