ស្ទឹងត្រែង៖បុរស់ម្នាក់បើកម៉ូតូយ៉ាងលឿនមិនបានប្រុងប្រយត្ត័ទៅបុកគោយន្តកន្ត្រៃដឹកឈើបណ្តាលអោយបោកក្បាលស្លាប់ខ្លួនឯងយ៉ាងអាណោចអាធម។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណជា៧:០០នាទីយប់ថ្ងៃទី១១ ខែធ្នូរ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវចេញពីត្រពាំងឈូក ស្ថិតភូមិញ៉ាំងស៊ុំ ឃុំថ្មកែវ ស្រុកសៀមប៉ាង។
ប្រភពពីប្រជាពលរដ្ឋបាននិយាយថា:មុនពេលកើតហេតុគេបានឃើញគោយន្តមួយគ្រឿងដឹកឈើពេញគោយន្តកំពុងតែថយក្រោយដើម្បីសាងឈើដាក់រថយន្តសាំយ៉ុងមួយគ្រឿងទៀត។ខណៈពេលដែលកំពុងតែសាងឈើនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើបរដោយបុរស់ម្នាក់បោះពួយយ៉ាងលឿនមកបុកចំគោយន្តនោះទាំងកំរោលបណ្តាលអោយបោកក្បាលទៅនឹងម៉ាស៊ីនគោយន្តរងរបួសធ្ងន់។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ រស់សារុនហៅក្លេវរស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពីហេតុការណ៍នោះបានកើតឡើងភ្លាមម្ចាស់គោយន្តបានរត់គេចខ្លួនបាត់ស្រម៉ោលចំណែកឯរថយន្តដែលមកសាងឈើក៍បានជួយដឹកជនរងគ្រោះទៅកាន់មន្ទីពែទ្យភ្លាមៗផងដែរប៉ុន្តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវបាត់ទៅហើយ។បន្ទាប់មកទៀតរថយន្តខាងលើក៍បានដឹកសពជនរងគ្រោះយកមកប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។រីឯគោយន្តដឹកឈើនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុក្ខក្នុងអធិការដ្ឋានស្រុកសៀមប៉ាងដើម្បីងចាំភាគគីទាំងពីរចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕