ឧត្តរមានជ័យ ៖ ជនរងគ្រោះឈ្មោះ ជុន ច្រឹប ភេទស្រី អាយុ ៤៧ ឆ្នាំ រស់នៅភូមិ អូរជីក ឃុំ ផ្អាវ ស្រុក
ត្រពាំង ប្រាសាទខេត្តឧត្តរ មានជ័យ (ស្លាប់)។ជនសង្ស័យ ឈ្មោះ សិត សារ៉ាត ភេទ ប្រុស អាយ្៣៤ ឆ្នាំ (ឃាត់ខ្លួន)
-បន្ទាប់ពីបានទៅដល់កន្លែងកើតហេតុបានពិនិត្យសាកសពគឺមានស្នាមកាប់ចំនួន១២កន្លែងដែលមានស្នាមមុត
ជ្រៅតែមុខ កាត់ ខ្លីដែលយើងសន្និដ្ឋានថាឃាតកប្រើពូថៅ ។
ឆ្លងតាមការបំភ្លឺនៅជំវិញកន្លែងកើតហេតុ យើងកំណត់បានមុខសញ្ញា ជាកូនធម៍ដែលមកពីខេត្តកំពងស្ពឺមក
នៅជាមួយជនរង គ្រោះជាងមួយខែមកហើយ ដោយ រកស៊ីឡើងភ្នំកាប់ក្រញូងជាមួយ ប្តីជនរងគ្រោះបន្ទាប់
កំណត់បានមុខសញ្ញាយើងបានធ្វើការស្វែងរកឃាត់ ខ្លួនជនសង្ស័យដំបូងចំនួន០៣ នាក់ក្រោយពីការស្រាវ
ជ្រាវសាកសួរ ០២នាក់ ដោយពុំមាន ការពាក់ព័ន្ធយើងបានឲ្យត្រឡប់ ទៅផ្ទះវិញ។
ដោយឡែកជនសង្ស័យឈ្មោះ សិត សារ៉ាតភេទ ប្រុស អាយុ ៣៤ ឆ្នាំទីលំនៅភូមិត្រពាំងខ្យា ឃុំស្វាយអំពេ
ស្រុកបរសេដ ខេត្តកំពុងស្ពឺ ត្រូវបានឃាត់ខ្លួននិងសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបាន
កាប់សម្លាប់ជនរងគ្រោះពិត ប្រាកដមែន ។
មូលហេតុខឹងប្តីជនរងគ្រោះដែលជាឪពុកធម៌មើល ងាយខ្លួនថាចិញ្ចឹមមនុស្សអន់ជាងចិញ្ចឹមឆ្កែចិញ្ចឹមឆ្កែវាស្គាល់ម្ចាស់
បើអាមួយនេះថ្ងៃណាមួយវាបែខាំវិញ នៅពេលឮអ្នកភូមិនិយាយ ប្រាប់ក៏មានកំហឹង ម្យាងដោយ ខ្លួនជំពាក់ប្រាក់ជន
រងគ្រោះជាង ១ លានរៀលផង ហើយស្រវឹង ស្រានិងជក់ថ្នាំញៀនផងទើបគិតខ្លីឈានដល់ការប្រព្រឹត្ត។
រឿងហេត:នៅថ្ងៃ១៥.០៣. ២០១៧ខ្លួនបានចុះពីកាប់ឈើលើភ្នំក៍បានផឹកស្រាបៀ ៤-៥ នាក់ អស់ស្រាជាច្រើកេះផឹក
រហូតដល់ម៉ោង៨ទៅ៩យប់ខ្លួន ក៍បានដើរទៅកាន់ផ្ទះជនរង គ្រោះដែលត្រូវជាម្តាយធម៌ ទៅម្នាក់ឯងទាំងយប់ ពេលទៅ
ដល់បានចូលតាមទ្វារមុខដោយគោះទ្វារឲ្យជនរងគ្រោះបើកទ្វារឲ្យដោយខ្លួនដឹងថាប្តីជនរង គ្រោះមិននៅទៅឡើងភ្នំនៅ
ពេលចូលដល់ក៏សួររកលុយពីជនរងគ្រោះក៏កើតការប្រតាយប្រតប់គ្នាជនរងគ្រោះបានរត់ចុះដីសំដៅទៅថ្នល់ខ្លួនក៏ដេញ
តាមដោយបានទាញយកពូថៅនៅរានបាយផ្ទះជនរងគ្រោះកាប់សម្លាប់ជនរងគ្រោះតែម្តងព្រោះខ្លាចបែកការ ក្រោយកាប់
ជាច្រើនពូថៅស្លាប់ហើយនោះ ជន សង្ស័យបានដើរមកយកឡាំងផ្កាឈូករបស់ជនរងគ្រោះ ទៅដងទឹកលាងជើង ដៃនិង
ពូថៅ រួចយកពូថៅទៅទុកកន្លែងដើមវិញ បច្ចុប្បន្នកំពុងរៀបចំសំណុំរឿងបញ្ជូនតុលាការចាត់កាតាមច្បាប់ ៕