គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

រថយន្តគ្រប់ប្រភេទកំពុងសំរុកដឹកឈើទៅលក់នៅវៀតណមតាមច្រកទ្វារអូរយ៉ាដាវ

រថយន្តគ្រប់ប្រភេទកំពុងសំរុកដឹកឈើទៅលក់នៅវៀតណមតាមច្រកទ្វារអូរយ៉ាដាវ

ខេត្តរនតគិរី ៖  យោងតាមសេចក្ដីរាយការពីប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៧៨
បានរាយការណ៍បាន អោយដឹងថា តាំងពីចូលឆ្នាំ ២០១៧ ភ្លាមបទល្មើសព្រៃឈើ ឆ្លងដែនខុសច្បាប់
ក្នុងខេត្តរតនគិរីមានការកើនឡើង ជាលំដាប់ ដោយមានការឃុបឃិត ជាប្រព័ន្ធដោយមានការបើកដៃ
ពីរលោក អ៊ី ចំរើន នាយកប៉ុស្តិ៍ នគរបាលអន្តោរប្រវេសប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និង លោក
អាន អង្គាររ៉ា ប្រធានស្នាក់ការ គយ ប្រចាំច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ និង មន្ត្រីពាក់ព័ន្ធទាំងអស់
ដោយលោក អ៊ី ចំរើន ។
កូនចៅលោកឈ្មោះហេង សុវណ្ណ ជាអ្នកកត់ក្បាលឡាន និងជាអ្នក បើកផ្លូ
វអោយពួកឈ្មួញឈើឆ្លងដែនយកឈើ ប្រណិតគ្រប់ប្រភេទទៅលក់នៅប្រទេសវៀតណាម ដោយសេរី
ដោយ មិនមានការបង្រ្គាប់ឬចាប់អ្វីឡើង ដោយមួយថ្ងៃរថយន្ត សាំ យ៉ុង មិនតិចជាង៥០គឿងទេ ដែលបាន
ឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាមទាំងថ្ងៃទាំងយប់ លោក អ៊ី ចំរើន ដែលទើបឡើងកាន់តំណែង
មិនទាន់បានយូរផងនោះ ត្រូវបានប្រជាពលរដ្ឋរិះគន់ចំៗរឿង ពុករលួយកំពុងកើបលុយពីពួកឈ្មួញឈើ
ដើម្បីស្រង់មកវិញ ដើម្បីកុំអោយខាត មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋក៏បានរិះគន់ទៅរឿងជនជាតិ វៀត
ណាមឆ្លងដែនមកកាប់បំផ្លាញព្រៃឈើ  ក្នុងព្រៃសហគមន៍ផងដែល ដោយលោកបានបណ្ដោយអោយជនជា
វៀតណាម ចេញចូលដោយគ្មានលិខិតស្នាមដោយសេរីផងដែល ។
ចំនែកតាមផ្លូវជាតិលេខ ៧៨ ឃើញថា
មានកុងត្រូរជជុះជាច្រើន កន្លែងដាក់ផ្លាក់ពិនិត្យអាវុធជាតិផ្ទុះ និងជញ្ជីងតែផ្ទុយទៅវិញកុងត្រូរ ជជុះតាមផ្លូវ
ទាំងនោះដាក់ចាំតែយកលុយពីឈ្មួញឈើ ប្រណិតតែប៉ុណ្ណោះទង្វើរ បែបនេះហើយដែលបណ្ដោយអោយ
ព្រៃឈើ ក្នុងខេត្តរតនគិរីត្រូវបានវិនាសហិនហោចស្ទើរ តែទាំងស្រុងទៅហើយ។
ទោះជាមានការដឹកជញ្ចួញ
ឈើប្រណិត ឆ្លងដែនខុសច្បាបដោយសេរី ក៏ដោយក៏លោកអភិបាលខេត្តរតនគិរី  លោក កែប កត់នាយខណ្ឌ
រដ្ធបាលព្រៃឈេី និង លោក ឡេង យុគ្គ នាយផ្នែករដ្ធបាលព្រៃឈេីបរកែវក៏នៅតែគ្មានវិធានការណាទប់
ស្កាត់បញ្ហារដឹកជញ្ជូនឈើ ប្រណិតឆ្លងដែនដែល។
តាមសេចក្ដីរាយការណ៍ ពីក្រុមឈ្មួញបានបញ្ចាក់ផងដែល
ថាលោក អាន អង្គាររ៉ា ប្រធានស្នាកមការគយប្រចាំច្រក់ ទ្វារអន្តរជាតិអូរយ៉ាដាវ បានអោយកូនចៅរាប់ក្បាល
ឡាន យកតែប្រាក់តែប៉ុណ្ណោះ ដោយ១ឡានសាំយ៉ុង ចំនួន ៤០០ ០០០៛  និងខាងកាំកុងត្រូរមួយឡាន ចំនួន
២០០ ០០០៛។
ទង្វើរពុករលួយមន្រ្តីក្រោមឱវាទរបស់លោក កងសារឿន ប្រធានច្រក់ទ្វារទ្វារអន្តរជាតិអូរយ៉ា
ដាវកំពុងតែធ្វើ ខុសពីច្បាប់ដែលបណ្ដោយ អោយក្រុមឈ្នួញដឹកជញ្ចូនឈើ
ប្រណិតទៅលក់នៅប្រទេសវៀត
ណាមទាំងថ្ងៃទាំងយប់ ។ យើងសង្ឃឹមថាអភិបាលខេត្ត និងចាត់វិធានការទៅលើរឿងនេះផងដែល ព្រោះថា
អោយតែខាងសារព័ត៌មានយើងធ្វើការ
ថតរូបភាពឡានដឹកឈើ ប្រណិតរហូតដល់ច្រក់ទ្វារអន្តរជាតិអូរយ៉ាដាវ
គឺថាមានការរាងស្ទះមិនអោយថតទេ និងខាងច្រក់ទ្វារបានធ្វើកាដាក់ផ្លាក់ហាមថត ដើម្បីជាលះធ្វើបាបអ្នកសារ
ព័ត៌មានមិនអោយថតឡានឈើបាន។
ពាក់ព័ន្ធករណីខាងលើ អ្នកសារព័ត៌ាមាន យើង ពុំអាចសុំការបំភ្លឺពី
លោក អាន អង្គាររ៉ា និងលោកអ៊ី ចំរើន បានទេ ដោយសទូរស័ព្ទ លោក អ៊ី​ចំរើន មិនអាចទំនាក់ទំនងបាន
ចំណែកឯ​លោក អាន​ អង្គាររ៉ា មិនស្គាល់លេខ ។គេហទំព័ររងចាំការបកស្រាយបំភ្លឺគ្រប់ភាគីពាក់ព័តន្ឋ៕

 

123 4678 45789 rrre

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |