គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

តំបន់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូនកំពុងបាត់បង់ និងទន្ទ្រានចាក់ដីលុបយកពីសំណាក់អ្នកមានលុយ

តំបន់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូនកំពុងបាត់បង់ និងទន្ទ្រានចាក់ដីលុបយកពីសំណាក់អ្នកមានលុយ

កោះកុង ៖ ក្រុមប្រជាពលរដ្ឋ ក៏ដូចជាអ្នកនេសាទ បានឲ្យដឹងថា ពេលនេះ
អ្នកមានលុយម្នាក់ឈ្មោះ សំ វរះ យកគ្រឿងចក្រឈូសឆាយនិងចាក់លុប
ដីព្រៃលិចទឹក ព្រៃកោងកាង ដែលត្រូវបានគេអភិរក្សជាជម្រកក្ដាមខ្យងត្រី
ពងកូនដែលពួកគាត់អាស្រ័យផលនេសាទជាលក្ខណៈគ្រួសារជារាងរាល់ឆ្នាំ ។

ក្រុមអ្នកភូមិបានលើកឡើងថា ផ្ទៃដីជាច្រើនហិកតា នៅតាមបណ្តោយឆ្នេរព្រែក
ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរះភូមិន្ទ ត្រូវបានអ្នកមានលុយ
បោះបង្គោលព័ទ្ធយកយ៉ាងអនាធិបតេយ្យ ចំណែក អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ
ហាក់ដូចជាពុំមានវិធានការទប់ស្កាត់ឡើយ ។
លោកសំ វរះ  ដែលប្រជាពលរដ្ឋចោទនោះ បានអះអាងថាខ្លួនមានប្លង់ត្រឹមត្រូវ

រីឯខាងមន្ត្រីមន្ទីរសុរិយោដីខេត្តបានមានប្រសាសន៍ថា តំបន់ព្រៃលិចទឹកខាងលោក
ពុំមានចេញច្បាប់ឲ្យនៅឡើយពាក់ព័ន្ធករណីនេះ លោក ភូ វិបុល អភិបាលក្រុង មិន
អាចទាក់ទងបានទេតាមទូរស័ព្វរីឯលោក ឡាង គី រី មន្ទីរជលផលខេត្ត បានមាន
ប្រសាសន៍ថាប្រហែលដីគេមានប្លង់ ហើយគេចាក់ដីលុបនេះដើម្បីអភិវឌ្ឃន៍

ចំណែក លោក ម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបំភ្លីតាម ទូរស័ព្ទថា
នេះជាតំបន់ការគ្រប់គ្រងរបស់អាជ្ញាធរក្រុងនិងភូមិបាល មិនមែនជាតំបន់អភិរក្សរបស់លោកទេ ៕
ដោយង៉ែត សុគន្ធី

12 567 890 2345 6789 78900 aa dfg qwwe

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |