បាត់ដំបង៖ មុខសញ្ញាចោរប្លន់ប្រដាប់អាវុធចំនួន២នាក់ជាបងប្អូនបង្កើតអស់ល័ក្ខ ត្រូវកម្លាំងនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន
បានបន្ទាប់ពីបានប្លន់ប្រជាពលរដ្ឋក្នុងស្រុកថ្មគោលចំនួន២លើក។លោកឧត្តមសេនីយ៍ត្រីជេតវណ្ណនីស្នងការរងទទួលផែននគរបាល
យុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់អោយដឹងនៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៦នេះថា៖បន្ទាប់ពីមុខសញ្ញានេះបានធ្វើ
សកម្មប្លន់ប្រដាប់អាវុធលើប្រជាពលរដ្ឋនិងអ្នកទិញស្រូវក្នុងទីតាំងតែមួយនៅស្រុកថ្មគោលបានសម្រេចរួចមកលោកបានប្រើប្រាស់
កម្លាំងជំនាញជាសម្ងាត់ស្រាវជ្រាវតាមសញ្ញាខ្សែបណ្ដោយទាំងយប់ទាំងថ្ងៃរយះពេលជាង២ខែរហូតដល់ថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៦នេះមាន
ឱកាសកម្លាំងនៃស្នងការនគរបាលខេត្តបាត់ដំបងសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលក្នុងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាបផ ងដែរឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដងដែលកំពុងរៀបចំអាវុធនិងគ្រាប់បែកនៅក្នុងផ្ទះរបស់ខ្លួននៅក្នុងភូមិល្បើកប្រិយ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះថី ធី ភេទប្រុស អាយុ៣៩ឆ្នាំនិងម្នាក់ទៀតឈ្មោះថី ធិន ភេទប្រុស អាយុ៣៦ឆ្នាំជាបងប្អូនបង្កើត
និងគ្នារស់នៅកន្លែងឃាត់ខ្លួនខាងលើ។ យោងតាមចម្លើយសារភាពជនសង្ស័យថា ពិតជាបានធ្វើ សកម្មភាពប្លន់ចំនួន២ដងមែន ដែលទី១បានប្លន់អ្នកលក់ចាប់ហួយនិងលើកទី២បានប្លន់អ្នកទិញនិងអ្នកលក់ស្រូវក្នុងភូមិសាស្ដ្រតែមួយមុខក្លោងទ្វាវត្តទួលសង្កែ
ក្នុងភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីខែ តុលានិង ខែវិច្ឆកាកន្លងមក។ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនីបានអោយ
ដឹងបន្ដរថា៖ ក្នុងប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យនេះ ដែរ សមត្ថកិច្ចរឹបអូសបានអាវុធប្រភេទអាកាបត់ ចំនួន៣ដើម គ្រាប់បែក
ដៃចំនួន៣គ្រាប់និងសម្ភារះបម្រើការជាមធ្យោបាយមួយចំនួនទៀតបច្ចុប្បន្ននេះកម្លាំងជំនាញកំពុងកសាងសុំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ ទាំង២នាក់ទៅ កាន់តុលាការ តាមនិតិវិធី ហើយកម្លាំងជំនាញក៍ កំពុងជំរុញបន្ដការស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដែលពាក់ពន្ធ័នៅសេសសល់បន្ថែមទៀតផងដែរដើម្បីផ្ដន្ទាទោស៕