មណ្ឌលគិរី៖ ក្រោយពីបានទទួលព័ត៌មានជាបឋមភ្លាមៗ នៅរសៀលថ្ងៃទី ២២ខែកុម្ភះ ឆ្នាំ២០១៧
នេះកងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកយុទ្ធនាការឆ្មក់បង្ក្រាបបាន
រថយន្តប្រភេទបង្កង់ចំនួន៨គ្រឿងព្រមទាំងជនជាតិខ្មែរនិងវៀតណាម ស្ថិតក្នុងដែនជម្រកសត្វ
ព្រៃការពារកែវសីម៉ា ខេត្តមណ្ឌលគិរី។ តាមប្រភពមិនទាន់ជាផ្លូវការប្រាប់ថា រថយន្តទាំងនោះ
ព្រមទាំងមនុស្ស កំពុងតែធ្វើសកម្មភាពកាប់បំផ្លាញនិងដឹកជញ្ជួនឈើនៅចំណុចអូរហ៊ុច
អូរដាក់ការស្ថិតក្នុងភូមិសាស្ត្រព្រៃកាពារអភិរក្សកែវសីម៉ាខាងលើក៏ត្រូវបានអាវុធហត្ថចាប់
បង្ក្រាបតែម្តងព័ត៌មានលំអិតភ្នាក់ងារយើងនិងរាយការណ៍នៅពេលក្រោយ។ប៉ុន្តែទោះ
ជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋសារទរចំពោះចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ឋថា
បានបំពេញតូនាទីបានយ៉ាងល្អប្រសើរចំបោះអ្នកដែលរកស៊ីល្មើសច្បាប់នោះហើយ
ប្រជាពលរដ្ឋក៏សំណូមពរឲ្យស្ថាប័នបង្រ្កាបឲ្យដូចភ្លៀងរលឹមកុំបង្រ្កាបបានតែមួយប្រាវ
ស្រាប់តែភ្លេចខ្លួនកាប់ឈើលើសដើមវិញ នោះគេមិនហៅថាការបង្រ្កាបទេតែគេហៅថា
បង្រ្កាបដាក់ខែទៅវិញ នេះគ្រាន់តែជាលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត
មណ្ឌលគីរី ជាពិសស ដូចជា ស្រុក កែវសីម៉ា ស្រុក ពេជ្រាដា ស្រុក កោះញែកបច្ចុប្បន្ន
កំពុងតែរងការវិនាសហិនហោច ដោយសារតែ ឈ្មួញមានលុយ មានអំណាចចូលកាប់
ព្រៃឈើយ៉ាងអាណាធិបតេយ្យ ដោយគ្មានស្ថប័នណាទៅបង្រ្កាបក្រុមឈ្មួញបានឡើយ។
ដោយឡែក នៅខេត្តរតនគីរីក៏មិនទាន់ថមថយនៅឡើយដែរដែលឈ្មួញជាច្រើនកំពុងតែ
ដឹកជញ្ជូនឈើយកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារអូរយ៉ាដាវជារៀងរាល់ថ្ងៃ
ប៉ុន្តែគ្រាន់តែការមានលួចលាក់មិនសូវចំហដូចមុនពេកទេ ដោយសារតែមានការផ្សព្វផ្សាយ
ព័ត៌មានច្រើនពេក ដូច្នេះតាមបណ្តាច្រកនីមួយៗត្រូវកាត់បន្ថយខ្លះៗដូចពាក្យចាស់លោក
បានពោលថា(បឹងស្ងាត់មាត់ត្រីមិនប្រាកដថាបឹងនោះអត់ត្រីឡើយ ) ។បើតាមប្រភពពី
ឈ្មួញម្នាក់បានព្រលយមាត់និយាយថា ចំពោះតំបន់អភិរក្សជំរកសត្វលំផាត់វិញការបង្រ្កាប
ឈើនោះគ្រាន់តែជាឆាកល្ខោនដើម្បីបំភ័ន្តភ្នែកមហាជន ឬអ្នកកាសែតតែប៉ុណ្ណោះ
តែធាតុពិតឈើនៅក្នុងតំបន់អភិរក្សសត្វព្រៃលំផាត់គឺរាប់ពាន់ម៉ែត្រគូប
និងមានតម្លៃរាប់លានដុល្លាឯណោះក្នុងការដេញថ្លៃកាប់ព្រៃឈើតំបន់លំផាត់ និងមានកន្លែង
ផ្សេងៗនៅក្នុងខេត្តរតនគីរីនេះ ហើយប្រភពឈ្មួញនោះបានបន្តទៀតថា ការកាប់ឈើនៅក្នុង
តំបន់ជំរកសត្វលំផាត់នេះដំណើរការទៅបានលុះត្រាតែ ក្រុមឈ្មួញអាងខ្នងបង្អែកធំ ហើយគេ
ដាក់ស្រោមសំបុត្រជូនរាល់ខែទើបអាចសុខស្រួលគ្មានខ្វល់អ្វីទាំងអស់ទោះជាកាប់គាស់ដល់
ក្បាលប្រេតទៀតក៏មិនដែរ សំខាន់មានខ្នងបង្អែក មានលុយ អត់ខ្វល់ទោះជាដឹងថា ព្រៃឈើ
រលាយនៅខាងមុខក៏ដោយគឺមិនសំខាន់សំរាប់ក្រុមមេឈ្មួញឈើដុះស្លែនៅក្នុងខេត្តរតនគីរីនេះ៕