បន្ទាយមានជ័យ៖-នៅថ្ងៃទី24-02-2017វេលាម៉ោង8,00លោកវ/ត្រី មាសឫទ្ធី អធិការបាន
ដឹកនាំកំលាំងជួយរុះរើនិងប្រក់ដំបូលផ្ទះប្រជាពលរដ្ឋ ឈ្មោះវាំង វៃ ភេទស្រីអាយុ65ឆ្នាំ
នៅភូមិ ពរពេល ឃុំ រហាល ស្រុកព្រះនេត្រព្រះខេត្ត បន្ទាយមានជ័យ ដែលបង្កឡើងមក
ពីខ្យល់កន្ត្រាក់បណ្តាលអោយបើងដំបូលស័ង្គសី ផ្ទៈទំហំ៥ម៉គុណនិង៦ម៉ កាលពីល្ងាច
ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ ២០១៧ ហើយក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោកអភិបាល
ស្រុកព្រះនេត្រព្រះ ព្រមទាំងកងកំលាំងអាវុធហត្ថស្រុក ។
អំណោយទាំងនោះរួមមាន ដូចជា ស័ង្គសីអស់ចំនួន24សន្លឹក ហើយលោកអធិការបាន
ចំណាយស័ង្គសីអស់1១២សន្លឹកនិងដែកគោលរួមទាំងមូលនិធិឃុំរហាលចំនួន១២សន្លឹក
និងលោកអភិបាលស្រុក១០ម៉ឺនរៀលសំរាប់ជួយទិញឈើ។អំណោយតិចតួចក៏ពិតមែន
តែ នេះគឺសម្តែងទឹកចិត្តសម្បុរសធម៌ក្នុងនាមជាកងកំលាំង ក៏ដូចជា អាជ្ញាធរស្រុកផងដែរ៕
ដោយ:ឡត កែវ។