ខេត្តឧត្តរមានជ័យ៖មន្រ្តីយោធាស៊ុបខេត្តម្នាក់បានបើករថយន្តLexus Rx300យ៉ាងលឿន
ក្នុងស្ថានភាពស្រវឹងខ្លាំង ទៅបុកបង្កាន់ដៃស្ពាន ស្លាប់ដោយខ្លួនឯងភ្លាមៗ ។ ហេតុការណ៍នេះកើត
ឡើងនៅម៉ោង7និង30នាទីយប់ នាថ្ងៃទី06 ខែមិនា ឆ្នាំ2017 ស្ថិតតាមផ្លូវក្រវ៉ាត់ព្រំដែនត្រង់ចំណុច
ស្ពានខាងកើតភូមិសែនមនោរម្យ១ ចម្ងាយ២០០ម៉ែត្រពីរភូមិស្ថិតនៅក្នុងភូមិសែនមនោរម្យ១ឃុំគោក
ខ្ពស់ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យ ។
បើតាមរបាយការមន្រ្តីប៉ូលីសចរាចរណ៍បានអោយដឹថា ជនរងគ្រោះមានឈ្មោះ ទៀងសុ ខន ភេទប្រុស
អាយុ ៥៩ ឆ្នាំ មុខរបរជានាយទាហ៊ានស៊ុបខេត្ត រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ
បើកបរថយន្តមួយគ្រឿង Lexus Rx ៣០០ សេរីឆ្នាំ២០០១ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២K-៩៥៦៩ ។ មុនពេលកើតហេតុគេបានឃើញរថយន្តរងគ្រោះខាងលើបោះពួយក្នុងល្បឿនលឿននិងរេចង្កូតពេញផ្លូវ លុះមកដល់កន្លែងកើត
ហេតុក៍បានបុកបង្កាន់ដៃស្ពានតែម្តង បណ្តាលអោយរថយន្តខូចខាតស្ទើរទាំងស្រុង ។ ក្រោយពេលកើតហេតុកម្លាំងនគរបាលបានចុះ
ទៅពិនិត្យឃើញថាម្ចាស់រថយន្តមានជាតិស្រវឹងខ្លាំង និងស្លាប់បាត់ទៅហើយ ។ក្រោយសមត្ថកិច្ចត្រួតពិនិត្យរួច កម្លាំងនគរបាលជំនាញ
ក៍បានប្រគល់សពជនរងគ្រោះ និងរថយន្តជូនសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រណៃ៕