ថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ2025
គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ  និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ  និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥

អូររាំងឪ​៖​ សង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ ជាការរក្សានូវតម្លៃវប្បធម៌របស់ខ្មែរ​ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋសប្បាយរីករាយក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ  និងលោកជំទាវ បានអញ្ជើញជាអធិបតីបើកសង្រ្កាន្តអូររាំងឪឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅឧទ្យានទន្លេស្ងួត ក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកអូររាំងឪ និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្មគ្រចិត្ត អ្នកស្រឡាញ់បរិស្ថាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ  និងប្រជាពលរដ្ឋស្រុកអូររាំងឪយ៉ាងច្រើនកុះករ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយ ដែលបានចូលរួមកម្មវិធីសង្ក្រាន្តអូររាំងឪ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជាវប្បធម៌ប្រពៃណីដ៏ផូរផង់ របស់ប្រជាជនខ្មែរយើង និងបានថ្លែងអំណរគុណដល់អាជ្ញាធរនិងប្រជាពលរដ្ឋ ជាពិសេសយុវជនស.ស.យ.ក រដ្ឋបាលស្រុកអូររាំងឪ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំកម្មវិធីនេះ ឡើងបានយ៉ាងល្អ បង្កឱកាសជួបជុំប្រកបដោយ ភាពសប្បាយរីករាយដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ព្រមទាំងអ្នកទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ដែលនេះសបញ្ជាក់ អំពីការលើកកម្ពស់វប្បធម៌ និងប្រពៃណីជាតិ ការបង្ហាញពីសមិទ្ធផល កើតចេញពីការអភិវឌ្ឍ របស់រាជរដ្ឋាភីបាលកម្ពុជានៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅក្នុងប្រទេសដែលកំពុងមានសុខសន្តិភាពពេញលេញ។IMG_20250413_173154_440 IMG_20250413_173156_927 IMG_20250413_173200_156 IMG_20250413_173202_724 IMG_20250413_173150_076 IMG_20250413_173142_706 IMG_20250413_173138_002 IMG_20250413_173145_357 IMG_20250413_173135_496 IMG_20250413_173130_012 IMG_20250413_173127_157 IMG_20250413_173111_121 IMG_20250413_173108_240 IMG_20250413_173104_949 IMG_20250413_173100_802 IMG_20250413_173056_602 IMG_20250413_173052_266 IMG_20250413_173048_450

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |