គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

អ្នកស្រុកថា ឈ្មោះយាយម៉ាយថៅកែឈើក្រញ៉ូងដុះស្លែមានខ្នងបង្អែកធំជាងភ្នំដងរែកទៀតទាំងអាជ្ញាធរខេត្តនិង ស្ថាប័នពាក់ព័ន្ឋងើបមុខមិនរួច

អ្នកស្រុកថា ឈ្មោះយាយម៉ាយថៅកែឈើក្រញ៉ូងដុះស្លែមានខ្នងបង្អែកធំជាងភ្នំដងរែកទៀតទាំងអាជ្ញាធរខេត្តនិង ស្ថាប័នពាក់ព័ន្ឋងើបមុខមិនរួច

ខេត្តឧត្តរមានជ័យ៖តាមសេចក្តីរាយការណ៍ពីភ្នាក់ងាប្រចាំខេត្ត ឧត្តរមានជ័យបានឲ្យដឹងថា ក្រុមកូនចៅយាយម៉ាយបានចូលដឹកឈើតាមរថយន្តពាក់ស្លាកលេខ  កណ្តាល ២A ២០៣០ ចូលទៅដឹកឈើនៅចំណុច អូរស្វាយច្រកប្រទា ជ្រុំ កាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី​ ២១ ខែកុម្ភះ ឆ្នាំ២០១៧ដោយមានការ ឃុបឃិត ពី ប៉ូលីសកាពារព្រំដែនម្នាក់​ ដែលគេស្គាល់ឈ្មោះថា ចាន់ ហើយសេចក្តីរាយការណ៍បានបន្ថែមទៀតថា លោក ចាន់តែងតែចាប់ផង កាងបទល្មើសផង ជាក់ស្តែងដូចជាពេលរសៀលថ្ងៃមិញនេះមានរថយន្តចូលដឹកជញ្ជូនយកមកឲ្យយាយម៉ាយដោយមានការសំរបសំរួល លោកចាន់ហើយលោកចាន់ ក៏មិនអាចទំនាក់ទំនងបានដែរពីព្រោះគ្មានលេខទូរស័ព្ទគាត់។

បច្ចុប្បន្នគេសង្កេតឃើញមានមេឈ្មួញឈើដ៏ល្បីល្បាញធំជាងភ្នំទៅទៀត កំពុងតែប្រមូលទិញឈើក្រញ៉ូងនិងគៀងគពលករខ្មែរអោយទៅស្ពាយឈើក្រញ៉ូងនៅ
ប្រទេសថៃយកមកលក់អោយមេឈ្មួញដ៏មានឥទិ្ឋពលប្រចាំខេត្តនេះ ដែលមានទីតាំងនៅខ្សែបន្ទាត់ព្រំដែន
កម្ពុជាថៃស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ។

ដោយសារ តែមានស្ត្រី ជនជាតិវៀតណាម ឈ្មោះយាយ ម៉ាយ ល្បីឈ្មោះខាងរកស៊ីដឹកឈើក្រញ៉ូងនិង
គៀងគប្រជាពលករខ្មែរអោយទៅស្ពាយឈើក្រញ៉ូង នៅ ទឹកដីថៃ ដោយយកអាយុជីវិតទៅប្តូរនិងគ្រាប់
កាំភ្លើងរបស់ថៃ ដោយពុំខ្លាច បាត់បង់អាយុជីវិត ហើយ ត្រូវបានមតិមហាជន រិះគន់ទៅលើសមត្ថកិច្ចដែល
មានតួនាទីហាក់បីដូចជា ព្រងើយកន្តើយថែមទាំងបើកដៃទៀតផងហើយជាពិសេសនោះគឺ សមត្ថកិច្ចដែល
កំពុងតែឈរជើងនៅតាមបណ្តាច្រកនីមួយៗ ដែលយាយម៉ាយតែងតែ ទៅប្រមូលទិញឈើក្រញ៉ូងនិង
បញ្ជូនប្រជាពលករ អោយទៅស្ពាយឈើក្រញ៉ូងនៅទឹកដីថៃ ឆ្លងកាត់ព្យុះភ្លៀងគ្រាប់រំសេវមិនគិតដល់
អាយុជីវិតនោះ មូលហេតុបានយាយម៉ាយ ហ៊ានទិញឈើក្រញ៉ូងដឹកឈើក្រញ៉ូងយកទៅលក់នៅប្រទេសវៀត
ណាមហើយល្បីឈ្មោះពេញប្រទេសកម្ពុជាយ៉ាងដូចនេះ។ចុះហេតុអ្វីបានជាគ្មានសមត្ថកិច្ចឬមន្ត្រីជំនាញ
ណាមួយចេញមុខមកបង្ក្រាបយាយម៉ាយមិនបាន បើសិនជាចង់ល្បីឈ្មោះឲ្យដូចយាយម៉ាយដឹកឈើ
ក្រញ៉ូងនោះចុះហេតុអីមិនបង្រ្កាបភ្លាមៗទៅ?។ នេះជាមតិមហាជនរិះគន់ទៅលើសមត្ថកិច្ចនិងមន្ត្រីជំនាញប្រចាំការនៅតាមតំបន់ដែល
យាយម៉ាយប្រមូលទិញឈើក្រញ៉ូង ។
ប្រភពពីប្រជាពលរដ្ឋបាននាំគ្នានិយាយថា តើយាយម៉ាយគាត់អាចមានឥទ្ឋិពលអ្វីបានជាគ្មានអាជ្ញាធរក៏ដូចជា
សមត្ថកិច្ចពាក់ព័ន្ឋ ឬមន្រ្តី ងើបមុខមិនរួចក្នុងការបង្រ្កាបមេ ឈ្មួញឈើរកស៊ីខុសច្បាប់នោះ តើការអនុវត្តច្បាប់
ឲ្យមានប្រសិទិ្ឋភាពស្ថិតនៅត្រង់ណាដែរ បើមន្រ្តី ឬស្ថាប័នពាក់ព័ន្ឋមិនហ៊ានបង្រ្កាបមេ ឈ្មួញដុះស្លែ ឈ្មោះ
យាយម៉ាយ ហើយប្រភពបានបន្តទៀតថា បើប្រជាពលរដ្ឋតូចតាចដឹកឈើបន្តិចបន្តួចវិញ ពូកែណាស់ខាង
សួររកលិខិតស្នាម តែបើឈ្មួញកាប់បំផ្លាញព្រៃឈើ គៀងគ ឲ្យ ពលករ ខ្មែរ ឲ្យដឹកឈើកាប់ឈើក្រញ៉ូងលើ
ទឹកដីថៃវិញស្ថាប័នពាក់ព័ន្ឋ ឬក៏មន្រ្តីញមិនដឹងថារវល់ធ្វីនោះទេ។
កន្លងទៅថ្មីៗនេះគេឃើញមានកងកំលាំងចំរុះគ្រប់ប្រភេទបានចុះបង្រ្កាបទីតំាងស្តុកឈើរបស់
ស្រ្តីជើងខ្លាំងឈ្មោះយាយម៉ាយ ដែលគេដាក់រហ័សនាមថា​ គ្មាន២នៅ ក្នុងខេត្ត ឧត្តរមានជ័យបាន ធ្វើឲ្យប្រជាពលរដ្ឋសារទរចំពោះ
ចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ឋថា ពិតជាស័ក្កិសមជាមន្រ្តីស្អាតស្អំមែន។ ប៉ុន្តែមិនប៉ុន្មានថ្ងៃផងស្រាប់តែ គេសង្កេតឃើញ
យាយម៉ាយរកស៊ីដដែល ប្រជាពលរដ្ឋបានរិះគន់ថា តើចំណាត់របស់ស្ថាប័នពាក់ព័ន្ឋអាចបង្រ្កាបយាយម៉ាយបានត្រឹមកំរិតណាដែរ
ពីព្រោះពួកគាត់បន្តទៀតថា មិនបានមួយដង្ហើមចង្រិតផងស្រាប់តែយាយម៉ាយ ចេញមុខមកវិញដដែល ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំការនៅខេត្តឧត្តរមានជ័យបានប្រាប់ថា ក្រោយពីការបង្រ្កាបឈើ
របស់យាយម៉ាយមិនបានប៉ន្មានថ្ងៃផង ស្រាប់តែឥឡូវនេះយាយម៉ាយរកស៊ីដឹកឈើលើសដើម
ដោយមិន​ខ្លាចញញើតអ្វីទាំងអស់ហើយសេចក្តីរាយការណ៍នោះបានបន្តទៀតថា យាយម៉ាយអាចមានមន្រ្តី
មានខ្នងធំជាងភ្នំដងរែកទៅទៀត សូម្បីតែអភិបាលខេត្តឧត្តរមានជ័យក៏មិនហ៊ានដែរ ចុះល្មមមន្រ្តីតូចតាចឲ្យ
គាត់ទៅបង្រ្កាបម៉្តេចបាន។បើប្រភពពីប្រជាពលរដ្ឋនៅខេត្ត​ឧត្តរមានជ័យនិយាយថាគ្រាន់តែឮឈ្មោះ យាយ
ម៉ាយ​ៗស្ថាប័នពាក់ព័ន្ឋឬមន្ត្រីជំនាញមិនហ៊ានបង្រ្កាបឡើយហើយប្រភពនោះបានបន្តថា តើយាយម៉ាយគាត់មាន
អំណាចបារមីឬវត្ថុស័ក្តិសិទិ្ឋអ្វីទៅទើបធ្វើឲ្យសា្ថប័នពាក់ព័ន្ឋខ្លាចអីក៏ខ្លាចម៉េ្លះ។ ប៉ុន្តែប្រជាពលរដ្ឋនាំគ្នានិយាយថា
បើមន្រ្តីជាអ្នកអនុវត្តច្បាប់មិត្រូវខ្លាចអីត្រឹមតែមេឈ្មួញប៉ុណ្ណឹងទេ ទោះជាធំជាងភ្នំក៏ត្រូវតែបង្រ្កាប ដែរ។
បងប្អូនប្រជាពលរដ្ឋកំពុងតែរងចាំមើលថាតើនៅក្នុងខេត្ត ឧត្តរមានជ័យនេះតើស្ថាប័នណាខ្លះគោរពទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃនោះ
ហើយស្ថាប័នណាខ្លះមិនបំរើប្រជាពលរដ្ឋ៕(  មានបន្ត )

500 777 9890 IMG-20170131-WA0070 IMG-20170131-WA0073 IMG-20170131-WA0076 IMG-20170131-WA0078 IMG-20170131-WA0079 IMG-20170131-WA0080 IMG-20170131-WA0083 IMG-20170131-WA0084 IMG-20170131-WA0128 WhatsApp-Image-2017-02-21-at-7.52

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |