ខេត្ត ក្រចេះ៖នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី “វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ” ស្ថិតនៅទីរួមខេត្តក្រចេះ។
វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះនេះ មានចំនួន៣ខ្នង កម្ពស់ ៣ជាន់ មាន៤៨បន្ទប់។ អគារសិក្សានេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់ជូនក្នុងពេលសម្តេចអញ្ជើញមកសួរសុខទុក្ខសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ក្មួយៗចៅៗសិស្សានុសិស្ស មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តក្រចេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ៕
រាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី “វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ” ស្ថិតនៅទីរួមខេត្តក្រចេះ៕ ( ដក ស្រង់ពីចេញ page facebook របស់ សម្តេច តេជោ ហ៊ុន សែន )៕