គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឱព្រះអើយព្រះ!ដល់ថ្នាក់ហ្នឹងផង!បងមេប៉ុស្តិ៍អើយបងមេប៉ុស្តិ៍!ច្រក់ព្រំដែនប្រាសាទកំពុងបើកដៃឲ្យឈ្មួញជនជាតិវៀតណាមនាំទំនិញចូលមកទឹកដីកម្ពុជាដោយខុសច្បាប់។

ឱព្រះអើយព្រះ!ដល់ថ្នាក់ហ្នឹងផង!បងមេប៉ុស្តិ៍អើយបងមេប៉ុស្តិ៍!ច្រក់ព្រំដែនប្រាសាទកំពុងបើកដៃឲ្យឈ្មួញជនជាតិវៀតណាមនាំទំនិញចូលមកទឹកដីកម្ពុជាដោយខុសច្បាប់។

ខេត្តស្វាយរៀង :ប្រិយមិត្តលោកអ្នកនាងជាទីមេត្រី បើយោងតាមប្រភពច្បាស់ការថាមានរថយន្តជាច្រើនគ្រឿងបំពាក់ដោយស្លាកលេខវៀតណាមកំពុងតែសារាចរណ៍ដឹកទំនិញសព្វសារពើចូលមកទឹកដីកម្ពុជាទាំងខុសច្បាប់នៅពេលយប់អាធ្រាត។
ជាក់ស្ដែងកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រោយទទួលដំណឹងដូច្នោះអ្នកសារព័ត៌មានមួយចំនួនក៏បានចុះទៅពិនិត្យមើលទីតាំងភូមិសាស្ត្រទាំងនោះស្ថិតនៅភូមិសាស្រ្តព្រំដែនខេត្តស្វាយរៀង ក៏ឃើញមានរថយន្តដែលមានស្លាកលេខវៀតណាមជាច្រើនគ្រឿងដឹកទំនិញទាំងខុសច្បាប់ចូលមកទឹកដីកម្ពុជានៅត្រង់ចំណុចឃុំសាស្ត្រដែលមាន GPSលេខ :48P 6285461215641 ពិតប្រាកដមែន។
ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមកអ្នកសារព័ត៌មានរបស់យើងក៏ធ្វើការទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ច្រក់ព្រំដែនប្រាសាទដើម្បីឲ្យលោកបញ្ជាក់ថាមូលហេតុអ្វីបានជាមានរថយន្តទាំងអស់នោះដឹកចូលកម្ពុជាទាំងយប់អាធ្រាត្រដូច្នោះ? ក៏ប៉ុន្តែទូរសព្ទចូលហើយលោកមិនបានលើកឡើយ។

សូមជម្រាបថាខណៈដែលមានការដឹកជញ្ជូនចូលមកទឹកដីកម្ពុជា មានទាំងកម្លាំងការពារព្រំដែនកំពុងតែបើកខ្សែឱ្យឈ្មួញវៀតណាមបើកឡានចូលមកដោយសេរីមិនមានការហាមឃាត់នោះឡើយ ថ្វីត្បិតតែនៅចំពោះមុខអ្នកសារព័ត៌មានក៏ដោយ ហើយ
មិនឆ្ងាយគ្នានោះទេទីតាំងនោះត្រូវបានអ្នកមើលការខុសត្រូវជាអ្នកអាសអាងថាជាមន្ត្រីគយប្រចាំនៅច្រកនោះផងដែរ ក៏ប៉ុន្តែបុគ្គលមួយចំនួនដែលអះអាងថាជាគយនោះនៅពេលដែលមានការចោទសួរចំពោះមុខថាមូលហេតុអ្វីបានមិនមានការត្រួតពិនិត្យលើរថយន្តទាំងអស់នោះហើយហ៊ានឲ្យរថយន្តទាំងអស់នោះចូលទាំងមិនមានការត្រួតពិនិត្យ និងថែមទាំងអនុញ្ញាត និងមិនមានវិធានការច្បាប់ទៅលើរថយន្តទាំងអស់នោះ ដោយពួកគេបាននិយាយថាការងារនេះសូមសាកសួរទៅមេខាងលើទៅ ពួកគេបានមួយត្រឹមមកយាម ហើយជុំវិញការយាមនោះគឺត្រឹមតែអង្គុយដេកមើលឡានចេញចូលតែប៉ុណ្ណោះ ហើយពួកគេថែមទាំងនិយាយទៀតថាជុំវិញការទំនាក់ទំនងជាមួយនឹងខាងមន្ត្រីកម្លាំងការពារព្រំដែននោះគឺពួកគេមិនដែលទាក់ទងគ្នាទេ ថ្វីត្បិតតែនៅក្បែរគ្នាមិនឆ្ងាយពីលើស១០០ ម៉ែត្រក៏ដោយ។

សាធារណជនក៏ដូចជាមហាជនហួសចិត្តទៅនិងទង្វើរបស់មន្ត្រីការពារព្រំដែនច្រកប្រាសាទ និងមន្ត្រីគយដែលហ៊ានធ្វើអ្វីតាមតែអំពើចិត្ត តើទាំងនេះគឺជាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពដែរឬយ៉ាងណា ? ឬក៏ត្រូវបានឈ្មួញជាជនជាតិវៀតណាមយកទំនិញជាច្រើនមកស្តុកទឹកនៅលើទឹកដីកម្ពុជារួចបញ្ជូនមកចែកចាយក្នុងប្រទេសកម្ពុជាទាំងអស់នោះត្រូវរូវគ្នាហើយទេដឹងបានជាមិនយល់អំពីច្បាប់គឺជាអ្វី?

សារព័ត៌មានរបស់យើងសង្ឃឹមថា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកមេគយប្រចាំខេត្តស្វាយរៀង សូមលោកជួយពិនិត្យមើលជុំវិញករណីនេះផងទៅទាន ថាតើមូលហេតុអ្វីបានជាហ៊ាននាំគ្នាធ្វើដូច្នេះ? ហើយបើពុំមានវិធានការឬក៏អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនោះទេច្បាស់ណាស់ច្បាប់នឹងរលាយដោយសារក្រុមមន្ត្រីគ្រាប់ល្ពៅអនុវត្តច្បាប់ប្រភេទនេះ ហើយមើលទៅ។
ហើយសូមប្រយ័ត្នប្រយ៉ែងថាថ្ងៃក្រោយក្រុមឈ្មួញទាំងអស់នោះដាក់បញ្ជូនទំនិញអ្វីលើសពីនេះអាចនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិដែរឬយ៉ាងណា?

អង្គភាពសារព័ត៌មានរបស់យើងនឹងទទួលយកប្រភពព័ត៌មានជាបន្តបន្ទាប់ដើម្បីធ្វើការចុះសាយបន្ថែមក្នុងការចូលរួមចំណែកជាមួយនិងសង្គមជាតិក្នុងការទប់ស្កាត់បញ្ជៀសរាល់សកម្មភាពល្មើសច្បាប់ទាំងឡាយណាដែលនាំប៉ះពាល់ដល់នីតិរដ្ឋរបស់ជាតិ និងសន្តិសុខប្រទេសជាតិ សូមអរគុណ។Screenshot_2025-03-18-11-05-37-50_7ecc343528d84aae1423bfb8eca3bd44-768x439 FB_IMG_1742268580861-768x513 IMG_20250318_110641_831-768x432 IMG_20250318_110646_822-768x529 IMG_20250318_110643_396-768x432 IMG_20250318_110639_074-768x432 IMG_20250318_110635_308-768x432

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |