គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

បែកធ្លាយសារសម្លេងលើបណ្ដាញសង្គមហ្វេសប៊ុកស្តីពីសម្លេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុងប៉ោយប៉ែត និងឈ្មួញជួញដូរគ្រឿងញៀនអំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្រ្កាបគ្រឿងញៀន ក៏ប៉ុន្តែលោកអធិការរងរូបនេះបរិសេធថាគឺជារឿងមិនពិតទេ!

បែកធ្លាយសារសម្លេងលើបណ្ដាញសង្គមហ្វេសប៊ុកស្តីពីសម្លេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុងប៉ោយប៉ែត  និងឈ្មួញជួញដូរគ្រឿងញៀនអំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្រ្កាបគ្រឿងញៀន ក៏ប៉ុន្តែលោកអធិការរងរូបនេះបរិសេធថាគឺជារឿងមិនពិតទេ!

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រំដែនកម្ពុជាថៃ:
មានការបែកធ្លាយសារសម្លេងឆ្លងឆ្លើយគ្នារវាងលោកអធិការរងក្រុងប៉ោយប៉ែតដែលមានតួនាទីទទួលបន្ទុកខុសត្រូវលើការបង្ក្រាបគ្រឿងញៀនថា ជាការទទួលសំណូកកន្លងមកជាថ្នូរនិងការកាងមិនបង្ក្រាបគ្រឿងញៀន។
បើយោងតាមប្រភពតាមរយះបណ្ដាញគណនីទើបតែមានការបង្ហោះថ្មីៗឈ្មោះថា Na Det បានធ្វើការបង្ហោះដោយភ្ជាប់នូវវីដេអូចំនួន៦ និងរូបភាពនួនពីរសន្លឹក គឺជាលោកអធិការរង និងអ្នកពាក់ព័ន្ធគ្រឿងញៀន ដោយសរសេរសំនេរលើគណនីហ្វេសបុកថា (សំលេងសន្ទនារវាងលោកអធិការរងគ្រឿងញៀនក្រុងប៉ោយប៉ែត កែវ ដូល នឹងឈ្មួញជួញដូរគ្រឿងញៀន ឈ្មោះ ចាន់ ពៅ  ហៅ ពៅ ហ៊ុប អំពីទំនាក់ទំនងការទទួលសំណូកកន្លងមកជាថ្នូរការកាងមិនបង្រ្កាបគ្រឿងញៀន ! សូមបងប្អូនជួុយសែរអោយថ្នាក់ដឹកនាំឃើញផង ដើម្បីកុំអោយមានមន្ត្រីប៉ូលីសបែបនេះនៅមានក្នុងសង្គមទៀត!)។

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោកអធិការរង ហៅដួល បានបញ្ជាក់មកអង្គភាពសារព័ត៌មាន សុីអេសភី ថា សារឆ្លងឆ្លើយទាំងអស់នោះគឺជារឿងមិនពិតប្រាកដទេ គឺជាការកាត់តទៅវិញ លោកក៏នឹងធ្វើការដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានបច្ចេកវិទ្យាដើម្បីរកអាខោននឹងផុសដើម្បីស្រាវជ្រាវរកអ្នកផុស បើអ្នកឯងខ្លាំង អ្នកបង្កើតអាខោនពិតប្រាកដដើម្បីតតាំងគ្នា! ហើយលោកថាបើលោកកាងលោកទៅចាប់ធ្វើអ្វី ហើយលោកបញ្ជាក់ទៀតថាលោកមិនចូលចិត្តអ្នកជក់គ្រឿងញៀនឡើយ គឺលោកចាប់ក្រុមពួកនឹងដាក់ក្នុងគុកអស់ហើយហើយមនុស្សទាំងអស់នោះកំពុងនៅក្នុងគុក។

ជុំវិញករណីខាងលើនេះសាធារណៈជនក៏ដូចជាសង្គមស៊ីវិល និងរង់ចាំមើលបន្តទៀតថាតើរឿងនេះវាពិតប្រាកដឬយ៉ាងណាចំពោះការចុះអធិការកិច្ចរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិសេសអគ្គស្នងការនគរបាលជាតិដែលនឹងត្រូវលាតនៅពេលបន្ទាប់ សូមអរគុណ!

Filed in: គ្រឿងញៀន

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |