រតនគិរី៖នៅស្រុកអណ្តូងមាសស្ត្រីវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតខ្លួនឯងនៅលើផ្ទះ
បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១៦ ខែមីនា ឆ្នាំ២០១៧ ស្ថិតក្នុង
ភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
មន្ត្រីនគរបាលស្រុកអណ្តូងមាសបានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ ធិ វ៉ន អាយុ៥៩ឆ្នាំ ជន
ជាតិខ្មែរ មានស្រុកកំណើតនៅភូមិពើត ឃុំទ្រ ស្រុកជាំក្សាន ខេត្តព្រះវិហារ បានយកក្រមា
ចងកខ្លួនឯងនៅលើធ្នឹមផ្ទះ ដោយមិនដឹងមូលហេតុ។បើតាមប្រភពពីកន្លែងកើតហេតុបាន
និយាយថាដោយស្រ្តីដែលធ្វើអត្តឃាតខ្លួនឯងអាចមានវិបត្តិអ្វីមួយហើយ ទើបសំរេចចិត្តធ្វើ
បែបនេះ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ
បានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ពិនិត្យរួច សាកសពត្រូវ
បានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕