ស្ទឹងត្រែង៖ បុរស់វ័យចំណាស់ម្នាក់ត្រូវបានជនមិនស្គាល់មុខវាយសម្លាប់ប្លន់យកម៉ូតូត្រីមសង់សេរីឆ្នាំ២០០៧ ១គ្រឿងបានសម្រេចនៅខណៈពេលដែលជនរងគ្រោះ កំពុងបង់សំណាញ់យកត្រីទុកធ្វើម្ហូប កើតហេតុនៅត្រង់ចំណុចស្រះទឹកដែលគេជីកយកអាចម៍មួយកន្លែង ផ្លូវចូលទៅប្រលានយន្តហោះ មានចម្ងាយប្រមាណ២០០ម៉ែត្រទៅ៣០០ម៉ែត្រពីគល់ស្ពានស្រែពោធិ ស្ថិតនៅភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៩ជាង។
តាមការរៀបរាប់ឪ្យដឹងពីស្រ្តីម្នាក់ ឈ្មោះ កែវ ឈឹង មានអាយុ៤២ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះរស់នៅភូមិឃំុកើតហេតុខាហលើនោះ ថា ជនរងគ្រោះដែលត្រូវជាប្តីមានឈ្មោះ ដួង ច្រង់ មានអាយុ៤៨ឆ្នាំ រស់នៅភូមិឃំុជាមួយគ្នា មុនដំបូងប្តីរបស់គាត់បានប្រាប់គាត់ថា អញយកសំណាញ់ទៅបង់ត្រីនៅស្រះទឹកដែលគេជីកនៅខាងក្រោយផ្ទះហើយ ។ ប្រពន្ធរបស់ជនរងគ្រោះបានបន្តថា បន្ទាប់មកប្តីរបស់គាត់ ក៏បានទាញយកម៉ូតូជិះចេញទៅនៅខណៈពេលនោះនៅវេលាម៉ោង៩ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ជិះម៉ូតូ ម៉ាកត្រីមសង់សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខស្ទឹងត្រែង 2A 1042 លុះដល់ពេលបាយថ្ងៃត្រង់ចាំបាត់ៗដោយមិនបានឃើញត្រឡប់មកផ្ទះវិញ គាត់ក៏បានប្រើកូនប្រុសរបស់គាត់ឪ្យមកតាមរកនៅកន្លែងដែលប្តីធ្លាប់បានទៅបង់សំណាញ់រកត្រីរាល់ដង ។ ប្រពន្ធរបស់ជនរងគ្រោះបានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ១និង១៥ នាទីរសៀលថ្ងៃទី២៩ ខែឆ្នាំដដែល កូនរបស់គាត់បានទៅដល់ទីកន្លែងកើតហេតុនោះខំប្រឹងរកើលម៉ូតូតែមិនបានឃើញម៉ូតូនោះទេ ហើយរកមើលបន្តទៀតក៏បានប្រទះឃើញតែសាកសពរបស់ឪពុកដែលបានដេកស្លាប់នៅនិងលើគំនរសំរាម ដែលភ្លើងកំពុងឆេះ នៅជិតមាត់ស្រះទឹកហ្នឹង ហើយក៏ត្រូវបានកូនលើកចេញពីគំនរសំរាមដែលភ្លើងកំពុងតែឆេះហ្នឹងមកវិញ តែសំណាងល្អដែល ភ្លើងបានឆេះតែដៃពងស្បែករលត់បន្តិចបន្តូច បន្ទាប់មកកូនរបស់គាត់ បានតេទូរស័ព្ទមកប្រាប់ក្រុមគ្រួសារ ហើយគាត់ក៏បានតេទៅប្តឹងសមត្ថកិច្ចប៉ូលិស ភ្លាមៗនោះដែរ សមត្ថកិច្ចក៏បានចុះមកត្រួតពិនិត្យដល់ទីកន្លែងកើតហេតុ ឯចំណែកសាកសពត្រូវបានក្រុមគ្រួសារដឹកយកមកផ្ទះ ដើម្បីធ្វើបុណ្យឪ្យទៅតាមប្រពៃណី ។
សមត្ថកិច្ចបានផ្តល់ព័ ត៌មានបឋម ក្រោយពីបានសាកសួរគ្រួសារជនរងគ្រោះហើយកម្លាំងសមត្ថកិច្ចនគបាលនៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែងក៏បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវជាបន្ទាន់ទើបឈានដល់ឃាត់ខ្លួនជនដៃដល់បីនាក់ នៅកន្លែងខុសគ្នា រួមនឹងវត្ថុតាងព្រព្រឹត្តដំបងឈើពីរដើម នឹងម៉ូតូជនរងគ្រោះ១គ្រឿង វេលាម៉ោង៤រសៀល ក្នុងនោះពាក់ព្ធន័ម្ចាស់ផ្ទះម្នាក់កំពងសួរនាំបន្ត នឹងម្នាក់ទៀតជាជនដៃដល់ត្រូវបានរត់គេចខ្លួន សមត្ថកិច្ចកំពង់ស្រាវជ្រាវបន្ត ដើម្បីយកមកដាក់ទោសទៅតាមនិតិវិធី៕