គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជារៀបចំសិក្ខាសាលាលេីកទី ២ នៅខេត្ត ស្ទឹងត្រែង

សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជារៀបចំសិក្ខាសាលាលេីកទី ២ នៅខេត្ត ស្ទឹងត្រែង

ស្ទឹងត្រែង ៖ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន​ សហការជាមួយរដ្ឋបាលខេត្ត ស្ទឹងត្រែង​ បានរៀបចំសិក្ខាសាលា ស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានវិស័យបរិស្ថាន និងផ្សព្វផ្សាយ សមិទ្ធផល ខេត្តស្ទឹងត្រែង ដែលមានសិក្ខាកាមចូលរួម ចំនួន ២៧៩នាក់ ដែលធ្វើឡើង នៅសាលប្រជុំ សាលាខេត្ត ស្ទឹងត្រែង នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ ក្នុង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ឯកឧត្ដម ប៉ែន លីណាត អភិបាលរង តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សរ សុពុត្រា អភិបាល នៃ គណៈ អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញ ជា អធិបតីភាពភាព ទាំងពិធីបេីក​ និង ពិធីបិទសិក្ខាសាលា និង បានផ្ដល់ កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ ការសិក្សាជូន សិក្ខាកាម ២៧៩ នាក់ផងដែរ។

បេីតាម លោកបណ្ឌិត ហោ គន្ធា ប្រធាន សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មាន កម្ពុជា បានប្រាប់ថា ការរៀបចំសិក្ខាសាលា នាពេលនេះ ជាការរៀបចំលេីកទី២ ក្រោមប្រធានបទ ក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានវិស័យ បរិស្ថាន និង ផ្សព្វផ្សាយសមិទ្ធផល ខេត្ត ស្ទឹងត្រែង ដែលស្ថិតក្នុង ផែន ការនៃការរៀបចំ សិក្ខាសាលា ចំនួន ២៤ខេត្ត ។

លោកបណ្ឌិត បានបន្ដប្រាប់ថា ការរៀបចំ សិក្ខាសាលានេះ គឺទទួលបាន នូវការគាំទ្រ ពី សំណាក់ ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន រដ្ឋបាល ខេត្តស្ទឹងត្រែង និង សមាគមដៃគូរ ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត សូមថ្លែង អំណរគុណ ដល់ក្រុម ហ៊ុន សេវ ឌឺ ឡាហ្វ៍ ខេមបូឌា និង សមាគមសម្ព័ន្ធ យុវជនដើម្បី សន្តិភាពដែលចូលរួម ឧបត្ថម្ភគាំទ្រ និងទ្រទ្រង់ អាហារសម្រន់សម្រាប់ សិក្ខាកាមក្នុង សិក្ខាសាលា និងជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក ម៉ែន គុង នាយករងរដ្ឋបាលខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងលោកបណ្ឌិត ជា សំហុង ទីប្រឹក្សាច្បាប់ ដែលបានចំណាយ ពេលធ្វេីបទបង្ហាញ ប្រកបដោយចំណេះដឹង ដ៍មានសារសំខាន់ និងឧត្ដមប្រយោជន៍ ជូនដល់សិក្ខាកាម ក្នុង ការ ពង្រឹងសមត្ថភាព និងអភិវឌ្ឍខ្លួន។IMG_20250326_085353_716 IMG_20250326_085213_740 IMG_20250326_085222_586 IMG_20250326_085233_256 IMG_20250326_085230_065 IMG_20250326_085237_541 IMG_20250326_085240_829 IMG_20250326_085302_024 IMG_20250326_085251_862 IMG_20250326_085257_928 IMG_20250326_085244_251 IMG_20250326_085349_534 IMG_20250326_085400_222 IMG_20250326_085356_689

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |