ខេត្តកោ៖កុង៖កងរាជអាវុធហត្ថខេត្តកោះកុងបានបញ្ជូនខ្លួនជនសង្ស័យចែកចាយនិងប្រើប្រាស់
គ្រឿងញៀនចំនួន៣នាក់ទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី០៤ខែមិនាឆ្នាំ២០១៧។
លោក រស់ សុខឿនប្រធានរិយាល័យប្រឆាំងបទល្មើសនិងយុត្តិធម៌អាវុធហត្ថខេត្តបានអោយដឹងថា
នៅវេលាម៉ោង២២.៤០នាទីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៧ដោយមានការចង្អុលបង្ហាញពីឯកឧត្តមមេ
បញ្ជាការ អាវុធហត្ថ ខេត្តកោះកុង កម្លាំងអាវុធហត្ថ ខេត្ត សហការជាមួយអាវុធហត្ថក្រុងខេមរៈភូមិន្ទ
និង កម្លាំងpm ស្រុកមណ្ឌលសីមា ចំនួន ២១ នាក់ ដឹក នាំដោយលោកវរ:សេនីយ៍ត្រី នួន វុត្ថា មេបញ្ជា
ការរង អាវុធហត្ថខេត្ត និងសម្របសម្រួលដោយលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញអមសាលាដំបូងខេត្ត
បានចុះបង្ក្រាបករណីជួញដូរ សម្រួល(ផ្តល់ទីតាំង) និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចភូមិ២
ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖
១/. ឈ្មោះ ហៀក អៀ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិ ខ្មែរមុខរបរលក់ដូរមានទីលំនៅសព្វថ្ងៃភូមិឃុំកើតហេតុ ខាងលើ។
២/.ឈ្មោះលុន ដាលីន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរមានទីលំនៅសព្វថ្ងៃស្នាក់នៅបន្ទប់ជួលផ្ទះសំណាក់ យីហោ
ឋានសួគ៌ភូមិឃុំកើតហេតុខាងលើ។៣/.ឈ្មោះស៊ឹម វី ភេទស្រី អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃស្នាក់នៅ
បន្ទប់ជួលផ្ទះសំណាក់យីហោឋានសួគ៌ភូមិឃុំកើតហេតុខាងលើ។ និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖
១/ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ៥២ កំណត់ទុយោ=៨.៣៦ក្រាម ,ថ្នាំញៀនប្រភេទមេតំហ្វេតាមីន
(យ៉ាម៉ា)ចំនួន២៤ កំណត់ទុយោ=១៥ គ្រាប់=៣.១៦ក្រាម , កាបូបស្ពាយ ០១ , ទូរស័ព្ទដៃ ០១ គ្រឿង , ប្រាក់រៀល
១៤៤៥០០០ រៀល ,( មួយលានបួនសែនបួនម៉ឺនប្រាំពាន់រៀល)ប្រាក់ បាត ១៥៦២០បាត , (មួយម៉ឺនប្រាំពាន់ប្រាំមួយ
រយម្ភៃបាត)ប្រាក់ដុល្លារ ១៦៨(មួយរយហុកសិបប្រាំបី ដុល្លារ ,) កងដៃពណ៌ទង់ដែង ១៨ កង , ខ្សែកពណ៌ទង់ដែង ០១ ខ្សែ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតា ងខាងលើកត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ដោយ ង៉ែត. សុគន្ធី