ស្ទឹងត្រែង៖ ប្រជាពលរដ្ឋនឹងមន្ត្រីអ្នកមុខអ្នកការក្នុងខេត្តមានការមិនសប្បាយចិត្ត
ដែលជាមិនម៉ែនជំនាញ នូវចំពោះម្ចាស់ដែលមានសត្វគោចិញ្ចឹមហើយព្រលែង
ចោលយ៉ាងអាណាធិប្បតេយ្យ ដោយមិនគិតខ្វល់ពីរផលប៉ះពាល់សម្បត្តិទីសារ
ធារណ:របស់រដ្ឋ នឹងផលប្រយោជន៍អ្នកដ៍ទៃឡើយ ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន
ដែលឋិតក្នុងទីរួមក្រុងនឹងខេត្តស្ទឹងត្រែងតែម្តង។
ប្រភពពីប្រជាពលរដ្ឋបាននិយាយថា សត្វគោជាច្រើនក្បាលនេះគេតែងតែ
ឃើញលែងដើរពាស់វាលគ្មានម្ចាស់ឃ្វាល នឹងមើលការខុសត្រូវនោះទេដើរ
ស៊ីដំណាំរបស់ប្រជាពលរដ្ឋអ្នកស្រុក ជាពិសេសដើរតាមផ្លូវសារធារណ:ដើរ
ចូលផ្សារ ហើយទៅស៊ីស្មៅសួនច្បារមុខសាលាខេត្តដែលជាសម្រស់របស់
សាលាក្រុង នឹងជាសួនច្បារកំសាន្តរបស់បងប្អូនជិតឆ្ងាយនឹងក្នុងខេត្តមកកំ
សាន្តលេងពេលព្រះអាទិត្យរាបលិច នឹងពេលរាត្រីយប់ស្ងាត់ដែលជាទី
មនោរម្យរបស់បងប្អូនយើង ប្រភពដដែលបានបន្តទៀតថា គាត់សំណូមពរ
ដល់អាជ្ញាធរនឹងមន្ត្រីមានជំនាញពាក់ព័ន្ធ គួរតែចាត់ការទៅលើម្ចាស់គោនេះ
ដែលមិនទទួលខុសត្រូវ ឲ្យធ្ងន់ធ្ងរដែលលែងគោដើរស៊ីយ៉ាងអណាធិបប្ប
តេយ្យបំផ្លាញដំណាំបងប្អូនយើងដែលគាត់ដាំចង់បានផល អ្នកចិញ្ចឹមគោ
ចង់បានផលប្រយោជន៍ដោយមិនខ្វល់ពីរផលប៉ះពាល់ទ្រព្យសម្បត្តិ អ្នក
ដ៍ទៃនឹងទ្រព្យសម្បត្តិរបស់រដ្ឋធ្វើឲ្យបង្កការកកស្ទះដល់អ្នកធ្វើដំណើរ
ជៀសវាងគ្រោះថ្នាក់ជាយកថាហេតុគ្មានអ្នកទទួលខុសត្រូវដល់អ្នករងគ្រោះ។
លោកសំ វុទ្ធី ប្រជាការពាភូមិក្រុងស្ទឹងត្រែងបានឲ្យដឹងថា គោនេះមានម្ចាស់
ជាមន្ត្រីរាជការបីស្ថាប័នមិនដែលខ្វាល់តែងតែព្រលែងឲ្យដើរពាសវាលពាស
កាលមិនដែលមើលការខុសត្រូវនោះទេ អាងខ្លួនមានមុខងារជាមន្ត្រីតុលាការ
ជាគ្រូបង្រៀន ជានគបាលមិនគិតពីរផលប៉ះពាល់ទ្រព្យសម្បត្តិអ្នកដ៍ទៃនឹងរដ្ឋ
នោះទេ បច្ចុប្បន្នគោទាំង២០ក្បាលនេះបានត្រូវកៀងយកមករក្សារទុកក្នុងមន្ទី
វប្បធម៌ខេត្ត រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយនឹងធ្វើការផាកពិន័យដើម្បីឲ្យ
រាងចាល លោកបន្តទៀតថា ការធ្វើនេះក្រោមការបញ្ជាផ្ទាល់ពីលោកប៊ុន ណារី
អភិបាលក្រុងស្ទឹងត្រែង ដើម្បីប្រលងប្រណាំងទីក្រុងស្អាតរម្មណីដ្ឋានល្អ
ជាពិសេសនៅពេលប្រារព្ធពិធីបុណ្យទន្លេជិតមកដល់នូវចុងខែមិនាយើង
ខាងមុខនេះ ដើម្បីសុវត្ថភាពបងប្អូននឹងជៀសវាងនូវគ្រោះថ្នាក់ បង្កដោយ
សត្វគោនេះមានម្ចាស់តែគ្មានអ្នកគង្វាលទើបលោកដាក់ប្រាំចំណុចធំៗគឺ
១.ជៀសវាងនូវការ:គុណពីរភ្ញៀវជាតិនឹងអន្តរជាតិ ២.ខូចសម្រស់ទីក្រុង
៣.ប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដ៍តៃ ៤.ទ្រព្យសម្បត្តិរបស់រដ្ឋនឹងសួនច្បារ
ទីសាធារណ: ៥ កកស្ទះចរាចរណ៍នឹងបង្កឲ្យគ្រោះថ្នាក់ដល់អ្នកមិនដឹងអី
ហើយនឹងធ្វើការផាកពិន័យគោ១ក្បាល(ពីប្រាំម៉ីនរៀលទៅ១០ម៉ីនរៀល
ឬអាចឈានដល់២០ម៉ីនរៀល) ដើម្បីឲ្យម្ចាស់រាងចាលឈប់ព្រលែងចោល
ទៀត លោកបញ្ជាក់ទៀតថាក្នុងកំណត់(ពី១ថ្ងៃទៅ២ថ្ងៃ) បើមិនឃើញម្ចាស់
មកដោះស្រាយនោះទេ លោកនឹងប្រគល់ឲ្យទៅបសុព្យាបាលឬកុងស៊ីហើយ
លោកនឹងមិនយល់យោគទៀតនោះទេ ព្រោះមិនមែនទើបតែលើកទី១នោះ
ដែរបញ្ហាគោលែងអាណាធិប្បតេយ្យបែបនេះ៕