គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មិនបង្ក្រាបល្បែងបាញ់កាំជ្រួចក្នុងស្រុកអន្លង់វែងបើកលេងម៉ាសេរី

មិនបង្ក្រាបល្បែងបាញ់កាំជ្រួចក្នុងស្រុកអន្លង់វែងបើកលេងម៉ាសេរី

ខេត្តឧត្តរមានជ័យ៖ពលរដ្ឋជាច្រើននៅក្នុងខេត្តឧត្តរមានជ័យធ្លាប់ទៅមើលគេភ្នាល់ល្បែងបាញ់កាំ
ជ្រួចបានឲ្យដឹងថា  មានថៅកែខ្មែរ និង សៀមចូលហ៊ុន គ្នាបើកលេងល្បែង បាញ់កាំជ្រួចទៀត
ហើយនៅតំបន់ ជាប់ព្រំដែន ខ្មែរ-សៀម ហើយកំពុងបំពុលបរិយាកាសនឹង ពង្វក់សា្មរតីខ្មែរគ្រប់
រូបឲ្យចេះលេងល្បែងដ៏មានគ្រោះយ៉ាងខ្លាំង។បើតាមពីប្រជាពលរដ្ឋបានឲ្យ ដឹងទៀតថា ថៅកែ
ខ្មែរម្នាក់ឈ្មោះ ផល  សាម៉ន ដែលជានាយកក្រុមហ៊ុន អភិវឌ្ឍន៍ផ្សារ នៅច្រកទ្វារ អន្តរ ជាតិជាំ
ជាអ្នករត់ ការបង់លុយឲ្យ សមត្ថកិច្ចពាក់ព័ន្ធ ហេតុដូចនេះហើយ ទើបគេអាចបើកលេង បានយ៉ាង
រលូនតែម្តង ។ ប្រសិន បើ គ្មាន ឃុបឃិត បើកដៃពីសំណាក់មន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចក្នុងស្រុក
អន្លង់វែងទេនោះ គឺថៅខ្មែរ និងសៀម មិន អាច បើកល្បែងបាញ់កាំជ្រួចភ្នាល់ដាក់ លុយដូចសព្វ
ថ្ងៃនេះទេ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ព្រំដែនក្នុងស្រុកអន្លង់វែង បានឲ្យដឹងថា
ល្បែងស៊ីសង មួយ ប្រ ភេទ គឺល្បែងបាញ់ កាំជ្រូចភ្នាល់ដាក់លុយ  កំពុងត្រូវបាន គេបើកលេង តាម
ព្រំដែនខ្មែរ-សៀមយ៉ាង អនាធិបតេយ្យ គ្មាន មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចណា  ចាត់វិធានការបង្ក្រាប
ឡើយប្រភពបានឲ្យ ដឹងទៀតថា ល្បែងបាញ់កាំ ជ្រួច កំពុងបង្ក ផលប៉ះ  ពាល់ យ៉ាងខ្លាំង ព្រោះល្បែង
នេះនៅក្នុងប្រទេសសៀមត្រូវគេហាមឃាត់មិនឲ្យលេងទេ ព្រោះ ជាតិគីមីក្នុងកាំជ្រួចអាច ធ្វើឲ្យប៉ះពាល់
បរិស្ថាន និងប៉ះពាល់ការរស់នៅរបស់ពលរដ្ឋ។ ហេតុ នេះហើយ ទើប ប្រជាពលរដ្ឋរស់ នៅក្បែរ ច្រកជាំ
ស្រងាំ អំពាវ នាវឲ្យលោក ឧត្តមសេនីយ៍ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងឯក ឧត្តម ស ថាវី អភិបាល
ខេត្តឧត្តរ មានជ័យ ចាត់វិធានការ  លុបបំបាត់ល្បែងបាញ់កាំជ្រួចនេះផងទាន។គួររំលឹកដែរថា កន្លងមកល្បែង
បាញ់កាំជ្រួចនេះធ្លាប់ត្រូវគេបើកលេងម្តងហើយនៅក្នុង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ហើយបន្ទាប់មកក៏មាន
ភាពស្ងប់ស្ងាត់មួយរយះ តែឥឡូវនេះ គេបើកលេងឡើងវិញទ្រង់ទ្រាយធំជាងមុនទៅទៀត។ ប្រជាពលរដ្ឋរស់
នៅតំបន់ព្រំដែនក្បែរ ច្រកជាំស្រងាំ បានឲ្យដឹងថា ឥឡូវនេះ ជនជាតិសៀម អាចចូលមកបាញ់ កាំជ្រួច នៅក្នុង
ទឹកដី ខ្មែររៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យក្នុងភូមិអូរថ្ម ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ហើយនៅ ថ្ងៃចន្ទ និង
ថ្ងៃអង្គារ គេបាញ់នៅចំណុចភូមិអូរពក សង្កាត់អូរស្មាច់ ក្រុងសំរោង។ បញ្ហានេះ លោក ឧត្តមសេនីយ៍ ម៉ែន លី
ស្នងការនគរបាលខេត្តឧត្តរមានជ័យ មិនគួរមើលរំលងតទៅទៀតទេព្រោះ ថ្មីៗនេះមានសម្បកកាំជ្រួចធ្លាក់
លើដីស្រែចម្ការ លើដំបូលលផ្ទះប្រជាពលរដ្ឋ ហើយធ្វើពលរដ្ឋ រស់នៅក្បែររៗនោះភ័យខ្លាចយ៉ាងខ្លាំង។
ប្រជាពលរដ្ឋបានរិះគន់ថា ថៅកែជនជាតិខ្មែរ និងជន ជាតិសៀម គិតតែពីរឿងប្រមូលលុយយ៉ាងសុខស្រួល
ដោយសារមានការឃុបឃិតពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពុករលួយ ។ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរខេត្ត
និងកងកំលាំងប្រដាប់អាវុធនិងមានវិធានការណ៍ជាបន្ទាន់ជាក់ជាមិនខាន ប៉ុន្តែគេថា អាចមិនបង្ក្រាបច្រើនជាងការបង្ក្រាប។
បើតាមពីអ្នកញៀនល្បែងម្នាក់បានបង្ហើបឲ្យដឹងថា ល្បែងបាញ់កាំជ្រូចនេះមានច្បាប់ត្រឹមត្រូវ ប៉ុន្តែ ហាមមិនឲ្យពលរដ្ឋខ្មែរ
ចូលលេងទេ តែផ្ទុយទៅវិញភាគច្រើនសុទ្ធខ្មែរច្រើនជាងថៃ ហើយប្រភពបានបន្តទៀត នៅស្រុកថៃគេហាមដាច់ខាតមិនឲ្យ
លេងល្បែងបាញ់កាំជ្រូចនេះពីព្រោះវាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតរបស់ពលរដ្ឋ ។វាខុសពីខ្មែរយើងអនុញ្ញាតឲ្យបើក
ល្បែងបាញ់កាំជ្រូចដ៏មានគ្រោះថ្នាក់មួយនេះ ពិតជាអស្ចារ្យមែនអំណាចនៃទឹកប្រាក់៕
(គេទំព័រព្រះវិហាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធ)

 

788 6789 rrr rt

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |