កោះកុង៖ កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦កម្លាំង កងរាជអាវុធហត្ថក្រុងខេមរ:ភូមិន្ទបាន កសាងសំណុំ រឿងបញ្ជូនជនសង្ស័យ ចែកចាយគ្រឿង ញ្ញៀន ចំនួន៧នាក់និងវត្ថុតាង ទៅសាលាដំបូងខេត្ត ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យប្រុសស្រីចំនួន៧នាក់ដែលសមត្ថកិច្ចចាប់បានកាលពីរសៀលថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៨’១៦នាទី នៅចំនុចផែអូបរ័ ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ការចុះបង្ក្រាប កម្លាំងអាវុធហត្ថក្រុង បានសហការជា មួយអាវុធហត្ថខេត្ត ឃាត់ខ្លួនបានជន សង្ស័យបាន ចំនួន៧នាក់ ។១/ ឈ្មោះហម ប្រុស (ហៅអាឆ្កែ) ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ៤សង្កាត់ដងទង់មុខសញ្ញាចាស់ទើបនិងចេញពីពន្ធនាគារ។២/ ឈ្មោះ ដួង ណារិន (ហៅអាកណ្ដុរ) ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិ១សង្កាត់ដងទង់មុខសញ្ញាចាស់ដូចគ្នា។៣/ជុំម៉ុស(ហៅសន)ភេទប្រុសអាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែងក្រុងខេមរភូមិន្ទខេត្តកោះកុង។៤ /ឈ្មោះ សែន សុកនូ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរទីកន្លែងកំណើត ភូមិបាស្ដាំ ឃុំទំនុក ស្រុកបារាយ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នស្នាក់ នៅផ្ទះជួល ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ ៥/ឈ្មោះផុនស្រីណាមភេទស្រីអាយុ១៩ឆ្នាំ ជនជាតិ ខ្មែរទីកន្លែងកំណើត ភូមិត្រពាំងរូង ស្រុកកោះកុងខេត្តកោះកុងទីលំនៅបច្ចុប្បន្នភូមិនាងកុកឃុំបាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុង។៦/ ឈ្មោះ ជយ តុលា ភេទប្រុស អាយុ ១៧ឆ្នាំ ស្រុក កំណើតខេត្តកំពុងចាម ទីលំនៅបច្ចុប្បន្នភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង មុខរបរមិនពិតប្រាកដ៧ឈ្មោះស៊នវត្តារះសក្ក័ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរទីកន្លែងកំណើតភូមិ៣សង្កាត់ស្មាច់មានជ័យក្រុងខេមរភូមិន្ទខេត្តកោះកុងមុខរបរមិនពិតប្រាក។សមត្ថកិច្ចដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៑សរចំនួន១២កញ្ចប់តូចស្មើនឹង1.37ក្រាមជញ្ជីងថ្លឹងថ្នាំញៀន និងដែកឆាប១ដើម ទូរស័ព្ទដៃ៥គ្រឿង ដបសំរាប់ ជក់គ្រឿងញៀន១ ទយោជក់ថ្នាំ៣ ដែកកេះ៤ កន្ទ្រៃ១ថង់សំរាប់ច្រកថ្នាំញៀន១៦ កញ្ចប់បារីចំនួន២៤ ម៉ូតូសង់សេរី២០១៦មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាក លេខ កោះកុង 1A-9549 ។កាលពីថ្ងៃទី១៦ ខែធ្នូ២០១៦ព្រឹកមិញនេះសមត្ថកិច្ច រាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនជន សង្ស័យនិងវត្ថុតាងទៅតុលាការសាលាដំបូងខេត្ត
ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយង៉ែត សុគន្ធី