គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

ឯក ឧត្តម ហ៊ុន ម៉ាណែត ប្រាប់ទាហានទាំងអស់ ប្តេជ្ញាចិត្តការពារសុខ សន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រជាជន

ឯក ឧត្តម ហ៊ុន ម៉ាណែត ប្រាប់ទាហានទាំងអស់ ប្តេជ្ញាចិត្តការពារសុខ សន្តិភាព ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់  និងប្រជាជន

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ
និងជាមេបញ្ជាការរងកងទ័ញជើងគោក បានប្រាប់ទៅទាហានឲ្យប្តេជ្ញាចិត្តការពារសុខសន្តិភាព
ស្ថេរភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន។

នៅក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០១៦ និងទិសដៅអនុវត្ត
ភារកិច្ចក្នុងឆ្នាំ២០១៧ នៅកងពលតូចលេខ៧០ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ឧត្តមសេនីយ៍ផ្កាយ៣
ហ៊ុន ម៉ាណែត បានប្រាប់ទៅនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវស្វែងយល់
ការពិត និងវាយតម្លៃឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ
ថ្នាក់ដឹកនាំរបស់អង្គភាព និងប្រកាន់គោលជំហរហ្នឹងនរ និងប្តេជ្ញាចិត្តដើម្បីការពារសុខសន្តិភាព ស្ថេរ
ភាព រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ប្រទេសជាតិ និងប្រជាជន។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ បានអបអរសាទ និងកោតសរសើរដល់អង្គភាពកងពលតូចថ្មើរជើង
លេខ៧០ និងនាយទាហាន ពលទាហានទាំងអស់ដែលបានខិតខំបំពេញភារកិច្ចជាច្រើន នាពេលកន្លង
មក និងកំពុងកសាងសមត្ថភាពនៅក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើជាតិមាតុភូមិ។

លោកបញ្ជាក់ថា «អង្គភាពមួយមានមានតួនាទីការពារសុខសន្តិភាព ស្ថេរភាព ក៏ដូចជា ការងារសង្គម
ជាច្រើនទៀតដែលនាយទាហាន នាយទាហានរង ពលទាហានចូលរួមជាប្រចាំថ្ងៃ ជាមួយរាជរដ្ឋាភិ
បាលភិបាល ក្នុងការបម្រើប្រជាជន។ នេះគឺជាមោទនភាពរបស់អង្គភាព។ អង្គភាពមិនអាចរីកចម្រើន
បានទេ បើគ្មានឆន្ទៈរបស់នាយទាហាន ពលទាហានទាំងអស់់នៅក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
ការងារគ្រប់គ្រង សតិអារម្មណ៍ ការបណ្តុះឆន្ទៈ និងស្មារតីដល់កងកម្លាំងប្រដាប់អាវុធ គឺជាការងា
រសំខាន់ណាស់របស់អង្គភាពដើម្បីការពារសុខសន្តិភាព ស្ថេរភាពសង្គម និងបម្រើប្រជាជន»។

លោកបានលើកឡើងពីគោលការណ៍ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកងកម្លាំប្រដាប់
អាវុធ រួមមាន៖១-ជីវភាពរបស់កងកម្លាំងប្រដាប់អាវុធ និងគ្រួសារយោធិនត្រូវបាន រាជរដ្ឋាភិបាលបាន
យកចិត្តទុកដាក់ជាប់ជាប្រចាំតាមរយៈការតម្លើងប្រាក់បៀវត្ស និងការផ្គត់ផ្គង់ផ្សេងៗ
២-កិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ត្រូវបានលើកតម្កើន និងផ្តល់កិត្តិយសតាមរយៈ
ការយកចិត្តទុកដាក់ចំពោះប្រាក់សោត្សធននិវត្តន៍ ការឧបត្ថម្ភផ្សេងៗ។ ការបំផុសចលនាមហាជនឲ្យគាំ
ទ្រ និងទទួលស្គាល់គុណូបការៈ និងការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការចូលរួមថែរក្សាសុខ
សន្តិភាព ស្ថេរភាពសង្គមជនប្រជាជន៣-ការតម្លើងឋានន្តរស័ក្តិ និងរូបភាពលើកទឹកផ្សេងៗជាច្រើនទៀត
ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ចំពោះកងកម្លាំប្រដាប់អាវុធ។ ប៉ុន្តែការ ដោះស្រាយទាំងអស់នេះ
មិនបានគ្រប់តម្រូវការនោះទេ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំ ចំពោះកង
កម្លាំងប្រដាប់អាវុធ និងគ្រួសារយោធិន។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានថ្លែងថា សិក្ខាសាលាថ្ងៃនេះ
គឺជាឱកាសដ៏មានសារសំខាន់ ដើម្បីរួមគ្នាពិភាក្សាផ្លាស់ប្តូរយោបល់កើតឡើងនូវបទពិសោធន៍ល្អៗ កែលម្អរនូវ
ចំណុចខ្វះខាត និងបញ្ហាប្រឈមដើម្បីជាចក្ខុវិស័យ ក្នុងការដាក់ចេញនូវវិធានការគន្លឹះសំដៅសម្រេចបាន នូវ
សមិទ្ធិផល និងស្នាដៃធំៗថែមទៀត ដើម្បីឱ្យកងពលរឹងមាំ និងមានសមត្ថភាពល្អគ្រប់គ្រាន់។

លោកថា «កងពលតូចថ្មើរជើងលេខ៧០ បានសម្រេចបាននូវលទ្ធផលជាច្រើនរួមមាន ការធ្វើកំណែទម្រង់
ផ្ទៃក្នុងអង្គភាព ការងារកសាង ការងារប្រឡងប្រណាំង ការងារហ្វឹកហ្វឺនបំពាក់បំប៉នសមត្ថភាពជំនាញដល់
យោធិន ការងារយោធារអន្តរជាតិ ការប្រតិបត្តិការជួសង្គ្រោះ ការងារមនុស្សធម៌ និងការងារ និងការការពារ
សុខសន្តិភាព ស្ថេរភាពនយោបាយដើម្បីប្រជាជន រស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់សន្តិភាព ការរីកលូត
លាស់របស់ប្រទេសជាតិ និងភាពខ្ពស់មុខខ្ពស់មាត់ ភាពស្មើរសិទ្ធិនៅក្នុងតំបន់ និងពិភពលោក»៕

 

 

 

 

009 21 67 561

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |