ខេត្តត្បូងឃ្មុំ ៖កាលពីព្រឹកថ្ងៃទី០២ខែមេសាឆ្នាំ២០១៧លោកឧកញ៉ាគង់ក្រឹងនិងលោកជំទាវម៉ានសារស់បានអញ្ជើញទៅចូលរួមក្នុងកម្មវិធីបិទនៃការសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិលើកទី២៦ប្រចាំឆ្នាំ២0១៧ដែលប្រព្រឹត្តិនៅភូមិពោធិឥន្ធស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រីម៉ែនសំអនរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងការងារជាមួយព្រឹទ្ធសភារដ្ឋសភានិងអធិការកិច្ចនិងតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គឞហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។នៅក្នុងកម្មវិធីនោះដែលយើងឃើញមានការចូលរួមពីសំណាក់អ្នកមុខអ្នកការកងកំលាំងគ្រប់ប្រភេទមន្ត្រីថ្នាក់ស្រុកខេត្តនិងមានការចូលពីសាសនិកឥស្លាមយ៉ាងច្រើនកុះករផងដែរ។នៅក្នុងកម្មវិធីនោះលោកឧកញ៉ាគង់ក្រឹងចូលរួមឧបត្ថម្ភថវិការផ្ទាចំនួន១oលានរៀលក្នុងនោះសំរាប់ចំណាយលើការរៀបចំប្រលងសូត្រគម្ពីអាល់គួរអានចំនួន=៤៥២0000រៀល.បួនលានប្រាំសែនពីរម៉ីនរៀលនិងសំរាប់ជ័យលាភីលេខ១.ម្នាក់ៗទទួលបាន៤០ម៉ឺនរៀលលេខ២ម្នាក់ៗទទួលបាន៣២ម៉ឺនរៀលនិងលេខ៣ទទួលថវិការចំនួន២៨ម៉ឺនរៀលហើយនិងកវីផ្សេងៗទៀតម្នាក់ៗទទួលបាន១២ម៉ឺនរៀលផងដែរ។ក្នុងកម្មវិធីសូត្រគម្ពីអាល់គួរអានុលគារីមថ្នាកជាតិពេលនោះមានបេក្ខជនជាកវីនិងបេក្ខនារីជាកវីចូលរួមចំនួន៣៥នាក់តំណាងមកពី២៥រាជធានីខេត្តក្រុង។ជ័យលាភីលេខ១បានទៅលើបេក្ខជនឈ្មោះទ្រេះហ្វាស៊ី មកពីខេត្តពោធិសាត់និងបេក្ខនារីឈ្មោះលីអឹមមី មកពីរាជធានីភ្នំពេញ។អ្នកដែលទទួលជ័យលាភីនិងទៅចូលរួមប្រកួតយកជ័យលាភីសូត្រគម្ពីអាល់គួរអានុការីមថ្នាក់អន្តiជាតិប្រចាំឆ្នាំ២o១៧នៅទីក្រុងកូឡាឡាំពូនប្រទេសម៉ាឡេស៊ីដែលប្រព្រិត្តនៅថ្ងៃទី១៥ដល់ថ្ងៃ២0ខែឧសភាឆ្នាំ២0១៧ខាងមុខនេះនិងមានតំណាងកវីចូលរួមចំនួន១៣៤នាក់មកពី៧០ប្រទេស។សមាគមន៍ឥស្លាមកម្ពុជានិងសាសនិកឥស្លាមកម្ពុជាដឹងគុណជានិច្ចចំពោះសម្ដេចហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងគាំទ្រជានិច្ចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រី៕
0
លោកឧកញ៉ាគង់ក្រឹងនឹងលោកជំទាវចូលរួមកម្មវិធីបិទនៃការសូត្រគម្ពីរអាល់គួរអានុការីមថ្នាក់ជាតិលើកទី២៦
Filed in: ព័ត៌មានជាតិ