គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អភិបាលខេត្ត បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល សូមមកធ្វើច្បាប់អាជីវកម្មឲ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៥ ជៀសវាងការចាត់វិធានការតាមច្បាប់ 

អភិបាលខេត្ត បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល សូមមកធ្វើច្បាប់អាជីវកម្មឲ្យបានមុនដំណាច់ ខែកុម្ភៈ ឆ្នាំ២០២៥ ជៀសវាងការចាត់វិធានការតាមច្បាប់ 

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ទូទាំងខេត្តកណ្ដាល សូមអញ្ជើញមកធ្វើច្បាប់អាជីវកម្មដោយស្ម័គ្រចិត្ត ឲ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ បើផុតកាលកំណត់នោះស្មើនឹងបទល្មើស ហើយអាជ្ញាធរពាក់ព័ន្ធ និងនគរបាលយុត្តិធម៌នឹងសហការគ្នា ដើម្បីធ្វើការផាកពិន័យទៅតាមវិធានការរដ្ឋបាល វិធានការច្បាប់ រឺបិទមិនឲ្យប្រកបអាជីវកម្មតទៅទៀត។

ការអំពាវនាវនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនឹង វិស័យអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ជូនដល់ អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងម្ចាស់ អាជីវកម្មអចលនៈវត្ថុ និងបញ្ចាំ ប្រមាណជាង ២០០នាក់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ព្រមទាំងប្រតិភូអមដំណើរ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាលផងដែរ។

ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា ការមកធ្វើច្បាប់ប្រកបអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មទាំងអស់ ពីព្រោះដើម្បីការពារទាំងម្ចាស់អាជីវកម្មខ្លួនឯងផ្ទាល់ ក៏ដូចជាអតិថិជន ជៀសវាងជួបបញ្ហាប្រឈមនានានៅពេលអនាគត់។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវផ្សព្វផ្សាយ និងជំរុញបន្ថែមដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានខ្លួន ឲ្យចូលរួមក្នុងការអនុវត្តច្បាប់ និងជួយសម្របសម្រួលឲ្យពួកគាត់ទៅសុំច្បាប់អាជីវកម្ម នៅកន្លែងដែលពួកគាត់ត្រូវទៅ ប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។

នេះឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ត្រូវខិតខំចុះស្រង់ស្ថិតិចំនួនម្ចាស់អាជីវកម្មអចលនវត្ថុ និងបញ្ចាំទូទាំងខេត្ត ជាពិសេសត្រូវកំណត់ចំនួនឲ្យច្បាស់លាស់រវាងម្ចាស់អាជីវកម្មមានច្បាប់ និងអត់ច្បាប់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចំពោះម្ចាស់អាជីវកម្មណាដែលគ្មានច្បាប់ត្រូវណែនាំឲ្យមកធ្វើច្បាប់ ករណីនៅតែមិនព្រមមកធ្វើច្បាប់ ទៀត ត្រូវចាត់វិធានការតាមច្បាប់ដោយគ្មានការយោគយល់ រឺបិទ អាជីវកម្មតែម្ដង ការធ្វើបែបនេះគឺដើម្បីឲ្យមានភាពយុត្តិធម៌ចំពោះអ្នកដែលចូលរួមអនុវត្តច្បាប់ នេះគឺជាការរួមគ្នាបញ្ឈប់មិនឲ្យម្ចាស់ជីវកម្មណាមួយដែលគ្មានច្បាប់អនុញ្ញាត អាចប្រកបអាជីវកម្មរបស់ខ្លួនដោយសុខស្រួល នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានតទៅទៀតឡើយ។

ឯកឧត្តម ជូ វណ្ណៈ បានបញ្ជាក់ថា ដោយសង្កេតឃើញថា មានអ្នកអភិវឌ្ឍអចលនវត្ថុមួយចំនួនបាននឹងកំពុងប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដែលធ្វើឲ្យពលរដ្ឋលែងមាន ជំនឿទុកចិត្ត និងប៉ះពាល់ដល់វិស័យអចលនវត្ថុ។ ដូច្នេះហើយទើបរាជរដ្ឋាភិបាលបាន ដាក់ចេញនូវអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពីការគ្រប់គ្រង អាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ ក្នុងនោះអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដាក់ចេញនូវ ប្រកាសលេខ ០៤៧ អសហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃ ការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។

ឯកឧត្តមបន្តថា យោងតាមខ្លឹមសារនៃប្រកាសលេខ ០៤៧ អសហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់អាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ស្តីពីវិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងប្រការ៦ ប្រការ៧ ប្រការ១៤ និងប្រការ១៥ ចែងថារាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុន។ ទន្ទឹមនេះ ក្នុងគោលបំណងធានានូវប្រសិទ្ធភាព តម្លាភាព និងការត្រួតពិនិត្យអាជីវកម្ម បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដើម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចិរភាព រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការ គ្រប់គ្រងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានផងដែរ។IMG_20241210_232344_471 IMG_20241210_232313_983 IMG_20241210_232313_734 IMG_20241210_232330_644 IMG_20241210_232330_425 IMG_20241210_232330_232 IMG_20241210_232344_139 IMG_20241210_232343_797 IMG_20241210_232344_004 IMG_20241210_232344_213 IMG_20241210_232344_475

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |