រាជធានីភ្នំពេញ :បើយោងតាមលិខិត និងវីដេអូមួយចំនួនដែលបានផ្តល់ចេញមកដែលជាម្ចាស់លុយបានជម្រាបមកប្រាប់ថាសូមជួយធ្វើការផ្សព្វផ្សាយដំណឹងនេះដើម្បីឲ្យមានការទូទាត់លុយត្រឡប់មកវិញផង។
សូមបញ្ជាក់ និងរំលឹកផងដែរដោយយោងតាមការរៀបរាប់របស់ម្ចាស់លុយថា កន្លងមកគាត់និងប្រពន្ធមានបំណងខ្ចីលុយពីធនាគារដើម្បីយកមករកស៊ីក្នុងមុខរបរតូចតាចមួយរបស់គាត់ ដោយពួកគាត់ជាគ្រួសារក្រីក្រ តែសុខចិត្តខ្ចីលុយធនាគារដើម្បីយកមករកស៊ីចិញ្ចឹមជីវិតផងនិងគ្រួសារផង។
ក្នុងទិដ្ឋភាពទាំងអស់នោះលោក ថា សុវណ្ណរ៉ា បានទំនាក់ទំនងជាមួយគ្នានិងលោក ប៊ុន សេរីវុឌ្ឍន៍ ជាអ្នកអាសអាងថាជាអ្នករត់ការផងដែរ ដោយនិយាយថាចាំលោកជាអ្នករត់ការនៃការខ្ចីពីធនាគារឲ្យទៅលោកតាមអ្វីដែលជាការចង់បានរបស់ប្តីប្រពន្ធទាំងពីរនាក់។
ទីបំផុតលុយមិនបានខ្ចីពីធនាគារ ថែមទាំងអស់ទាំងលុយខ្លួនចំនួន ២៧០០ដុល្លាថែមទៀតផង។
ដោយលេចឮថាម្ចាស់លុយបានប្រាប់អ្នកសារព័ត៌មានឲ្យជួយផ្សព្វផ្សាយ តែពេលនោះក៏មានការណាត់ជួបគ្នានៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ ដោយសន្យាថានឹងសងទៅតាមកាលពេលវេលា និងចំនួនកំណត់ គឺលើកទីមួយ ត្រូវទូទាត់ឱ្យចំនួន១០០០$(មួយពាន់ដុល្លារសហរដ្ឋអាមេរិក)នៅថ្ងៃទី៣០ ខែ១ ឆ្នាំ២០២៥ លើកទី ២ ត្រូវទូទាត់ឲ្យចំនួន ១០០០$(មួយពាន់ដុល្លាសហរដ្ឋអាមេរិក) និងលើកទីបី នៅថ្ងៃទី២៧ ខែ២ ឆ្នាំ២០២៥ ចំនួន៧០០$(ប្រាំពីររយដុល្លារសហរដ្ឋអាមេរិក)បញ្ចប់។
លុះមកដល់ពេលនេះលុយដែលទទួលបានចេញពីលោក ប៊ុន សេរីវឌ្ឍន៍ គឺមានការយឺតយ៉ាវគឺទទួលបានត្រឹមតែ៦០០ដុល្លាតែប៉ុណ្ណោះដោយយកហេតុផលផ្សេងៗដោយពន្យារពេល ទាំងលោកនិងគ្រួសារកំពុងតែជួបបញ្ហាក្នុងរង្វង់គ្រួសារច្រើនផងនោះ។
តាមអ្វីដែលបានបញ្ជាក់ដូចបានជម្រាបជូនខាងលើនេះ និងសេចក្តីជូនដំណឹងដោយមានទាំងភស្តុតាងផងនោះ លោក ថា សុវណរ៉ា ជាម្ចាស់លុយ សង្ឃឹមថាលោកនឹងមកធ្វើការទូទាត់ដំណោះស្រាយសងតាមកិច្ចសន្យាដែលបានទួលស្គាល់និងមានស្នាមមេដៃជាភស្តុតាងផង។
សារព័ត៌មានរបស់យើងរង់ចាំការបកស្រាយ និងទទួលយកព័ត៌មានបន្ថែមទៀតជុំវិញភាគីពាក់ព័ន្ធជាបន្តបន្ទាប់ដើម្បីធ្វើការចុះផ្សាយបន្ថែមតាមច្បាប់ស្ដីអំពីរបបប្រជាជីវៈអ្នកសារព័ត៌មានគ្រប់ពេលវេលានិងម៉ោងធ្វើការ សូមអរគុណ។









































