ថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ2025
គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

រោងចក្រស្តុកថ្នាំជក់ មួយកន្លែង របស់ចិន នៅសង្កាត់ស្នោរខណ្ឌកំបូលសំរាប់ ចែកចាយបន្តទៅ រោងចក្រផលិតបារីខុសច្បាប់ នៅតែដំណើរការជាធម្មតាចំឡែករថយន្តដឹកទំនិញ១ចំនួនកំពុងបញ្ចេញសកម្មភាពយ៉ាងសកម្ម វគ្គ២

រោងចក្រស្តុកថ្នាំជក់ មួយកន្លែង របស់ចិន នៅសង្កាត់ស្នោរខណ្ឌកំបូលសំរាប់ ចែកចាយបន្តទៅ រោងចក្រផលិតបារីខុសច្បាប់ នៅតែដំណើរការជាធម្មតាចំឡែករថយន្តដឹកទំនិញ១ចំនួនកំពុងបញ្ចេញសកម្មភាពយ៉ាងសកម្ម វគ្គ២

ផ្សាយចេញនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៥
រាជធានីភ្នំពេញ : នៅចំណុចទីតាំង សង្កាត់ស្នោរខណ្ឌកំបូល រាជធានីភ្នំពេញ រោងចក្រស្តុកថ្នាំជក់មួយកន្លែងដែលកំពុងសម្ងំលាក់ខ្លួន បង្កើតបទល្មើស ចែកចាយ សមិទ្ធផលទៅបណ្តាលរោងចក្រផលិតបារីខុសច្បាប់មួយចំនួន គេចពន្ធផលិតម៉ាកបារីផ្សេងៗផលិតបារីខុសច្បាប់ យ៉ាងអាណាធិបតេយ្យ។
អង្គភាពអ្នកសារព័ត៌មានយើងបានតាមប្រម៉ាញ់ រថយន្តដឹកទំនិញ ជាច្រើនប្រភេទដឹកថ្នាំជក់គេចពន្ធចេញពីរោងចក្រស្តុក និងចែកចាយបន្តទៅបណ្តាលរោងចក្រផលិតបារីខុសច្បាប់ ដែលជាដៃគូរសហការផលិតនិងចែកចាយ ទំនិញទាំងនោះទៅប្រទេសជិតខាង ។
សកម្មភាពដឹកទំនិញចេញពីរោងចក្រ ភាពច្រើន ចាប់ផ្តើមពីម៉ោង៥ល្ងាចទៅសល់ម៉ោង៧យប់ យោងតាមរូមភាពវីដេអូដែលអង្គភាពអ្នកសារព័ត៌មានយើងប្រម៉ាញ់បាន បើបងប្អូនអ្នកសារព័ត៌មានចង់ដឹង អាចចុះសិក្សាបានតាមពេលវេលាខាងលើ ថារោងចក្រផលិតនិងចែកចាយទាំងនោះនៅចំណុចណាខ្លះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណះ តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមក។
អង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនរបស់ចិនខាងលើដែលជាកន្លែងស្តុកថ្នាំដ៏ធំ ទោះបីទីតាំងមួយកន្លែងនេះស្របច្បាប់ក្តី តែគ្រាន់តែជារនាំងបិទបាំងតែប៉ណ្ណោះ និងសូមបញ្ជាក់ផងដែលថា នៅប៉ុន្មានថ្ងៃមុននេះ ស្ថាប័នពាក់ព័ន្ធមួយចំនួនបានចុះអធិការកិច្ចនៅចំណុចទីតាំងខាងលើនេះផងដែរ។

បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
រោងចក្រស្តុកថ្នាំនិងចែកចាយបន្តរាល់បណ្តាលរោងចក្រផលិតបារីគេចពន្ធមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងកាលើរបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាម បង់ពន្ធមិនគ្រប់ឬជាទំនិញគេចពន្ធ លំហូរតាមច្រករបៀងទៅប្រទេសផ្សេងដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។
ជនបរទេសទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា គណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន ។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា «ក.ប.ប.»អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
ព័ត៌មាន ទាន់ហេតុការណ៍ ផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។IMG_20250327_190513

IMG_20250327_181232_153 IMG_20250327_181232_468 IMG_20250327_181231_991 IMG_20250327_181232_048 IMG_20250327_181232_327

Filed in: សន្តិសុខ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |