កោះកុង ៖ នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ២០១៧ ក្រុមយុវជស្ម័គ្រចិត្តកម្ពុជា ជិះកង់រ៉ៃអង្គាស
ដើម្បីជីវិត កុមារកំព្រាកម្ពុជា ព្រមទាំងមានការចូលរួម លោកមុំ ម៉ាលីការ ស្ដីទី មន្ទីរព័ត៌
មានខេត្ត និង លោកអន សុធា រិទ្ធ អភិបាលរង ក្រុងខេមរ:ភូមិន្ទ តំណាងអោយយុវជន
(សសយក) ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កោះកុង ក្រុមយុវជន ក.១២
និង ក្រុម យុវជន ១៥៧ រួមទាំងសិស្សានុសិស្ស វិទ្យាល័យកោះ កុង ។ បានធ្វើដំណើរ
ជិះកង់ និងដើររ៉ៃអង្គាសថវិកា តាមសាលារៀន និងជុំវិញផ្សារដងទង់ ក្នុងខេត្តកោះ កុង
ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមណ្ឌលកុមារកំព្រា
(ក្នុងចលនាមនុស្សធម៌)។
ព្រឹត្តិការជិះកង់រ៉ៃអង្គាសថវិការជួយដល់មន្ទីពេទ្យគន្ធបុប្ផានេះ រៀបចំដោយអង្គការ
សប្បុរសធ៌មកម្ពុជកុលបុត្រ ក្រោមប្រធានបទ “កង់គន្ធបុប្ផា ដើម្បីជីវិតកុមារកម្ពុជា”
លោកស្រីទទួលបន្ទប់ ផ្នែកសម្របសម្រួល បានអោយ ដឹងថា ព្រឹត្តិការនេះជាលើក
ទី2ហើយ ដែលត្រូវជិះកង់ រ៉ៃអង្គាសតាមបណ្ដាខេត្ត ទាំង25ខេត្តក្រុង ទូទាំងប្រ ទេសកម្ពុជា។
លោកស្រីបានអោយដឹងថា ជិះកង់ក្នុងរយះពេល60 ថ្ងៃនេះ មានចំងាយផ្លូវ 4 000គីឡូម៉ែត្រ
ហើយ ដោយដាក់គោលដៅប្រមូល មូលនិធិអោយបាន 1 000 000ដុល្លាអាមេរិក ពីការ
លក់អាវយឺត និងទទួល ការបរិច្ចាគពីសប្បុរសជននានាទូទាំងប្រទេស ។
សូមបញ្ជាក់ថា ខេត្តកោះកុងជាខេត្តគោលដៅទី 23 ក្នុងចំណោមខេត្តក្រុងទាំង25
បន្ទាប់មកក្រុមយុវជន សប្បុរសធម៌កម្ពជានិងធ្វើដំណើរជិះកង់ទៅខេត្តកំពង់ស្ពឺ
និងទីក្រុងភ្នំពេញ ។
អជ្ញាធរខេត្តកោះកុង បានថ្លែងអំណរគុណ ដល់ក្រុមអង្គការសប្បុរសធម៌ កម្ពុជា
កុលបុត្រ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) ក្រុមយុវជន157
ក្រុមយុវ ជន ក12 សិស្សានុសិស្ស ដែរខំលះបង់កំលាំងកាយចិត្ត និងថវិការ
ដើម្បីចល នាមនុស្សធម៌ ។ ជាពិសេសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
ប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ដែលបានគាំទ្រ និងជួយឧបត្ថម្ភសំភារៈ
ព្រមទាំងថវិការដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីកុមារកម្ពុជាទូទាំងប្រទេស ៕
ដោយង៉ែត សុគន្ធី