កោះកុង៖ នៅថ្ងៃទី២២ ខែកុម្ភះឆ្នាំ២០១៧នេះគណៈ កម្មការចំរុះ បានចុះទៅពិនិត្យតំបន់ព្រៃលិចទឹក
១ កន្លែង ដែលត្រូវបានលោក សំ វរះជាមន្ត្រីយោធាជើង ទឹកឈូសឆាយរុករាននិងចាក់ដីរំលោភបំពាន
យកធ្វើ ជាកម្មសិទ្ធិរបស់ខ្លួន។
លោកសំ វរះបន្ទាប់ពីគណៈកម្មការចម្រុះរបស់ខេត្តចុះទៅពិនិត្យរួចបានឲ្យបញ្ឈប់ធ្វើការឈូសឆាយ
និងចាក់ដីបន្តទៀតលើដីដែលមានទំហំប្រហែលជាង៥ហិចតានេះ។
ដីព្រៃលិចទឹកដែលត្រូវលោក សំ វរះកំពុងឈូសឆាយ រុករានរំលោភបំពានយកនោះគឺស្ថិតនៅភូមិ
ស្មាច់មាន ជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះ កុង។ គណៈកម្មការចំរុះដែលចុះ
ត្រួតពិនិត្យទីតាំងខាងលើនេះ មានការចូលរួមពីមន្រ្តីជំនាញសាលាខេត្តកោះកុង ប្រធានមន្ទីរធនធាន
ទឹក ខណ្ឌរដ្ឋបាលជលផល ប្រធានមន្ទីរបរិស្ថាន ប្រធានច្រកចេញចូលក្រុង ភូមិបាលក្រុង និងមន្រ្តី
សាលាក្រុងខេមរភូមិន្ទផងដែរ។
នៅពេលគណៈកម្មការចំរុះរបស់ខេត្តកំពុងចុះត្រួតពិនិត្យដីព្រៃលិចទឹកនោះ លោក សំ វីរះម្ចាស់ដីបាន
មកអះ អាងថា ដីរបស់ខ្លួនមានប្លង់ និងមានច្បាប់ត្រឹមត្រូវ តែម្ចាស់ដីគាត់មិនបានយកលិខិត្តឬប្លង់មក
អោយ គណ:កម្មការចំរុះត្រួតពិនិត្យនៅលើទីតាំងមើលទេ នៅពេលនោះ គេអោយ រង់ចាំមើលពេលក្រោយ។
លោក ប៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងថា«គណៈកម្មការមិនទាន់អាចវាយតម្លៃបាន
ទេថា ដីនេះមានប្លង់ត្រឹមណា ហើយអត់មានប្លង់ត្រឹម ណា យើងចាំមើលប្លង់របស់ម្ចាស់ដីសិន តែភាពជាក់ស្តែង
ត្រង់ចំណុច គឺជាព្រៃលិចទឹក ហើយម្ចាស់ដីបានបោះបង្គោលចូលក្នុងព្រៃនិងឆ្លងកាត់ព្រែកពាក់កណ្តាលពិតមែន»។
លោកបានបន្តថា «យើងត្រូវបញ្ឈប់ មិនអនុញ្ញាត ឲ្យគាត់បន្តឈូសឆាយ និងចាក់ដីបន្តទៅទៀតទេ នៅពេលនេះ
រង់ចាំគណៈកម្មការត្រួតពិនិត្យទៅលើប្លង់កម្មសិទ្ធិសិន។ តែថ្ងៃនេះ គណៈកម្មការដើរមើល និង ចុចជីភីអេសមើល
ថាតើដីខាងលើនេះមានទំហំប៉ុន្មាន។ លោកប្រធានមន្ទីរបរិស្ថាន បានថ្លែងបញ្ជាក់អោយដឹង ទៀតថា បន្ទាប់ពីការ
ត្រួតពិនិត្យទៅលើប្លង់នោះរួច ឃើញថា ប្លង់ដីនោះធ្វើនៅឆ្នាំ២០០៥ ហើយក្នុងប្លង់ នោះក៏អត់មានទំហំក្បាលដី
ប៉ុន្មាននោះដែរ ដូច្នេះលោកមិនទាន់យកជាផ្លូវការនោះទេនៅពេលនេះ រងចាំពិនិត្យមើលសិន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការចុះត្រួតពិនិត្យរបស់គណៈកម្មការចំរុះនិងម្ចាស់ដីឃើញថាមានចម្លើយផ្ទុយពីគ្នា
ដោយ ម្ចាស់បានប្រាប់ អ្នកសារព័ត៌មានថា គាត់បានធ្វើប្លង់នៅក្នុងឆ្នាំ២០១២ រីឯគណៈកម្មការចំរុះថាប្លង់នោះ
ធ្វើនៅឆ្នាំ២០០៥ ប៉ុន្តែអ្នកសារព័ត៌មានសុំមើលដើម្បីឲ្យច្បាស់ទាំងអស់គ្នា តែគណៈកម្មការចំរុះមិនឲ្យមើល
សំនួរសូរថាតើគណៈកម្មការចំរុះមានអាថ៌កំបាំងអ្វីទើបមិនឲ្យអ្នកសារព័ត៌មានមើលផង?៕ ដោយយង៉ែត សុគន្ធ