គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

មេឈ្មួញ ចែច្រឹប ប្តីឈ្មោះ ថុន ហៅខ្លាធំ មេប៉ុស្តិ៍ច្រកខ្លាធំ និងឈ្មោះ ថាន ចាប់ផ្តើមកក្រើកសកម្មភាពឡើងវិញម្តងទៀត

មេឈ្មួញ ចែច្រឹប ប្តីឈ្មោះ  ថុន ហៅខ្លាធំ មេប៉ុស្តិ៍ច្រកខ្លាធំ និងឈ្មោះ ថាន ចាប់ផ្តើមកក្រើកសកម្មភាពឡើងវិញម្តងទៀត

ខេត្ត​រតនគិរី ៖ មេ​ឈ្មួញ​២​នាក់​បងប្អូន​គឺ​ឈ្មោះ វ៉ាន់ ចាន្នី ហៅចែ​ច្រឹប ដែល​មាន​ប្តី​ឈ្មោះ មិន ថុន ហៅ ខ្លាធំ ជា​នាយ​នគរបាល ប៉ុស្តិ៍​ច្រក​ខ្លាធំ និង​ឈ្មោះ​ថា​ន បាន​ជួល​កម្មករ​ពី​ប្រទេស​វៀតណាម ប្រមាណ​ជាង​១០០​នាក់ បាន​និង​កំពុង​ចាប់ផ្តើម​ធ្វើ​សកម្មភាព​កាប់​ឈើ​ឡើងវិញ​ហើយ ។​

 

​សេចក្តីរាយការណ៍​ឲ្យដឹងថាការកាប់បំផ្លាញ​ព្រៃឈើ នៅ ដែនជម្រកសត្វព្រៃ​លំផាត់​ពេលនេះបានចាប់ផ្តើម​ក​ក្រើក​ឡើង​វិញ​ម្តង​ទៀតប្រដាប់​ដោយរ​ណា​យន្តដែល​មាន​សម្លេង​ស្ងាត់ រួម​ទាំង​គោយន្ត​សម្រាប់​ដឹក​ឈើ​ចេញ​ជា​ច្រើន​គ្រឿង​ទៀត គឺ​ស្ថិតនៅ ចំណុច​អូរ​បោក អូរ​ច្រាប អូរផ្តៅ ក្នុងភូមិ​-​ឃុំ​សមុទ្រ​សេ​ដា​លើ​និង​សមុទ្រ​សេ​ដា​ក្រោម ជាពិសេស​ក្រុម​ឈ្មួញ បានរៀបចំ ឃ្លាំង​សម្រាប់​ស្តុក​ឈើ​ដែល​ពួកគេ​បាន​កាប់​លាក់ទុក​នៅ​ទីនោះ​ដើម្បី​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម ។​

 

​ប្រភព​បាន​អោយដឹងថាមេ​ឈ្មួញ​ជួញ​ឈើ​ខុសច្បាប់​២​នាក់​បងប្អូន​គឺ​ឈ្មោះ ច្រឹប ប្តី​ឈ្មោះ​  ថុន ហៅ ខ្លាធំ មេ​ប៉ុស្តិ​ខ្លាធំ​និង​ឈ្មោះ ថា​ន នៅតែ​ឈ​លំដាប់​ជួរមុខ ក្នុង​ការកាប់​បំផ្លាញ ព្រៃ​កំពុងតែ​ដាក់​មេការ​ជា​ជនជាតិ​វៀតណាម​សម្រាប់​មើល​ការខុសត្រូវ និង​ដឹកឈើ ទៅកាន់​ប្រទេស​វៀតណាម ដែល​មានឈ្មោះ ឡែ​ប និង​ទុង​បាន​ដាក់​គ្រឿងចក្រ​និង​កម្មករ មាន​ទាំង​ខ្មែរ និង​វៀតណាម​ពេញ​ព្រៃ សហគមន៍ ក្នុង​ស្រុក​លំផាត់​បន្ត​ដល់​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគីរី កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការហាមឃាត់​ពី​សំណាក់​សមត្ថកិច្ច រួម​ទាំង​អាជ្ញាធរ​ណាមួយ​នោះឡើយ ។​

 

​ ក្នុង​ការបង្ក្រាប​ជំនួញ ឈើ​ខុសច្បាប់​ក្នុង​ខេត្ត​រតនគិរី​នោះទេ​ហើយ​ពេល​ចូល​កាន់តំណែង ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​កន្លងមក​នេះ គេ​សង្កេតឃើញថា មន្ត្រី​ក្រោមបង្គាប់ ចេញ​ប្រតិបត្តិការ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់ ឈ្មួញ​តូចតាច​មួយ​ចំនួន​យ​កប៊ុង ប៉ុន្តែ​មិន​ដែល​ហ៊ាន ប៉ះពាល់​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ របស់ ស្រី ច្រឹប ម្តងណា​ឡើយ​។​

គេ​មិនដឹង​ច្បាស់​ថា មេ​ឈ្មួញ​ជួញ​ឈើ​ខុសច្បាប់​ឈ្មោះ ច្រឹប ប្តី​ឈ្មោះ ថុន ហៅ ខ្លាធំ មេ​ប៉ុស្តិ​ខ្លាធំ និង​ឈ្មោះ ថា​ន បានធ្វើ​សកម្មភាព​រាន​ដីព្រៃ កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ឆ្លង​ទៅ​វៀតណាម​ឡើង​ដុះ​ស្លែ​ទៅហើយ គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ទេ ព្រោះតែ​បញ្ហា​ផលប្រយោជន៍​។​ហើយ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ក្រុម​ឈ្មួញ​ទាំងនោះ​កំពុង​ក្លាយជា​គ្រាប់ពេជ្រ​ដ៏​មានតម្លៃ សម្រាប់​មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ឬ​យ៉ាងណា​នោះឡើយ ព្រោះ​សូម្បី​តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ក៏​មិន​ដែល​ហ៊ាន​ក្អក ពី​សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​មេ​ឈ្មួញ​ទាំង​នេះ​ដែរ​។​

 

​គេ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ចំណាត់ការ​របស់ លោក ថង សាវុន អភិបាលខេត្ត​រតនគីរី តើ​មាន​វិធានការ​បែបណា ចំពោះ​បទល្មើស​កាប់​បំផ្លាញ​ព្រៃ ឈើ ស្ថិតនៅ ចំណុច​អូរ​បោក អូរ​ច្រាប អូរផ្តៅ ក្នុងភូមិ​-​ឃុំ​សមុទ្រ​សេ​ដា​លើ និង​សមុទ្រ​សេ​ដា​ក្រោម ដែល​មេ​ឈ្មួញ​ជួញ​ឈើ​ខុសច្បាប់​ឈ្មោះ ច្រឹប ប្តី​ឈ្មោះ មិន ថុន ហៅ ខ្លាធំ មេ​ប៉ុស្តិ​ខ្លាធំ និង​ឈ្មោះ ថា​ន ដែល​ជួល​កម្មករ​ពី​ប្រទេស​វៀតណាម ប្រមាណ​ជាង​១០០​នាក់ ដែល​ប្រដាប់​ដោយរ​ណា​យន្ត ដែល​មាន​សម្លេង​ស្ងាត់ រួម​ទាំង​គោយន្ត សម្រាប់​ដឹក​ឈើ​ចេញ​ជា​ច្រើន​គ្រឿង​ទៀត​ជាពិសេស​ក្រុម​ឈ្មួញ​បាន​រៀបចំ​ឃ្លាំង​សម្រាប់​ស្តុក​ឈើ​ដែល បាន​កាប់​លាក់ទុក​នៅ​ទីនោះ​ដើម្បី​ត្រៀម​ដឹកជញ្ជូន​បន្តទៅ​ប្រទេស​វៀតណាម។

ពាក់ព័ន្ធករណីមេ​ឈ្មូញដុះស្លែ ឈ្មោះ ច្រឹប នឹងប្តី​ ឈ្មោះដែលគេ ស្គាល់ថា ជាប៉ូលីសព្រំដែន ទូរស័ព្ទ របស់ចែ ច្រឹប ច្រើនខ្សែពេក ពិបាកទាក់ទង ប៉ុន្តែបើតេចូលហើយគ្មានអ្នកលើក។ចំពោះករណីនេះដែល លោក កែប កុដ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើធ្លាប់បានគេហទំព័រព្រះវិហារតាមបញ្ហានេះ លោក មិនដែលស្គាល់មុខចែច្រឹបហ្នឹងរបៀបម៉េចផង កុំថាឡើយតែ ឈ្មោះ បើយកល្អគួរតែសួរទៅ​ គណៈបញ្ជាឯកការស្រុក លំផាត់វិញពីព្រោះគេច្បាស់ជាងលោក ហើយលោក កែប កុដបានបន្តទៀតថា ក្នុងក៏មានក្រុមការងារដែល។

បើសេចក្តីរាយការណ៍ពីភ្នាក់ងារប្រចាំខេត្តរតនគីរីបាន ​ប្រាប់ថា មេ ឈ្មួញឈើដុះស្លែដែលគ្មានស្ថាប័នណាហ៊ានក្អកម៉ាខេះនោះ ឈ្មោះថា ចែ  ច្រឹបបានហ្នឹងកំពុងវាយលុកតំបន់អភិរក្សសត្វព្រៃលំផាត់យ៉ាងគឃ្លើនមិនកោតខ្លាចអ្វីទាំងអស់ដោយអាងអំណាចប្តីជា មេប៉ុស្តិ៍ការពារព្រំដែនគោក ៦២៣ ទើបមិនខ្លាចអ្នកណាទាំងអស់ ហើយសេចក្តីរាយការណ៍បានបន្តទៀត សូម្បីលោក អភិបាលខេត្ត រតនគីរីនោះក៏ចែ ច្រឹមមិនខ្លាច ផង។

ពាក់ព័ន្ធករណីនេះដែរ លោក អភិបាលរងស្រុក ស្រុកបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី ៣១ ខែ មេសា ឆ្នាំ ២០១៧នេះ​ ករណីការចូលកាប់ឈើក្នុងតំបន់ព្រៃលំផាត់មិនមានទេ តែមានកាលពីមុន​ តែគេចូលទៅមែន​ គឺគេ ដឹកជញ្ជូនឈើចាស់ៗហើយឥឡូវក្រុមការងាររបស់ លោក​ បាន​ហាមឃាត់ហើយ​កាលពីប៉ុន្មានថ្ងៃមុនក៏ក្រុមការងារតែងតែចុះបង្រ្កាបផងដែរ៕

5yyu ert rrr ttyyuio

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |