គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

សមត្ថកិច្ចចម្រុះចុះឡោមព័ទ្ធផ្ទះមេប៉ុស្តិ៍ស្រែគររកឃើញឈើប្រណិត ជាង៤០០ដុំរឹបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស

ស្ទឹងត្រែង៖កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧
កម្លាំងសមត្ថកិច្ចជំនាញចម្រុះ បានចុះឡោមព័ទ្ធផ្ទះមេប៉ុស្តិ៍ស្រែគរ ដែលជា
ទីតាំងស្តុកឈើប្រណិតខុសច្បាប់មួយកន្លែង និងបានរឹបអូសឈើជាង៤០០ ដុំ។
ប្រតិបត្តិការចុះឡោមព័ទ្ធបង្ក្រាប ទីតាំងស្តុកឈើខុសច្បាប់ខាងលើនោះ នៅ
ត្រង់ចំណុចផ្ទះមេប៉ុស្តិ៍ស្រែគរ ស្ថិតក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន
ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចដែលបានចុះបង្រ្កាបឈើប្រណិតខុសច្បាប់នោះបាន ឱ្យដឹងថា
ទីតាំស្តុកឈើខុសច្បាប់ខាងលើ គឺជាផ្ទះរបស់មន្ត្រីនគរបាលនៃស្នងការ
ខេត្តស្ទឹងត្រែងម្នាក់មានឈ្មោះ ថាយ ស៊ុនអ៊ី ដែលមានតួនាទីជាមេប៉ុស្តិ៍ស្រែគរ
និងមានទីលំនៅចំណុចកើតហេតុខាងលើប្រភពដ៍ដដែល បានឱ្យដឹងទៀតថា
មេប៉ុស្តិ៍រូបជាមន្ត្រីនគរបាលយុត្តិធម៌ មានតួនាទីទប់ស្កាត់បង្ក្រាបបទល្មើសដែល
ខុសច្បាប់ តែផ្ទុយទៅវិញបែជាប្រព្រឹត្ត្តបទល្មើសខ្លួនឯងកាងឈ្មួញរកស៊ីឈើនឹង
រកស៊ីឈើយកមកស្តុកទុកដើម្បីលក់បន្ត ខុសនឹងច្បាប់ដែលផ្ទុយទៅនិងបទបញ្ជា
របស់សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីនឹងជារដ្ឋមន្ត្រីក្រសួងមហា
ផ្ទៃឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ដកខ្លួនឱ្យឆ្ងាយពីរបទល្មើសគ្រប់ប្រភេទ
បើមន្ត្រីណានៅតែប្រព្រឹត្តិលោកនឹងចាត់ការទៅតាមច្បាប់ដោយមិនយល់យោក

ដូច្នេះតើស្នងការរដ្ឋាននគបាលខេត្តដែលជាថ្នាក់ដឹកនាំ គួរចាត់ការយ៉ាងណាចំពោះ
មន្ត្រីក្រោមឱវាទរបស់លោក ដើម្បីឱ្យសមទៅនឹងអ្វីដែលគាត់បានប្រព្រឹត្តិ ព្រោះជំនួញ
ឈើនឹងកាងឈើ នេះជាច្រើនឆ្នាំមកហើយគ្មាននណាហ៊ានបង្ក្រាបនោះទេ តើពេល
នេះច្បាប់ត្រូវអនុវត្តន៍ចំពោះបុគ្គលម្នាក់នេះយ៉ាងណា ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ថាផ្ទះមេប៉ុស្តិ៍ខាងលើមាន
ផ្ទុកឈើប្រណីតខុសច្បាប់ជាច្រើនគំនរឈើជាច្រើនដុំ ខណៈពេលនោះកម្លាំងចម្រុះ
បានចុះឡោមព័ទ្ធនៅទីតាំងខាងលើនោះភ្លាមៗតែម្តង ហើយក៏បានរកឃើញឈើ
ប្រណីតប្រភេទឈើធ្នង់ ដាក់នៅតាមគម្ពោតព្រៃជាច្រើនកន្លែង ក្នុងបរិវេណផ្ទះរបស់
លោកមេប៉ុស្តិ៍ ឈ្មោះថាយ ស៊ុនអ៊ី

ក្រោយមកជំនាញរដ្ឋបាលព្រៃឈើក្បាលរមាស លោកទិត្យ វី ជានាយសង្កាត់នោះក៏
បានធ្វើកំណត់ហេតុដកហូតឈើទាំងនោះ ដោយមានទទួលស្គាល់ពីម្ចាស់ផ្ទះ តែខណៈ
ពេលនោះដែរគឺ លោកមេប៉ុស្តិ៍មិនបាននៅផ្ទះនោះទេ ។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ នៅល្ងាច ថ្ងៃទី២២ ខែកុម្ភៈនេះ អ្នកយកព័ត៍បានយើងបាន
ទូរស័ព្ទទៅកាន់លោកថាយ ស៊ុនអ៊ីមេប៉ុស្តិ៍ស្រែគរ តែទូរស័ព្ធមិនមានការ ទំនាក់ទំនងបានឡើយ ។

បច្ចុប្បន្នឈើប្រណីតខុសច្បាប់ខាងលើនេះ មានចំនួន៤៥០ដុំនៅល្ងាចថ្ងៃទី២២កុម្ភៈនេះ
សមត្ថកិច្ចជំនាញបានធ្វើការដឹកជញ្ជូនយកមកក្សាទុកនៅថ្នាលបណ្តុះកូនឈើសង្កាត់ក្បាលរមាស
ស្រែគរដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯចំនួនម៉ែត្រគូបមិនទាន់ដឹងនោះទេ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |