ខេត្តបន្ទាយមានជ័យ៖មានអាជីវករជាច្រើននាក់បាននាំគ្នាសាលាក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១៧
នៅវេលាម៉ោង០៧.៤០នាទីបាននាំគ្នាប្រហែល៣០០នាក់បានមកធ្វើការតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែតដែល
ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ក្រុមអាជីវករបានលើកឡើងថា៖យើងខ្ញុំ សុំអំពាវនាវដល់ សម្តេច តេជោ ហ៊ុន សែន និងលោកជំទាវ ប៊ុនរ៉ានី ហ៊ុន
សែនសូមមេត្តាជួយដល់អាជីវករដែលជួបការលំបាកនៅក្រុងប៉ោយប៉ែតដែលក្រុមអាជីវករមានតូបប្រមាណជាង
១ម៉ឺនតូបដែលប្រកបមុខរបររកស៊ីនៅក្នុងផ្សាររ៉ងក្លឿ ប្រទេសថៃ ។បច្ចុប្បន្ន ត្រូវបានអាជ្ញាធរថៃគាបសង្កត់ចាប់
នឹងបិទអាជីវកម្មមិនអោយលក់ដូរថែមទៀតផង។ពួកគាត់ទាំងអស់គ្នាបានបន្តទៀតថាដោយហេតុដូច្នេះ កូនចៅ
គ្មានអ្វីក្រៅពីលើកម្រាមដៃដប់
សូម ឲ្យ ប្រមុខរាជរដ្ឋាភិបាលមេត្តាជួយ ដល់កូនចៅ ចៅទួតប្រកបរកស៊ីឲ្យបានស្រួលផងផង ម្យ៉ាងវិញទៀត
ក្រុមអាជីវករទាំងនោះសុទ្ធតែ ជំពាក់លុយធនាគារត្រូវបង់រៀងរាល់ខែ បើសិនជាបញ្ហាអញ្ចឹងទៀត នោះ ពួក
គាត់ត្រូវកល់ លក់ផ្ទះសម្បែង លក់ដីស្រែជំការ ដើម្បីយកលុយសងធនាគារ បើមិនអញ្ចឹងទេ គេអាច រឹបអូស
យក ទ្រព្យសម្បត្តិ ផ្ទះសម្បែងជាក់ជាមិនខានឡើយ៕