ស្ទឹងត្រែង៖ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ម្សិលមិញនេះ នៅទីលានមុខសាលាខេត្តស្ទឹង
ត្រែងស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ថ្នាក់ដឹកនាំក្នុងខេត្ត ព្រមទាំងមន្ត្រីរាជការ នៅតាមមន្ទីរគ្រប់ស្ថាប័ន
ដែលពាក់ព័ន្ធជុំវិញខេត្ត ក៏ ដូចជាប្រជាពលរដ្ឋនិងសិស្សានុសិស្សទាំងប្រុសទាំងស្រីប្រមាណ៥០០
នាក់ បាននាំគ្នាមកប្រារព្វធ្វើពិធីទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ ២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុង
គោលបំណងដើម្បីបង្ហាត់បង្រៀន នៅរបៀបពន្លត់អគ្គីភ័យបឋមដែលកើតមានឡើងជាយកថា
ហេតុនៅតាមផ្ទះ ឫក៏សណ្ឋាគារ និងជាពិសេសនោះកើតមាននៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ជាដើម ។
បើតាមការរៀបរាប់ឲ្យដឹងពីសិស្សសាលាវិទ្យាល័យ បូរជនីកិច្ចក្នុងក្រុងស្ទឹងត្រែង បានលើកឡើងថា
ការគោរពធ្វើទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យនេះ ពិតជាមានអត្ថប្រយោជន៍ណាស់ ក្នុងគោលបំណង
ដើម្បីឲ្យប្រជាពលរដ្ឋពួកគាត់មានការយល់ដឹង នៃការពន្លត់អគ្គីភ័យពេលដែលកើតមានឡើង អីចឹង
ហើយសូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចំណុចទី១មុននិងចេញពីគេហដ្ឋានត្រូវមើលឲ្យ
បានគ្រប់ជ្រុងជ្រោយខាងក្នុងផ្ទះ ត្រូវតែបិទកុងតាក់ភ្លើង ពន្លត់ភ្លើងនៅក្នុងចង្គ្រានឫបិទហ្គាស់ ហើយ
ត្រូវចេះមើលកំប៉ុងហ្គាសនៅល្អឬក៏អត់មុននិងទិញយកមកប្រើប្រាស់ការពារផ្ទុះឆាបឆេះកើតឡើង
ជាយកថាហេតុ ពិសេសនោះអ្នកដែលមានស្ថានីយ៍ប្រេងឥន្ធនៈ និងអ្នកទទួលយកទៅលក់បន្តនៅ
តាមផ្លូវសាធារណៈ ត្រូវមានការប្រុងប្រយ័ត្នចូលរួមគោរពអនុវត្តន៍ឪ្យបានទាំងអស់គ្នា ។
តាមការបញ្ជាក់ឲ្យដឹងពីលោក ចាន់ សុផា ស្នងការរងទទួលផែនអគ្គីភ័យ និងអាវុធជាតិផ្ទុះ ខេត្ត
ស្ទឹងត្រែងបានឲ្យដឹងកាលពីព្រឹកថ្ងៃទី៧ ខែមីនានេះ ថា ទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យបានប្រារព្ធ
ខាងលើនោះ បានឆ្លងយោបល់ពីលោកអភិបាលខេត្តស្ទឹងត្រែង គ្រាន់តែមិនទាន់បានប្រកាស
អញ្ចឹងហើយទើបបានធ្វើពិធីប្រារព្វនេះឡើង ដើម្បីបង្ហាត់បង្រៀន ប្រជាពលរដ្ឋបានយល់ដឹង
ពីបញ្ហាអគ្គីភ័យនេះមុននិងចាកចេញពីផ្ទះត្រូវតែពន្លត់ភ្លើងទានធូប និងទាញបិទបារ៉ែតភ្លើងជាដើម ។
ដោយសារតែកន្លងមកប្រជាពលរដ្ឋរបស់យើងមានការធ្វេសប្រហែសហ្នឹងហើយនៅពេលចាក
ចេញពីផ្ទះភាគច្រើនតែងតែភ្លេចពន្លត់ភ្លើងទានធូបឫក៏កាច់បិតបារ៉ែតភ្លើង ទើបបណ្តាលឲ្យកើត
មានអគ្គីភ័យឆាបឆេះអស់ផ្ទះនិងផ្សារកន្លងមកនោះ ៕