ខេត្ដក្រចេះ៖សំភារៈមួយចំនួនរួមមានផ្ទាំងសូទ្បាមួយកំប្លេមេក្រូ១គ្រឿងអាគុយនិងក្បាលFMចំនួន
ពីរជាថវិការផ្ទាល់ខ្លួនរបស់លោកឧកញ៉ាគង់.ក្រឹងនិងលោកជំទាវម៉ានសារស់បានប្រគល់ជូនដល់វិហ៊ារ
ឥស្លាមដាច់ស្រយ៉ាលមួយកន្លែងទុកគ្រាន់បានប្រើប្រាស់ជាសម្បត្តិរួមដែលស្ថិតនៅភូមិសំបូរឃុំស្វាយ
ជ្រះស្រុកស្នួលខេត្តក្រចេះ។កម្មវិធីនេះប្រព្រឹត្តិនៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០១៧ដោយមានការចូលរួម
ពីសំណាក់អាជ្ញាធរភូមិឃស្រុកស្នួលនិងបងប្អូនសាសនិកឥស្លាមយ៉ាងច្រើនកុះករ។ថ្លែងក្នុងកម្មវិធីនោះ
លោកឧកញ៉ាគង់ក្រឹងបានមានប្រសាសន៍សំណេះសំណាលនិងសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ
ហើយលោកឧកញ៉ាបានពាំនាំនូវប្រសាសន៍ថ្នាក់ដឹកនាំ ជាពិសេសគឺសម្ដេចតេជោហ៊ុនសែននិងលោក
ជំទាវគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលលោកតែងតែគិតគូរសុខទុក្ខលំបាករបស់ប្រជាពលរដ្ឋទីណា
មានទុក្ខលំបាកគឺសម្ដេចតែងតែចុះជួយដល់គ្រប់ទីកន្លែងមិនអោយប្រជាពរដ្ឋស្លាប់និងអត់បាយនោះទេ។
លោកឧញ៉ាបានពាំនាំការសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់ អាជ្ញាធរស្រុកនិងខែត្រផងដែរ។
ជាចុងបញ្ចប់លោកឧកញ៉ាបានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ
សូមកុំភ្លេចអញ្ចើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីជ្រើសរើសតំណាងភូមិឃុំសង្កាត់ដែលខ្លួនពេញចិត្ត។
ក្រោយមកលោកឧកញ៉ាបានប្រគល់សំភារៈទាំងនោះដល់លោកគឹមទួនតំណាងអោយវិហ៊ារដែលជាអ្នកគ្រប់
គ្រងរួមក្នុងនោះដែលលោកឧកញ៉ាឧបត្ថម្ភថវិការចំនួន៤០ម៉ឺនរៀលដល់ក្រុមកីឡាករបាល់ទាត់ក្នុងភូមិសំបួរ
ទាំងមូលនិងបានចែកជូនថវិការដល់បងប្អូនប្រជាពលរដ្ឋនិងកុមារាកុមារីចំនួន១៥០នាក់ក្នុងម្នាក់ៗទទួលបាន
ប្រាក់ចំនួន១ម៉ឺនរៀលសរុបថវិការចំណាយអស់១៥០០$។
លោកគឹមទួនតំណាងអោយសាសនិកឥស្លាមក្នុងភូមិទាំងមូលសូមថ្លែងអំណរគុណដល់លោកឧកញ៉ានិង
លោកជំទាវដែលបានជួយឧបត្ថម្ភសំភារទាំងនេះនិងសូមជូនពរអោយលោកជួបតែពុទ្ធពរទាំង៤ប្រការគឺ
អាយុវណះសុខះពលះកុំបីឃ្លៀងឃ្លាតឡើយ៕
0
លោកឧកញ៉ាគង់ក្រឹងនិងលោកជំទាវម៉ានសារស់ពាំនាំ អំណោយនិងថវិការមួយចំនួនចែកជូនដល់បងប្អូនឥស្លាម
Filed in: ព័ត៌មានជាតិ