គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

នៅស្រុកត្រពាំងប្រាសាទមានបើកសង្វៀនបញ្ជល់មាន់

ខេត្តឧត្តរមានជ័យ៖នៅស្រុកត្រពាំងប្រាសាទមានបើកសង្វៀន
បញ្ជល់មាន់ក្នុងមួយសប្តាហ៍គេជល់មាន់បីដងគឺថ្ងៃច័ន្ទថ្ងៃពុធ
និងសុក្រដែលមានទីតាំងស្ថិតនៅចំណុចដីក្រហមមានបើក
ល្បែងបក្សីកីឡាយ៉ាងរំភើបមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ
ឡើយដូច្នេះធ្វើឲ្យកន្លែងជល់មាន់ដំណើរការទៅបានយ៉ាង
ល្អប្រសើរ ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះបាននិយាយ
ថាការលេងបក្សីកីឡានេះគឺ ចាប់ពីថ្ងៃច័ន្ទ ថ្ងៃ ពុធ និង សុក្រមាន
គ្រប់ស្ថាប័នតាំងពីប្រជាពលរដ្ឋជិតឆ្ងាយមកលេងភ្នាល់ចាក់ ចាប់
ពី ដប់ម៉ឹនដល់ ៥០ ម៉ឺនរៀល តាមថ្ងៃពិសេស និង ធម្មតា ហើយ
ប្រភពបានបន្តទៀតថា ម្ចាស់ទីតាំងសង្វៀនមាន់មាន ឈ្មោះថា
ភី តែ មិនបានប្រាប់ថា គាត់ធ្វើការងារអ្វីនោះទេ។បើយោងតាម
បទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាកងកំលាំប្រដាប់អាវុធគ្រប់
ប្រភទត្រូវអនុវត្តនូវគោលនយោបាយភូមិ ឃុំមានមានសុវត្ថិភាព
៩ចំណុច ដើម្បីរក្សាសុវត្ថិភាព សន្តិសុខសង្គមជូនប្រជាពលរដ្ឋ
តាមមូលដ្ឋាន។
ប្រភពពីអ្នកញៀនល្បែងបាននិយាយថា ការបើកសង្វៀនជល់
មាន់ដំណើរបានល្អ លុះត្រាតែមានការសហការណ៍ជាមួយស
មត្ថកិច្ចពាក់ព័ន្ធទើបបានរលូន ពោលគឺបង់លុយជូនស្ថាប័នពាន់
ព័ន្ធ ហើយអ្នកញៀនល្បែងបាននិយាយទៀតថា ចាប់តាំងពីមាន
ការបើសង្វៀនជល់មាន់នេះឃើញថា មានកើតឡើងនូវចោរលួច
ឆក់ ប្លន់ក៏តែល្បែង គ្រប់ប្រភេទ បង្គប់នៅក្នុងសង្វៀនបញ្ជល់មាន់នេះ។
ពាក់ព័ន្ឋករណីនេះម្ចាស់សង្វៀនមាន់ នេះដែរឈ្មោះលោក ភីបាន
ប្រាប់តាមទូរស័ព្ទថា មាន
តែគេជល់នៅកណ្តាលព្រៃឯណោះ រួចក៏បិទទូរស័ព្ទទៅ។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសំណូមពរដល់ លោក ស្នងការខេត្ត
ឧត្តរមានជ័យមានវិធានការណ៍ផងទាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |