ស្ទឹងត្រែង៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងការិយាល័យ
ប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងចុះឃាត់ខ្លួនជនសង្ស័យជនជាតិឡាវម្នាក់ជាមួយគ្រឿងញៀន
ម្សៅក្រាមពណ៌ស(ICEចំនួន៥កញ្ចប់ធំជិតប្រាំគីឡូក្រាមស្ថិតក្នុងភូមិកាំផាន់ សង្កាត់សាមគ្គី ក្រុង
ស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលាម៉ោង៩.៣០នាទីព្រឹកថ្ងៃទី៤ខែមិនា២០១៧។សមត្ថកិច្ចបានឱ្យដឹងថា
ជនសង្ស័យជនជាតិឡាវដែលសមត្ថកិច្ចឃាត៎ខ្លួនមានឈ្មោះម៉ៃសនសៃញ៉ាខាម ភេទប្រុស អាយុ៣៩
ឆ្នាំមានស្រុកកំណើតនៅភូមិណាឌី ស្រុកវៀងថងខេត្តបូលីខាំសៃ។ សមត្ថកិច្ចបន្តថា ជនសង្ស័យឈ្មោះ
ម៉ៃសន សៃញ៉ាខាមបានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាបាន នាំយកគ្រឿងញៀននេះ
ចូលពីប្រទេសឡាវមកមែនដោយខ្លួនមុខរបរជាកសិករ គ្រួសារ ក្រីក្រស៊ីឈ្នួលទទួលកាន់យកមកដើម្បីជា
ថ្នូយកប្រាក់សំរាប់ចិញ្ចឹមជីវិតហើយក៏មិនបានដឹងថាសមត្ថកិច្ចតាមដានចាប់ខ្លួននេះទេ។
លោកវិរៈសេនីយ៍ឯក សាន់ និមលស្នងការរងនគរបាលខេត្ត ទទួលបន្ទុកបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា
រាល់សកម្មភាពជួញដូរ គ្រឿងញៀនទោះក្នុងរូបភាពបែបណាក៏ដោយ សមត្ថកិច្ចដាច់ខាតមិនលើកលែងឡើយ
ពីព្រោះទង្វើរទាំងនេះវាបានបំផ្លាញសន្តិសុខសង្គមទាំងមូល។
លោកបន្តទៀតថា៖បញ្ហានេះទាំងកំលាំងនគរបាលកំពុងបង្កើនការប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់តាមដានមុខសញ្ញាផ្សេងៗ
ទៀតឲ្យបានឆ្លើយតបតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តនិងក្រសួងមហាផ្ទៃហើយនេះក៏ជាលើកទី២នៅក្នុង
ខែកុម្ភៈនឹងដើមខែមិនានេះ ដែលស្នងការខេត្តសហការជាមួយមន្ទីប្រឆាំងគ្រឿងញៀនក្រសួងចុះបង្ក្រាបបាន ករណីគ្រឿង
ញៀនធំៗពីរករណី ដែលជនសង្ស័យថ្លើមធំហ៊ាននាំថ្នាំញៀន ជាច្រើនកញ្ចប់នឹងច្រើនគីឡូក្រាមចូលមកឆ្លងកាត់ទឹកដីខេត្តស្ទឹង
ត្រែងយើងនេះ។លោកបានឲ្យដឹងទៀតថា ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនគិតពីដើមខែមករាដល់ចុងខែកុម្ភះរយះពេលពីខែ
នឹងដើមខែមិនានេះបង្ក្រាបបាន១១ករណីឃាត់ខ្លួនជនសង្ស័យចំនួន១៥នាក់ ស្រីពីរនាក់ដកហូតបាននូវគ្រឿងញៀនប្រភេទW.y
ចំនួន៨៤១•៧៨ក្រាមនឹងប្រភេទមេតំហ្វេតាមីនWy២៤០០០គ្រាប់រួមទាំងជន
ជាតិឡាវថ្ងៃនេះផងដែរជាមួយនឹងថ្នាំញៀនប្រាំកញ្ចប់ធំចំនួន(៤៩២៨.៩ក្រាម) នឹងបានដកហូតនូវវត្ថុតាងរបស់ជនសង្ស័យសំរាប់ធ្វើ
មធ្យោបាយដឹកជញ្ចូនរថយន្តវីហ្គោពណ៍ខ្មៅ១គ្រឿង រួមនឹងលុយទូរស័ព្ទមួយចំនួន។
ក្នុងនោះដែរ លោកស្នងការរងខេត្តក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ទោះជាជនជាតិឡាវ ជនជាតិខ្មែរក្តី រួមនិងជនជាតិវៀត
ណាមសូមកុំឲ្យជឿ តាមការញុះញង់របស់មេក្លោង កុំឲ្យចង់បានប្រាក់ទោះក្នុងកំរិតណាក៏ដោយ ពីព្រោះសមត្ថកិច្ចដាច់ខាតត្រូវតែឃាត់ខ្លួន
យកមកដាក់ទោសតាមច្បាប់។ហើយលោកនឹងធ្វើផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តនឹងតាមសណ្ឋាគាផ្ទះសំណាក់ផ្សេងៗជាច្រើនទៀត
ឲ្យយល់ដឹងនឹងកាត់បន្ថយនូវសារធាតុញៀន វាបំផ្លាញសង្គមគ្រួសារខ្លួនឯងនឹងប្រទេសជាតិទាំងមូល។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាំងថ្នាំញៀន
ប្រភេទមេតំហ្វេតាមីន(ជិត៥គីឡូក្រាម) ត្រូវបានសមត្ថកិច្ច រៀបចំសំណុំរឿងពាក់ព័ន្ធ នាំខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕