ខេត្តឧត្តរមានជ័យ៖ ដោយសាតែ មានការធ្វេស ប្រហេស ពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធណាមានវិធានការណ៍ទប់ស្កាត់នូវការដឹកជញ្ជូនឈើយ៉ាង គគ្រឹកគគ្រេង ស្ថិតនៅក្នុងភូមិត្រាំ ប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជ័យ។គ្មានអ្នកណាហ៊ានចេញមុខបង្ក្រាបជនប្រព្រឹត្តិបទល្មើសព្រៃឈើនេះហើយធ្វើអោយ មេឈ្មួញ ដុះស្លែ ឈ្មោះ ឆាយ នឹងប៉ាវឡើងកូដ ធ្វើសកម្មភាពដឹកជញ្ជូនឈើទាំយប់ទាំងថ្ងៃ យ៉ាងចំហ ដោយមិនខ្លាច ញញើតមន្ត្រីជំនាញនិងសម្ថកិច្ចពាក់ព័ន្ធ នោះឡើយជាពិសេស នោះគឺអាជ្ញាធរ ស្រុកនិងខេត្ត ហើយក៍បានផ្គើននិងបទបញ្ជារបស់សម្តេច ហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលលោកតែងតែដាក់ផែនការ អោយមន្ត្រី ក្រោមឱវាទនៅតាមបណ្តាខេត្តជួយទប់ស្កាត់បទល្មើសព្រៃឈើដែលមាន កើតឡើងនៅតាមបណ្តាខេត្តអោយបានដាច់ខាតកុំអោយមានការថ្លោះធ្លោយនិងការធ្វេសប្រហេសអោយសោះ។តែផ្ទុយទៅវិញ មេឈ្មួញដុះស្លែម្នាក់ ឈ្មោះឆាយ ថ្លើមពាសមេឃនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃហើយក៍បានយករថយន្តខេមរកភូមិ 2.65 39 ដឹកជញ្ជូនទៀតផង មិនតែប៉ុណ្ណោះថៅកែឈ្មោះឆាយនេះបានអោយឈ្មួញម្នាក់ឈ្មោះតាប៉ាវ អោយប្រមូលទិញឈើ យកមកផ្ទុកនៅក្នុងវិរះ3.84 ចំណុះអោយកងពលតូចលេខ ៨ ដែលមានទីតាំទាល់មុខផ្សាត្រាំប៉ោង ដើម្បី អោយឈ្មោះឆាយយករថយន្តយកមកដឹកទៅលក់នៅតាមបណ្តាខេត្តក៍ដូចជាយកទៅដាក់លក់នៅដេប៉ូរបស់គាត់នៅ ឃុំស្រែណូយផងដែរ។ជុំវិញក្នុងករណីនេះដែរការផ្ទុកឈើនៅក្នុងបន្ទាយទាហ៊ានវិរះ3.84 ខាងពត័មានយើងបានសុំការបំភ្លឺមេបញ្ជាការ រងគឺលោក ឌិនហៅ មេបញ្ជាការរងវិរះ3.84 ចំណុះអោយកងពលតូចអន្តរាគមន៍លេខ8 បានឆ្លើយបំភ្លឺប្រាបនាក់យកព័ត៌មានថាឈើដែលផ្ទុកនៅក្នុងបន្ទាយទាហានខាងលើគឺឈើរបស់លោកប៉ាវហើយគាត់បានបន្តទៀតថាតាប៉ាវយកមកដាក់លក់តាមរយះលោកមេបញ្ជាការវិរះ3.84 ដើម្បីលក់អោយទាហ៊ាទិញធ្វើផ្ទះហើយខាងព័ត៌មានយើងបានសាកសួអំពីរថយន្ត កង់10ចំអោយ 8 T ស្មើនិងបីផ្លវ ពាក់ផ្លាក លេខ 2.65 39 ត្រីអីដែលបានផ្ទុកឈើពេញនោះថាតើរថយន្តនោះដឹកឈើទៅណា។គាត់បានបន្តប្រាប់ថារថយន្តនេះ ដឹកយកទៅលក់នៅឯណាគាត់មិនបានដឹងនោះទេបើចង់ដឹងអោយទៅសួរលោកមេបញ្ជាកាវិរះ3.84 ទៅ៕
0
មេឈ្មួញឈើឈ្មោះ លោក ឆាយនឹង តា ប៉ាវកំពុងធ្វើចារាចរណ៍ ដឹកជញ្ជូនឈើគ្រប់ប្រភេទគ្មានអ្នកហ៊ានបង្រ្កាប
Filed in: សង្គម