ខេត្តឧត្តរមានជ័យ៖នៅថ្ងៃទី21ខែកុម្ភះឆ្នាំ2017 លោក ប៉ែន នួន អ្នកយកព័ត៌មានប្រចាំខេត្តឧត្តរមានជយ័
បានទទួលដីការកោះអោយចូលខ្លួនបំភ្លឺរបស់សាលាដំបូងខេត្តឧត្តរមានជយ័ជាលើកទី2ក្រោមបទចោទ
បរិហាកេរ្ដិ៍តាមការសែតនិងប្រពន្ធចែកចាយព័ត៌មានកាលពីថ្ងៃទី16ខែវិច្ឆិការឆ្នាំ2016។អោយចូលខ្លួនបំភ្លឺ
នៅវេលាម៉ោង8ព្រឹកថ្ងៃទី7មិថុនាឆ្នាំ2017ខាងមុខ។ដោយដើមបណ្ដឹងឈ្មោះលឹមអូជាប្រជាពលរដ្ឋនៅនិង
សាលាស្រុកអន្លង់វែងដែលអាងខ្នងលោកហោជិនវីរះយុទ្ធអភិបាលស្រុកដើរជំរិតទាលុយពីពលរដ្ឋដឹក
ឈើតាមម៉ូតូ។ប្រជាពលរដ្ឋរងគ្រោះម្នាក់ ឈ្មោះរឿនមិនស្គាល់ត្រកូលអាយុជាង30ឆ្នាំរស់នៅក្នុងភូមិស្រះ
ឈូកឃុំត្រពាំងប្រិយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ បានរៀបរាប់អោយដឹងថាកាលពីថ្ងៃទី 8 វិច្ឆិការ ឆ្នាំ
2016សកម្មជនមានគ្នាបីនាក់1.ឈ្មោះតឹករ៉ាឌូ2.ផនបេនផរ3.លឹមអូបានយករថយន្ដម៉ាកកាមរីសេរីឆ្នាំ95ពណ៌
សំបកឪឡឹកទៅប្រដេញម៉ូតូដឹកឈើក្រញ៉ូងរបស់គាត់ស្ទាក់ចាប់ដោយគំរាមអោយគាត់បង់ប្រាក់30ម៉ឺនរៀល
ទាំងយប់។ឈ្មោះរឿនបានបញ្ជាក់បន្ថែមថាស្របពេលដែលគាត់កំពុងតែអត់លុយរត់ខ្ចីគេបង់អោយទាំងយប់
ពីព្រោះគេបានដើរតួជាសមត្ថកិច្ចដោយធ្វើការគំរាមចាប់។ក្រោយហេតុការណ៍៧ថ្ងៃលោក ប៉ែន នួន បានធ្វើ
ការចុះផ្សាយជាសាធារណះឈ្មោះលឹមអូដែលបានអាងខ្នង។លោកហោជិនវីរះយុទ្ធអភិបាលស្រុកអន្លង់វែងបាន
នាំបក្សពួកពីរនាក់ខាងលើទៅប្ដឹងនៅទីបញ្ជាការមូលដ្ឋានស្រុកអន្លង់វែងរួចក៏ប្ដឹងទៅសាលាដំបូងខេត្តឧត្តរមានជ័យបន្ដ។
ឈ្មោះលឹមអូដែលបានដើរធ្វើសកម្មភាពជំរិតខាងលើលោកហោជិនវីរះយុទ្ធ អភិបាលស្រុកអន្លង់វែង បានបញ្ជាក់ប្រាប់រួច
ហើយថាលោកបញ្ជាអោយដើរស៊ើបអង្កេតអ្នកនៅពីខាងក្រោយខ្នងបទល្មើសឈើគឺគ្មាន
តួរនាទីអីនៅក្នុងសាលាស្រុកទេ៕