គេហទំព័រ អំណាចទាំង០៤ ww.fourpowers.asia ដំណើរការផ្សព្វផ្សាយតាមប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ | ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com
0

យាយម៉ាយថៅកែឈើក្រញ៉ូងដុះស្លែនៅតែរកស៊ីឈើដដែល ទោះបីចាប់ឈើ១០០០ដងក៏ដោយ

យាយម៉ាយថៅកែឈើក្រញ៉ូងដុះស្លែនៅតែរកស៊ីឈើដដែល ទោះបីចាប់ឈើ១០០០ដងក៏ដោយ

ខេត្តឧត្តរមានជ័យ៖តាមសេចក្តីរាយការណ៍ពីភ្នាក់ងាប្រចាំខេត្ត ឧត្តរមានជ័យបានឲ្យដឹងថា
ក្រុមកូនចៅយាយម៉ាយបានចូលទៅដឹកឈើនៅចំណុច អូរស្វាយ ច្រកប្រទា ជ្រុំ កាលពី
វេលាម៉ោង6 និង1០នាទីរសៀលថ្ងៃទី06ខែមីនាឆ្នាំ២០១៧មានរថយន្តចេញចូលដឹកជញ្ជូន
ឈើយកមកឲ្យយាយម៉ាយនិង ចេញពី ផ្ទះតាថ្នាំខ្លាំងមានផ្ទុកកំលាំងពលករឆ្លងដែន
ទៅកាប់ឈើក្រញ៉ូងនៅក្នុងប្រទេសថៃ ក្រោយពីទៅកាប់ឈើរួចបានវិលត្រលប់មកកម្ពុជាវិញ
ស្តុបទុកផ្ទះតាថ្នាំខ្លាំងរួចទើមមានឡានទៅដឹកទៅឲ្យយាយម៉ាយដែរ។
ដោយមានការបើកភ្លើងខៀវពីស្ថាប័នពាក់ព័ន្ធទើបឲ្យយាយម៉ាយបានចិត្តហ៊ានធ្វើអ្វីៗទាំងអស់តាម
តែអំពើចិត្តរបស់គាត់ដោយមិនគិតពីការរលាយហិនហោចព្រៃឈើ ហើយ នៅពេលខ្លះក៏ត្រូវជួល
ពលករខ្មែរឲ្យចូលទៅកាប់ឈើក្រញ៉ូងលើទឹកដីថៃ ដោយមិនគិតពីអាយុជីវិតរបស់គាត់សោះឡើយ។
បើតាមសំដីពលកររកស៊ីកាប់ឈើក្រញ៉ូងលើទឹកដីថៃបានលួចខ្សឹបប្រាប់ថា ការរកស៊ីកាប់ឈើឆ្លងដែន
ទៅប្រទេសគេមិនស្រួលទេ ជាពិសេសភ័យខ្លាចនៅពេលណាជួបតំរួតថៃ ឬទាហានឈុតខ្មៅនៅពេល
គេចាប់បានអាចមានគ្រោះថ្នាក់ដល់អាយុជីវិតក៏មាន ឬពេលខ្លះគេអាច ទាត់ធាក់ដោយចោទប្រកាន់ថា
ពួកយើងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសគេ។
បើតាមប្រភពពីមន្រ្តី យោធាសឹករងម្នាក់សុំមិនបញ្ចេញឈ្មោះបានលួចប្រាប់ថា បច្ចុប្បន្នមានឡា
នចេញចូលគ្ ពោលគឺដឹកឈើជារៀងរាល់ថ្ងៃ គ្រាន់តែតិចឬច្រើនតែពីមួយថ្ងៃពី៥ ទៅ ៦ឡានឯណោះ
ប៉ុណ្ណោះ គឹចេញតាមច្រក ភូមិអូរស្វាយ ច្រកប្រទាលជ្រុំ នៅ ក្បែរសឹករងឆ្ពោះទៅកាន់ស្រុកអន្លុងវែងតែម្តង
ហើយមន្រ្តីយោធានោះមិនបានលំអិតថា ក្នុងមួយថ្ងៃៗមានពលករឆ្លងទៅកាប់ឈើប៉ុន្មាននាក់និងមាន
ឈើចំនួនប៉ុន្មានម៉ែត្រគូប។
បច្ចុប្បន្នគេសង្កេតឃើញមានមេឈ្មួញឈើដ៏ល្បីល្បាញធំជាងភ្នំទៅទៀត កំពុងតែប្រមូលទិញឈើ
ក្រញ៉ូងនិងគៀងគពលករខ្មែរអោយទៅស្ពាយឈើក្រញ៉ូងនៅប្រទេសថៃយកមកលក់អោយមេឈ្មួញដ៏មាន
ឥទិ្ឋពលប្រចាំខេត្តនេះ ដែលមានទីតាំងនៅខ្សែបន្ទាត់ព្រំដែនយ៉ាងរំភើយ ឥតខ្វល់សំខាន់ មានឈើលក់ទៅស្រុកក្រៅ។
មន្រ្តីតូចតាចបានរិះគន់ទៅលើមេៗរបស់ខ្លួនក៏ដូចជា មន្រ្តីស្ថាប័នពាក់ព័ន្ធថានាំគ្នាឃុបឃិតជាមួយ
មេឈ្មួញភ្លេចតួនាទី ព្រងើយកន្តើយថែមទាំងបើកដៃទៀតផងហើយជាពិសេសនោះគឺ សមត្ថកិច្ចដែល
កំពុងតែឈរជើងនៅតាមបណ្តាច្រកនីមួយៗហាក់បីដូចជា មិនបានស្តាប់នូវអនុសាសន៍ឬក៏បទបញ្ជា
របស់សម្តេច តេជោឡើយ មានតែនាំគ្នាបើកឲ្យ ពលករខ្មែរឆ្លងដែនទៅកាប់ឈើដើម ហើយមន្រ្តីតូច
តាចបានបន្តទៀតថា បើយើងជាអ្នកអនុវត្តច្បាប់មិនគោរពច្បាប់ផង ចុះឲ្យប្រជាពលរដ្ឋគោរពម៉្តេច
កើតទៅ ចប់គ្មានវាចារថ្លែង ពីព្រោះខ្លួនជាកូនចៅគេ មិនមានសិទិ្ឋណាហ៊ាននិយាយស្តីឡើយ ពោលគឺ
ចាប់ ពីថ្នាក់ខេត្ត រហូតដល់ ថ្នាក់មូលដ្ឋានគឺokអស់ហើយ ។
បើតាមប្រភពពី មន្រ្តីនគរបាលការពារព្រំដែនម្នាក់បាននិយាយថា នៅក្នុងខេត្ត ឧត្តរមានជ័យនេះ
គ្មានអ្នកហ៊ានជាមួយយាយម៉ាយទេ ដោយសារតែយាយម៉ាយបានបង់លុយជូនស្ថាប័នពាក់ព័ន្ឋអស់ហើយ
ដូច្នេះយាយម៉ាយអាចដំណើរការបាន យ៉ាងរលូន ហើយមន្រ្តីនគរបាលរូបនោះបានបន្តទៀតថា បទបញ្ជារបស់
ថា្នក់ដឹកនាំត្រូវស្ថាប័នមួយចំនួនតូចមិនគោរពតាម និងមិនឲ្យតម្លៃទល់តែសោះ បើអញ្ចឹងមែន នោះ តើប្រជាពលរដ្ឋ
នៅក្នុងខេត្ត ឧត្តរមានជ័យ រំពឹងអ្នកណាបើអ្នកកាន់ច្បាបយកច្បាប់មកអង្គុយលើអញ្ជឹង គួរតែមើលសមត្ថកិច្ចនៅ
ប្រទេសជិតខាងយើងផង ៕ ( នៅមានត)

 

333m11345 556

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
ទាក់ទងព័ត៌មាន និងពាណិជ្ជកម្ម តាមទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia»

សារព័ត៌មាន «គេហទំព័រ អំណាចទាំង ៤ | www.fourpowers.asia» ដំណើរការផ្សព្វផ្សាយតាម

ប្រកាសក្រសួងព័ត៌មានលេខ ១០៦ ព.ម.ប្រ.ក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩

អាសយដ្ឋាន ៖ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ទូរស័ព្ទលេខ ៖ TeL: 097 29 39 442 / 078 57 42 32 / 016 57 42 32 | Email: sereyvuthyn@gmail.com |