ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី២៨ខកុម្ភះឆ្នាំ២០១៧អនុសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង
ដឹកនាំក្រោមវត្តមានលោក ប៑ុនលើត ជាប្រធានកិត្តិយសនិងជាអភិបាលខេត្ត កោះកុងបានពាំ
នាំអំណោយបឋមដើម្បីចែកជូនប្រជាល រដ្ឋរងការឆេះផ្ទះកាលពីថ្ងៃទី២៧ ខែកុម្ភះ ម្សិលមិញ
ចំនួន០៥ គ្រួសារ នៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ក្នុងនោះដែរដោយពលរដ្ឋចំនួន០៣គ្រួសារ ដែលភ្លើង ឆេះអស់ទាំងស្រុងនោះ មានឈ្មោះ
1.សំ វ៉ាតនី អាយុ 41ឆ្នាំ 2.ឈ្មោះយ៉ា សាង អាយុ47ឆ្នាំ 3.ឡះ ស៊ី ភ័ស អាយុ35ឆ្នាំ ទទួលបាន
អង្ករ ៥០ គក ឃិត1ឈុត និងថវិការចំនួន២០ម៉ឺនរៀល និងសម្ភារះមួយចំនួន រួម មាន មី២កេះ
ទឹកត្រី 05លីត ទឹកសុីអុីវ1យួរត្រីខរ1ឡូ ប្រេងឆា5លីត ទឹកសុត2យួរ ធុងចម្រោះ1 តង់1
ចង្ក្រាន1 ឆ្នាំងចំនួន 2 ខ្ទះ1 ជ្រុញ1 ការធុន1 និងចានវែកស្លាប១ចំនួន។ ចំណែក០២ខ្នងផ្ទះទៀត
ទទួលថវិការ១០ម៉ឺនរៀលក្នុង១ខ្នងផ្ទះ និងសម្ភារះ ប្រើប្រាស់ដូចៗគ្នា។
លោកប៊ុន លើត អភិបាលខេត្តបានមានប្រសាសន៍ថា រដូវនេះ ជារដូវក្តៅសូមបងប្អូនប្រជាពល
រដ្ឋត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់បំផុតរព្រោះអាចមានហានិភ័យ ក្នុង ការឆេះ ក្នុងការងាយនិងឆេះ
និងអោយបាត់បង់ ទ្រព្យសម្បត្តិ របស់យើងទាំងអស់គ្នា៕ដោយង៉ែត សុគន្ធី