ខេត្តរតនគីរី៖ នៅរសៀលថ្ងៃទី11/ខែមីនា/ឆ្នាំ2017 វេលាម៉ោង២នឹង០២នាទី
មានករណី គ្រោះថ្នាក់ចារាចរណ៍រវាងឡានដឹកឈើ នឹងម៉ូតូ នៅចំនុចដើម
ក្រលាញ់ផ្លូវទៅស្រុកវ៉ើនសៃ ស្ថិតិក្នុងភូមិថារ៉ស្វាយ ឃុំអូរជុំ ស្រុកអូរជុំ
ខេត្តរតនគិរីរវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រស់ទិសគ្នា អ្នកបើកបរម៉ូតូ
ឈ្មោះ ចូន មិច ភេទស្រី អាយុ 22 ឆ្នាំ ជនជាតិព្រៅ សញ្ជាតិខ្មែរ។
មុខរបរ កសិករ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបាន
លុង ខេត្តរនគិរីនិងអ្នករួមដំណើរឈ្មោះ ចូន ញ៉ុក ភេទ ស្រីអាយុ24ឆ្នាំ
ជនជាតិព្រៅ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ជាមួយគ្នា។
(រងរបួសធ្ងន់) បាក់កំភួនជើងខាងស្តាំ ជិះម៉ូតូម៉ាក់ ហុងដាឌ្រីម ស៊េរី
2011ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1A.5046 ធ្វើដំណើរពី
ស្រុកវ៉ើនសៃ ទៅខេត្ត បញ្ច្រាស់ទិសគ្នា។
ជនរងគ្រោះ
អ្នកបើកបររថយន្តឈ្មោះ អ៊ី ជីន ភេទប្រុស អាយុ 42 ឆ្នាំ ជនជាតិខ្មែរ
សញ្ជាតិខ្មែរ។ មុខរបរជាអ្នកស៊ីឈ្នួលដឹកឈើអោយមេឈ្មួញពីអ្នកប្តី
ប្រពន្ធដែលមានប្តីឈ្មោះទូចនិងប្រពន្ធឈ្មោះណាត មានទីលំនៅភូមិ
ថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ បើកឡានម៉ាក់ ប៉ាឡែន
ពណ៍ទឹកប្រាក់ ពាក់ស្លាក់លេខ កំពង់ធំ 2A.0306។ដឹកឈើពីស្រុកអូរ
ជុំ ទៅស្រុកវ៉ើនសៃ បញ្ច្រាស់ទិសគ្នា។សូមបញ្ជាក់ផងផងដែរថារថយន្ត
ដែលបង្កគ្រោះថ្នាក់ខាងលើនេះគឺជារថ្តយន្តរបស់
មេឈ្មួញដុះស្លែដែលមានប្តីឈ្មោះទូចនិងប្រពន្ធឈ្មោះណាត ដែលមាន
ឡានដឹកឈើបីទៅបួនគ្រឿងដឹកឈើពីស្រុកអូជុំនិងស្រុកវ៉ើនសៃហើយ
យកមកស្តុបទុកនៅផ្ទះដែលស្ថិនៅភូមិថ្មី ហើយល្បីថាសម្ថកិច្ចមិនហ៊ាន
បង្រ្កាប ប្រហែលជាទឹកលុយក្រាសហើយមើលទៅ ។ប្រជាពលរដ្ឋរង
ចាំមើលថា តើ សមត្ថកិច្ចនិងដោះស្រាយបែបណាបើម្ខាងជារងគ្រោះ
ហើយជាអ្នកក្រីក្រ ហើម្ខាងទៀតជាថៅកែឈើដ៏មានឥទ្ធិពលប្រចាំ
ខេត្តរតនគីរីនេះ ៕
0
គ្រោះថ្នាក់ចរាចរណ៍រវាងឡាន និងម៉ូតូ នៅ ស្រុក អូរជុំ
Filed in: ព័ត៌មានជាតិ