គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូនិធិសង្ក្រាន្ដអូររាំងឪ..!

ឯកឧត្ដម ង៉ូវ បូរីណា អញ្ជើញជាអធិបតីពិធីរាត្រីសមោសរមូនិធិសង្ក្រាន្ដអូររាំងឪ..!

អូររាំងឪ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ តំណាដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក និងស្រុត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីរាត្រីសមោសរ ដែលរៀបចំដោយរដ្ឋបាលស្រុកអូររាំងឪ នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ស្ថិតទីស្នាក់ការគណបក្សប្រជានកម្ពុជា ស្រុកអូររាំងឪ។

ក្នុងឱកាស រាត្រីសមោរសរ ឯកឧត្ដម ង៉ូវ បូរីណា បានថ្លែងអំណរគុណដល់សម្បុរសជន ដែលបានពេញចិត្ដនឹងចូលរួមចែករំលែកធនធានផ្ទាល់ខ្លួន ដើម្បីទ្រទ្រង់ការរៀបចំសង្ក្រាន្ដអូររាំងឪ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ដែលគ្រោងនឹងរៀបចំរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធស័ករាជ ២៥៧៨។

ឯកឧត្ដម បានបន្ដទៀតថា ក្រោមគំនិតផ្ដួចផ្ដើម និងជាការចង្អុលបង្ហាញរបស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន មកកាន់រដ្ឋបាលស្រុកអូររាំងឪ ដើម្បីទទួលរៀបចំ តុបតែង និងដឹកនាំគ្រប់គ្រងព្រឹត្ដិការណ៍សង្ក្រាន្ដអូររាំងឪ ឆ្នាំ២០២៥នេះ ដោយរដ្ឋបាលស្រុកផ្ទាល់ យ៉ាងណាមិញ ឯកឧត្ដមរដ្ឋមន្ដ្រីបានសម្ដែងនូវការសាទរចំពោះពិធីរាត្រីសមោសរ នាឱកាសនេះដែលរដ្ឋបាលស្រុកបានរៀបចំឡើង ដើម្បីផ្ដល់ឱកាសឱ្យសម្បុរសជនបានចូលរួមជាមួយអាជ្ញាធរ និងរដ្ឋបាលស្រុក លើការគាំទ្រការរៀបចំសង្ក្រាន្ដ កន្លែងកម្សាន្ដ ការតុបតែង កម្មវិធីវប្បធម៌ សាសនា ជាដើម។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសពិធីរាត្រីសមោសរ នាល្ងាចថ្ងៃទី២២ ម្សិលមិញនេះ មានការអញ្ជើផ្ដល់ កិត្ដិយសចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដមសមាជិកព្រឹទ្ធសភា ឯកឧត្ដមអភិបាលរងខេត្ដ អភិបាលស្រុកអូររាំងឪ ឯកឧត្ដម លោកជំទាវ ឧកញ៉ា ម្ចាស់សហគ្រាស អាជីវករ និងមន្ដ្រីរាជការប្រមាណជាង ៤០០នាក់។

លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានអានជូននូវរបាយការអំពីដំណើរការនៃការគ្រោងរៀបចំសង្ក្រាន្ដអូររាំងឪ សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ជូនគណៈធីបតី និងអង្គវិធី ក្នុងនោះ លោកភិបាលបានបញ្ជាក់ថា ទីតាំងទន្លេស្ងួតជាទីតាំងប្រវត្ដិសាស្ដ្រមួយកន្លែងក្នុងស្រុកអូររាំងឪ ដែលពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំផ្ដួចផ្ដើមអភិវឌ្ឍន៍របស់ ឯកឧត្ដមបណ្ឌិត អ៊ា សុផល្លែត បានប្រែក្លាយពីតំបន់ ឬទីតាំងដែលមានសភាពស្ងត់ស្ងៀម មកជាតំបន់អ៊ូរអ ជាទីតាំងទេសចរណ៍ក្នុងស្រុកមួយកន្លែង។

លោក ជា ណារ៉ុន បានបន្ដលើកឡើងទៀតថា ពិធីសង្ក្រាន្ដ២០២៥ អបអរសាទរឆ្នាំម្សាញ់នាឱកាសខាងមុខនេះ រដ្ឋបាលបានត្រៀមរួចជាស្រាច់ដើម្បីជម្រុញឱ្យមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមកពីមជ្ឍដ្ឋាននានា ដោយមានការតុបតែង ខ្លោងទ្វារសង្ក្រាន្ដ មួកយក្ស អន្សមយក្ស ល្បែងប្រជាប្រិយ ពួនភ្នំខ្សាច់ តំបន់ត្រជាក់ចិត្ដ ការប្រគំតន្ដ្រី និងការតាំងពិព័រណ៍ផលិផលក្នុងស្រុក ព្រមទាំងកម្មវិធីកម្សាន្ដផ្សេងៗជាច្រើនទៀតផងដែរ៕IMG_20250323_144100_575 IMG_20250323_144100_336 IMG_20250323_144100_803 IMG_20250323_144100_821 IMG_20250323_144130_052 IMG_20250323_144117_404 IMG_20250323_144100_346 IMG_20250323_144100_548 IMG_20250323_144100_102 IMG_20250323_144100_842

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |