ខេត្តឧត្តរមានជ័យ៖តាមសេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្ត ឧត្តរមានជ័យបានឲ្យដឹងថា
ក្រុមកូនចៅយាយម៉ាយបានចូលទៅដឹកឈើនៅចំណុច អូរស្វាយច្រកប្រទា ជ្រុំ កាលពី
វេលាម៉ោង៥និង៤០នាទីរសៀលថ្ងៃទី២8ខែកុម្ភះឆ្នាំ២០១៧មានរថយន្តចេញចូលដឹកជញ្ជូន
ឈើយកមកឲ្យយាយម៉ាយដោយមានការបើកភ្លើងខៀវពីស្ថាប័នពាក់ព័ន្ធទើបឲ្យយាយម៉ាយ
បានចិត្តហ៊ានធ្វើអ្វីៗទាំងអស់តាមតែអំពើចិត្តរបស់គាត់ដោយមិនគិតពីការរលាយហិនហោច
ព្រៃឈើ ហើយ នៅពេលខ្លះក៏ត្រូវជួលពលករខ្មែរឲ្យចូលទៅកាប់ឈើក្រញ៉ូងលើទឹកដីថៃ
ដោយមិនគិតពីអាយុជីវិតរបស់គាត់សោះឡើ។បើតាមសំដីពលកររកស៊ីកាប់ឈើក្រញ៉ូងលើ
ទឹកដីថៃបានលួចខ្សឹបប្រាប់ថា ការរកស៊ីកាប់ឈើឆ្លងដែនទៅប្រទេសគេមិនស្រួលទេ ជាពិសេស
ភ័យខ្លាចនៅពេលណាជួបតំរួតថៃ ឬទាហានឈុតខ្មៅនៅពេលគេចាប់បានអាចមានគ្រោះថ្នាក់
ដល់អាយុជីវិតក៏មាន ឬពេលខ្លះគេអាច ទាត់ធាក់ដោយចោទប្រកាន់ថាពួកយើងឆ្លងដែនដោយ
ខុសច្បាប់ទៅប្រទេសគេ។
បើតាមប្រភពពីមន្រ្តី យោធាសឹករងម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចប្រាប់ថា បច្ចុប្បន្នមានឡា
នចេញចូលគ្រាន់បើដែរ មិនសូវលុះថ្ងៃទេ ពោលគឺដឹកឈើជារៀងរាល់ថ្ងៃ គ្រាន់តែតិចឬច្រើនតែ
ប៉ុណ្ណោះ គឹចេញតាមច្រក ភូមិអូរស្វាយ ទៅកាន់ស្រុកអន្លុងវែងតែម្តង ហើយមន្រ្តីយោធានោះមិន
បានលំអិតថា ក្នុងមួយថ្ងៃៗមានពលករឆ្លងទៅកាប់ឈើប៉ុន្មាននាក់និងមាន ឈើចំនួនប៉ុន្មានម៉ែត្រគូប។
ពាក់ព័ន្ឋករណីនេះដែល គេហទំព័រព្រះវិហារបានព្យាយាមទំនាក់ទំនងទៅលោក អភិបាលស្រុក
អន្លង់វែង ដើម្បីសុំការបំភ្លឺដែរ តែទូរស័ព្ទរបស់ លោក ពេលខ្លះចូល តែគ្មានអ្នកលើកហើយ ពេលខ្លះ
មិនអាចទំនាក់ទំនងបាន។
បច្ចុប្បន្នគេសង្កេតឃើញមានមេឈ្មួញឈើដ៏ល្បីល្បាញធំជាងភ្នំទៅទៀត កំពុងតែប្រមូលទិញឈើ
ក្រញ៉ូងនិងគៀងគពលករខ្មែរអោយទៅស្ពាយឈើក្រញ៉ូងនៅ
ប្រទេសថៃយកមកលក់អោយមេឈ្មួញដ៏មានឥទិ្ឋពលប្រចាំខេត្តនេះ ដែលមានទីតាំងនៅខ្សែបន្ទាត់
ព្រំដែនយ៉ាងរំភើយ ឥតខ្វល់សំខាន់ មានឈើលក់ទៅស្រុកក្រៅ។
មន្រ្តីតូចតាចបានរិះគន់ទៅលើមេៗរបស់ខ្លួនក៏ដូចជា មន្រ្តីស្ថាប័នពាក់ព័ន្ធថានាំគ្នាឃុបឃិតជាមួយ
មេឈ្មួញភ្លេចតួនាទី ព្រងើយកន្តើយថែមទាំងបើកដៃទៀតផងហើយជាពិសេសនោះគឺ សមត្ថកិច្ចដែល
កំពុងតែឈរជើងនៅតាមបណ្តាច្រកនីមួយៗហាក់បីដូចជា មិនបានស្តាប់នូវអនុសាសន៍ឬក៏បទបញ្ជា
របស់សម្តេច តេជោឡើយ មានតែនាំគ្នាបើកឲ្យ ពលករខ្មែរឆ្លងដែនទៅកាប់ឈើដើម ហើយមន្រ្តីតូច
តាចបានបន្តទៀតថា បើយើងជាអ្នកអនុវត្តច្បាប់មិនគោរពច្បាប់ផង ចុះឲ្យប្រជាពលរដ្ឋគោរពម៉្តេច
កើតទៅ ចប់គ្មានវាចារថ្លែង ពីព្រោះខ្លួនជាកូនចៅគេ មិនមានសិទិ្ឋណាហ៊ាននិយាយស្តីឡើយ ពោលគឺ
ចាប់ ពីថ្នាក់ខេត្ត រហូតដល់ ថ្នាក់មូលដ្ឋានគឺokអស់ហើយ បង កាសែតអើយ គេបងឯង កាសែតចង់
សសេរស្អីក៏សសេរទៅ មិនខ្វល់់ឡើយ ហាស ហា !!!!!៕ ( នៅមានត)