គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

លោកប្រធានមន្ទីរឧស្សាហកម្មនឹងសិប្បកម្មខេត្តចុះត្រួតពិនិត្យប្រេងតាមស្ថានីយ៍ ប្រេងឥន្ធៈ នីមួយៗនឹងតាមកន្លែងចែកចាយមួយចំនួនផ្សេងទៀតក្នុងខេត្តស្ទឹងត្រែង

លោកប្រធានមន្ទីរឧស្សាហកម្មនឹងសិប្បកម្មខេត្តចុះត្រួតពិនិត្យប្រេងតាមស្ថានីយ៍ ប្រេងឥន្ធៈ នីមួយៗនឹងតាមកន្លែងចែកចាយមួយចំនួនផ្សេងទៀតក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ ស្ថានីយ៍ប្រេងឥន្ធៈក្នុងខេត្តត្រូវបានមន្ទីរឧស្សាហកម្មនឹងសិប្បកម្មខេត្ត ចុះត្រួតពិនិត្យនឹងរង្វាស់
លីត្រឲ្យត្រូវទៅតាមស្តង់ដាដែលក្រសួងបានកំណត់មិនឲ្យលក់តាមតែចិត្ត ជៀសវាងគេងចំណេញទៅ
លើអតិធិជនដែលជាអ្នកប្រើរថយន្តម៉ូតូឬប្រើទៅលើម៉ាស៊ីនផ្សេងៗ ធ្វើឲ្យថៅកែសាំងធំៗមួយចំនួនក៍
ដូចអ្នកលក់តាមតូបរាយរងមិនសូវសប្បាយចិត្តប៉ុន្មានទេ នៅព្រឹកថ្ងៃទី០៦ ខែ៣ ឆ្នាំ២០១៧នេះ ដែលស្ថិត
ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រុមអ្នករត់តាក់ស៊ីនឹងអ្នករត់ម៉ូតូឌុបបានឲ្យដឹងថាគាត់ឃើញខាងមន្ទីរឧស្សាហកម្មនឹងសិប្បកម្មខេត្តចុះត្រួត
ពិនិត្យតាម ស្ថានីយ៍លក់ប្រេងអញ្ចឹងគាត់មានការត្រេកអរជាខ្លាំងដើម្បីជៀសវាង នូវការលក់ប្រេងចែកចាយឲ្យ
អ្នកទិញចាក់រថយន្តឬម៉ូតូឬក៍យកទៅប្រើប្រាស់ផ្សេងៗ មិនគ្រប់ទៅតាមស្តង់ដារបស់វា ធ្វើឲ្យខាតលុយបច្ចុប្បន្ន
នេះសាំងឡើងថ្លៃផង (១លីត៣៣០០រៀល ទៅ៣៥០០រយរៀល) ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារជួបការ
លំបាកយ៉ាងខ្លាំង ព្រោះតែសាំងលក់វាល់មិនគ្រប់លីតផងហើយឡើងថ្លៃទៀតរីឯអ្នកជិះរថយន្តថាថ្លៃ ពេលខ្លះ
ពួគគាត់ឈ្លោះប្រកែកគ្នាជាមួយអ្នកជិះក៍មានដែរ ។ ដោយសារយកថ្លៃបើមិនយកថ្លៃមិនរួចថ្លៃសាំងនឹងហូបចុក
នោះទេ
លោកសំណូមពរទៅក្រសួងមន្ទីរពាក់ព័ន្ធ នឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជួយធ្វើយ៉ាងណាឲ្យសាំងចុះថ្លៃបន្តិច
ដើម្បីពួគគាត់ ងាយស្រួលពួគគាត់រកប្រាក់ គ្រានបានចំណេញខ្លះហើយអ្នកជីះក៍សប្បាយចិត្តដែរ។

ជុំវិញរឿងនេះដែរ លោកនួន សុខក្តី ប្រធានមន្ទីរឧស្សាហកម្មនឹងសិប្បកម្មខេត្តបានឲ្យដឹងថាលោកនាំក្រុមការងារ
មន្ទីរបស់លោកបានចុះធ្វើការឆ្មក់ត្រួតពិនិត្យតាមស្ថានីយ៍ប្រេងឥន្ធៈរបស់ក្រុមហ៊ុនប្រេងនីមួយៗ មិនឲ្យដឹងមុននោះ
ទេនឹងតាមតូបលក់សាំងរាយរងផ្សេងៗទៀត ដើម្បីឲ្យលក់ត្រឹមត្រូវទៅតាមច្បាប់ជៀសវាងនូវការបាត់បង់គុណភាព
ដល់មន្ទីរបស់លោកមិនធ្វើការ។

លោកបន្តទៀតថាការចុះពិនិត្យនឹងវាស់កំរឹតលីត្រឲ្យត្រូវទៅតាមស្តង់ដារបស់ ក្រសួងឧស្សាហកម្មនឹងសិប្បកម្មដែល
បានកំណត់ នេះជាលើកទីបីហើយដែលលោកដឹកនាំក្រុមការងារចុះពិនិត្យដល់ស្ថានីយ៍ផ្ទាល់ បានប្រាំទៅប្រាំមួយស្ថា
នីយ៍ហើយក្នុងក្រុងស្ទឹងត្រែង ។តាមការពិនិត្យឃើញថាមានភាពខុសនៃការពិនិត្យបន្តិចបន្តួច ហើយបានធ្វើការនែនាំឲ្យ
សំរួលឡើងវិញ រួចបិទស្លាកសម្គាល់របស់ក្រសួងទៅលើធុងសាំងដើម្បីមិនឲ្យក្រុមហ៊ុនឬអ្នកលក់ ទាំងនោះលួចសឺរ៉េបានទៀតទេ។

ការពិនិត្យនេះបើឃើញមានកំហុសចាប់ពី២ទៅ៣ដងខាងមន្ទីនឹងធ្វើការផាកពិន័យទៅតាមច្បាប់ ក្រសួងឧស្សាហកម្មនឹងសិប្បកម្ម
រួចធ្វើការបិទស្ថានីយ៍នឹងតូបលក់សាំងនោះឈប់ឲ្យលក់បន្តទៀត។ ការចុះពិនិត្យនេះមានរយះពេលច្រើនថ្ងៃព្រោះស្ថានីមានដល់ទៅ
ជាង២០ស្ថានីយ៍ក្នុងនោះមានបីក្រុមហ៊ុនធំៗ ១ក្រុមហ៊ុនតេលា ២ក្រុមហ៊ុនសូគីមិច ៣ក្រុមហ៊ុនL.H.Rស្ថិតក្នុងក្រុងនឹងស្រុកមួយចំនួន
នឹងលក់រាយរងជាច្រើនទៀត។

គួរំលឹកផងដែរថាស្ថានីប្រេងឥន្ធ:មានជាច្រើនក្រុមហ៊ុនហើយបំបែកចេញជាច្រើនស្ថានីយ៍ក្នុងក្រុងស្ទឹងត្រែងនឹងនៅតាមស្រុកមួយចំនួន

ហើយការនាំចូលសាំងគេចពន្ធក៍មិនតិចដែរជាពិសេសក្រុមហ៊ុនL.H.Rធំជាងគេ ដែលនាំចូលពីប្រទេសឡាវ ហើយអ្នកលក់តំលៃឡើង
ចុះហាងឆេងនៅលើមាត់ គ្មានកំណត់ឬហាក់បីដូចជា ត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចជំនាញអស់ហើយមើលទៅ ។
ប្រជាពលរដ្ឋដាក់ការសង្ស័យថាការត្រួតពិនិត្យនេះធ្វើគ្រាន់តែល្អមើលតែប៉ុណ្ណោះ គ្មានប្រសិទ្ធិភាពបន្លាភាពនឹងយុត្តិធម៌នោះទេ
គេធ្វើនេះដើម្បីមានប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង៕

 

 

412 677 9000 567789000

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |