មណ្ឌលគិរី÷ជាក់ស្ដែងនៅថ្ងៃទី 26 ខែ ឧសភា ឆ្នាំ 2025មានគោយន្តកន្ត្រៃចំនួន 2 គ្រឿងបានដឹក ផល អនុផលព្រៃឈើចេញពី រ ដែនជម្រកសត្វព្រៃ កែវសីមា ភូមិ ចក់ចាឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរី ទោះបីមានការរិទ្ធបណ្តឹងយ៉ាងណាក៏ក្រុមឈ្មួញនៅតែធ្វើសកម្មភាពបានដោយរលូនតើក្រុមឈ្មួញ លោកផល្លា.និង. ចែហ៊ុនមានអំណាចប៉ុណ្ណាទើបអាចផ្លុំត្រចៀក បំបាំងភ្នែក សមត្ថកិច្ចនៅក្នុងតំបន់នោះបាន។
តាមការលើកឡើងរបស់ ប្រជា ពលរដ្ឋ បានឱ្យដឹងថា អស់លោកសមត្ថកិច្ចនៅតំបន់នោះមានច្រើនស្ថាប័នណាស់ ហេតុអ្វីមិនមានវិធានការទប់ស្កាត់រាល់ការ ដឹកជញ្ជូន របស់ ក្រុមឈ្មួញ.ជាពិសេសលោកណែមសុខនីម ដែលជា ប្រធានស្នាក់ការស្រែឈូក ទើបតែទៅកាន់តំណែងថ្មីហេតុអីបាន ជាលោកបណ្ដែត បណ្ដោយឱ្យមានក្រុមឈ្មួញដឹកជញ្ជូន បទល្មើសបំផ្លាញធនធានធម្មជាតិ បានតាមអំពើចិត្ត ឬក៏ក្រុមឈ្មួញទាំងអស់នោះមានយ័ន្តទេវប្រាក់បិទបាំង ភ្នែកលោកហើយទេដឹង ទើបលោកងងឹតមើលមិនឃើញ ការដឹកដឹកជញ្ជូន បទល្មើសព្រៃឈើយ៉ាងកក្រើកយ៉ាងដូច្នេះ។









































